ព័ត៌មានជាតិ
តំបន់ទេ ទឹកពុះ និងខ្នងផ្សារ គ្រោងអភិវឌ្ឍរៀបចំកញ្ចប់ទស្សនកិច្ច ទាក់ទាញទេសចរឱ្យមកកម្សាន្តកាន់តែច្រើន
តាមការណែនាំពីប្រមុខរដ្ឋាភិបាល រដ្ឋមន្រ្តីក្រសួងទេសចរណ៍កាលពីពេលថ្មីៗនេះ បានដឹកនាំមន្ត្រីជំនាញក្រសួង រួមទាំងមានការចូលរួមពីវិស័យឯកជន បានចុះពិនិត្យស្ថានភាពអភិវឌ្ឍនៅរមណីយដ្ឋាន «ទេទឹកពុះ» និងរមណីយដ្ឋានធម្មជាតិខ្នងផ្សារ ស្ថិតនៅក្នុងស្រុកឱរ៉ាល់ ខេត្តកំពង់ស្ពឺ ដើម្បីសិក្សាពីលទ្ធភាពក្នុងការរៀបចំកញ្ចប់ទស្សនកិច្ចទាក់ទាញភ្ញៀវទេសចរឱ្យមកទស្សនា ក្នុងគោលដៅលើកកម្ពស់ជីវភាពប្រជាសហគមន៍ក្នុងមូលដ្ឋានឱ្យកាន់តែមានភាពរីកចម្រើន។
ការចុះទៅពិនិត្យតំបន់គោលដៅទេសចរណ៍ដ៏មានសក្តានុពលនៅខេត្តកំពង់ស្ពឺពីរដ្ឋមន្រ្តីក្រសួងទេសចរណ៍ ក៏មានការចូលរួមពីតំណាងវិស័យឯកជនដែលធ្វើការពាក់ព័ន្ធវិស័យទេសចរណ៍ ដែលរួមមានសមាគមទីភ្នាក់ងារទេសចរណ៍កម្ពុជា (CATA) សហព័ន្ធទេសចរណ៍កម្ពុជា (CTF) សមាគមទេសចរណ៍អាស៊ីប៉ាស៊ីហ្វិក (PATACC) និងក្រុមហ៊ុន វីរៈ ប៊ុនថាំ។

រមណីយដ្ឋានធម្មជាតិ «ទេ ទឹកពុះ» ជាតំបន់ធម្មជាតិដ៏កម្រមួយ គឺមានបាតុភូតធម្មជាតិចម្លែក ដែលទឹកមានសីតុណ្ហភាពខ្ពស់រហូតដល់ ៧០ អង្សារសេ។ ទឹកនេះ ចេញមកពី ៦ ប្រភព និងមានក្លិនដូចស្ពាន់ធ័រ និងថ្មកំបោរ នៅផ្ទៃទឹក មានទំហំ ៨០ ម៉ែត្រការ៉េ និងមានផ្ទៃដីសរុប ៥ ហិកតា ដែលពោរពេញដោយស្មៅខ្ពស់ៗដ៏ស្រស់ស្អាត ហើយប្រជាជននៅក្នុងតំបន់នោះ ដែលជាជនជាតិសួយ មានជំនឿថាជាតំបន់ដ៏ស័ក្ដិសិទ្ធិ សម្រាប់ភ្ញៀវទេសចរដែលបានទៅកម្សាន្តនៅទីនោះហើយ នឹងនាំសំណាងល្អត្រឡប់ទៅវិញ ជាពិសេសអ្នកមានជំងឺខ្លះអាចទៅលុបលាងមុខដោយទឹកថ្លាឈ្វង់នៅទីនោះ ខ្លះអាចចុះត្រាំទឹក នឹងអាចជាសះស្បើយពីជំងឺផងដែរ។

ដោយឡែករមណីយដ្ឋានធម្មជាតិ ខ្នងផ្សារ ជាតំបន់ធម្មជាតិដ៏កម្រមួយនៅពេលដែលភ្ញៀវទេសចរឡើងដល់កំពូលភ្នំ អាចគយគន់វាលស្មៅស្រស់បំព្រងបៃតងខ្ចីនារដូវវស្សា អង្គុយគយគន់ថ្ងៃរះនាព្រឹកព្រលឹមស្រាងៗ និងអង្គុយទស្សនាថ្ងៃអស្តង្គតនាពេលល្ងាចបាន ដែលទេសភាពដ៏ស្រស់ស្អាតទាំងនេះភ្ញៀវទេសចរគយគន់មិនចេះជិនណាយនោះឡើយ។



កាលពីថ្ងៃទី ៨ មីនា សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា បានចុះពិនិត្យតំបន់ទេសចរណ៍ខ្នងផ្សារ រួមទាំងបានជួបជជែកជាមួយប្រធានសហគមន៍ទេសចរណ៍ធម្មជាតិតាំងបំពង់ ដើម្បីស្តាប់ស្ថានភាពជីវភាពប្រជាពលរដ្ឋ និងសំណូមពរដើម្បីជួយសហគមន៍។ ក្រោយពិនិត្យនិងពិភាក្សាជាមួយតំណាងសហគមន៍ សម្តេចនាយករដ្ឋមន្ត្រី បានណែនាំ និងប្រគល់ភារកិច្ចដល់រដ្ឋមន្ត្រីក្រសួងទេសចរណ៍ សហការណ៍សម្របសម្រួលជាមួយក្រសួងបរិស្ថាន រដ្ឋបាលខេត្តកំពង់ស្ពឺ ប្រតិបត្តិករទេសចរណ៍និងសហគមន៍ ធ្វើយ៉ាងណាជំរុញអភិវឌ្ឍទេសចរណ៍តំបន់នោះឱ្យកាន់តែប្រសើរឡើង ក៏ដូចជាការជួយបង្កើនសមត្ថភាពរបស់សហគមន៍ក្នុងការផ្ដល់សេវាទេសចរណ៍ផងដែរ។
ជាមួយគ្នានេះ សម្តេចធិបតីណែនាំឲ្យយកចិត្តទុកដាក់ក្នុងការអភិរក្ស និងថែរក្សាតំបន់ទេសចរណ៍ខ្នងផ្សារ ខ្នងសំពៅ នៃឧទ្យានជាតិភ្នំក្រវាញឱ្យបានល្អ សម្រាប់ផលប្រយោជន៍សាធារណៈនិងសហគមន៍នៅតំបន់។ បន្ថែមពីនេះសម្តេចបានឲ្យសិក្សារៀបចំហេដ្ឋារចនាសម្ព័ន្ធគាំទ្រនិងសេវាកម្មគាំទ្រ ដូចជាផ្លូវ បន្ទប់ទឹក កន្លែងលក់អាហារ កន្លែងសង្គ្រោះបន្ទាន់ រួមទាំងឲ្យសិក្សាធ្វើឱ្យប្រសើរឡើងប្រព័ន្ធផ្គត់ផ្គង់ទឹកនៅលើតំបន់ភ្នំខ្នងផ្សារ ក៏ដូចជាសម្រាប់ប្រជាពលរដ្ឋរស់នៅតំបន់ជើងភ្នំផងដែរ៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ពលរដ្ធថៃ រត់ប្រសាចគ្នា ក្រោយបាក់ទំនប់បាវខ្សាច់ លិចក្រុងសុខោទ័យភ្លាមៗ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ចិន ច្រានចោលព័ត៌មានក្លែងក្លាយរបស់ថៃ ដែលថាខ្លួនផ្តល់អាវុធថ្មីដល់កម្ពុជា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ថាក់ស៊ីន ត្រូវពលរដ្ធថៃប្រមាថ ដល់ថ្នាក់បិទបញ្ចេញមតិ ក្រោយថា កម្ពុជាបាញ់មុន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មេភូមិភាគ២ថៃ ចេញឃ្លិបថា នៅមានជីវិត តែវីដេអូដូចខុសប្រក្រតី និងចម្លែក
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
អាមេរិក អាចចាត់វិធានការលើថៃ បើរកឃើញថា ថៃ បំពានលក្ខខណ្ឌប្រើ F-16 វាយប្រហារកម្ពុជា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួនខំអត់ធ្មត់ និងចាស់ទុំជាងគេទៅវិញ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
យោធាកម្ពុជាជួបអាមេរិកនៅកោះហាវ៉ៃស្របពេលដែលថៃឈ្លានពាន
-
សន្តិសុខសង្គម១ ថ្ងៃ ago
ទោះមានបទឈប់បាញ់ តែវរការពារព្រំដែនគោក ប្រចាំទិសសំឡូតនៅតែពង្រឹងជំហរការពារដែនអធិបតេយ្យភាព