សេដ្ឋកិច្ច
ក្រុមហ៊ុន Santana Agro ចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើម ៣០០ តោន ពីសហគមន៍កសិកម្មទំនើបខេត្តកំពង់ធំ
ក្រុមហ៊ុន Santana Agro Proudcts នៅថ្ងៃទី៣០ ខែមីនា ឆ្នាំ២០២៥ នេះ បានចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីសើមចំនួន ៣០០ តោន ពីសហគមន៍កសិកម្មទំនើបស្វាយចន្ទីទាំង ៣ នៅខេត្តកំពង់ធំ ក្នុងទំហំទឹកប្រាក់ប្រមាណ ៤០ ម៉ឺនដុល្លារ។

លោក ឃឹម ហ្វីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានលើកឡើងថា ចំពោះកិច្ចសន្យានេះ ធ្វើឡើងក្នុងលក្ខខណ្ឌតម្លៃប្រែប្រួលតាមជាក់ស្តែង ដោយក្រុមហ៊ុននឹងផ្តល់ជូន ១០០៛/គីឡូក្រាម បន្ថែមពីតម្លៃទីផ្សារនៅតាមតំបន់នីមួយៗ ហើយការចំណាយដឹកជញ្ជូនពីសហគមន៍គឺជាបន្ទុករបស់ក្រុមហ៊ុន។ ជាឧទាហរណ៍ជាក់ស្តែង ក្រុមហ៊ុនអាចផ្តល់ដល់សហគមន៍ក្នុងថ្ងៃទី៣០ ខែមីនានេះ ក្នុងតម្លៃ ៥៩០០៛/គីឡូក្រាម សម្រាប់គ្រាប់ស្វាយចន្ទីសើម ដែលមានកម្រិតភាគរយសាច់២៨%។
បូករួមនឹងកិច្ចសន្យាកាលពីដើមសប្ដាហ៍ សហគមន៍កសិកម្មទំនើប បានលក់គ្រាប់ស្វាយចន្ទីបានសរុបជាង ១ លានដុល្លារ រួចជាស្រេចរហូតមកដល់ពេលនេះ ដែលធ្វើឱ្យសហគមន៍លែងព្រួយបារម្ភអំពីបញ្ហាទីផ្សារសម្រាប់រដូវកាលប្រមូលផលឆ្នាំនេះទៀតហើយ។ ក្នុងនោះ គ្រាប់ស្វាយចន្ទីដែលនៅសេសសល់នឹងត្រូវបានប្រមូលសម្ងួតទុក ដើម្បីទុកលក់ស្ងួតនៅពេលក្រោយ។ លោក ឃឹម ហ្វីណង់ បន្ថែមបែបនេះ។

កាលពីថ្ងៃទី២៥ កន្លងទៅនេះ ក្រុមហ៊ុន MIRARTH បានចុះកិច្ចសន្យាទិញគ្រាប់ស្វាយចន្ទីស្រស់ពីសហគមន៍កសិកម្មទំនើបដំណាំស្វាយចន្ទីទាំង ៣ នៅខេត្តកំពង់ធំចំនួន ៤០០ តោន ក្នុងទំហំទឹកប្រាក់ជិត ៦៥ ម៉ឺនដុល្លារ។
បច្ចុប្បន្នតម្លៃគ្រាប់ស្វាយចន្ទីស្រស់លក់បាន ៥៦០០ រៀល ក្នុងមួយគីឡូក្រាម ខណៈកសិករអះអាងថា ជាតម្លៃល្អដែលអាចផ្ដល់ផលចំណេញ។

បើយោងតាមសមាគមស្វាយចន្ទីកម្ពុជានៅឆ្នាំ ២០២៤ កម្ពុជាសម្រេចបានការប្រមូលទិន្នផលគ្រាប់ស្វាយចន្ទីចំនួន ៨៥ ម៉ឺនតោន ក្នុងនោះនាំចេញគ្រាប់ឆៅបានចំនួន ៨១ ម៉ឺន ៥ ពាន់តោន កើនឡើង ២១% គិតជាទឹកប្រាក់ ១,១៥០ ពាន់លានដុល្លារ កើន ២៦,១៥%។ ក្នុងនោះនាំចេញទៅវៀតណាមចំនួន ៧៩ ម៉ឺន ៥ ពាន់តោន៕


-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


