ព័ត៌មានអន្ដរជាតិ
ធនាគារពិភពលោក ឲ្យអ៊ុយក្រែនចំនួន៤៣២លានដុល្លារ ស្ដារហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន
ក្រុមប្រឹក្សាភិបាលរបស់ធនាគារពិភពលោក បានអនុម័តគម្រោងតម្លៃ ៤៣២លានដុល្លារ សម្រាប់គាំទ្រដល់ប្រទេសអ៊ុយក្រែន ក្នុងការស្ដារឡើងវិញនូវហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។

គម្រោងដែលត្រូវបានអនុម័តនេះ មានឈ្មោះថា DRIVE (Delivering Resilient Infrastructure in Vulnerable Environments) មានគោលបំណងលើកកម្ពស់ភាពធន់នៃបណ្តាញផ្លូវជាតិ និងបង្កើនប្រសិទ្ធភាពប្រតិបត្តិការក្នុងវិស័យដឹកជញ្ជូនរបស់អ៊ុយក្រែនឡើងវិញ។
គម្រោង DRIVE មានការបែងចែកធំៗដូចជា៖
- ការជួសជុលផ្លូវ និងស្ពានសំខាន់ៗ៖ គម្រោងនេះផ្តោតលើការស្តារឡើងវិញនូវផ្លូវដឹកជញ្ជូនសំខាន់ៗ ដើម្បីសម្រួលដល់ការធ្វើដំណើរប្រកបដោយសុវត្ថិភាព និងប្រសិទ្ធភាពនៅក្នុងតំបន់ចំនួន១៩។
- ការសាងសង់ស្ពាន៖ ស្ពានដែកនឹងត្រូវបានដំឡើង ដែលធានាបាននូវការតភ្ជាប់នៅក្នុងតំបន់ដែលរងផលប៉ះពាល់។
- ជំនួយបច្ចេកទេស៖ គម្រោងនេះរួមបញ្ចូលទាំងការគាំទ្រសម្រាប់កំណែទម្រង់ផ្លូវជាតិ និងការអនុវត្តដ៏ល្អបំផុតក្នុងការគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធដឹកជញ្ជូន។
គម្រោង DRIVE របស់ធនាគារពិភពលោក រំពឹងនឹងត្រូវបញ្ចប់ឲ្យបាននៅចន្លោះឆ្នាំ២០២៥ ដល់ឆ្នាំ២០២៨ខាងមុខ។
បើយោងតាមការវាយតម្លៃរបស់ធនាគារពិភពលោក អ៊ុយក្រែនត្រូវការថវិកាប្រមាណ ៤៨៦ពាន់លានដុល្លារ ដើម្បីស្ដារប្រទេសឡើងវិញ បន្ទាប់ពីការឈ្លានពានពេញលេញពីប្រទេសរុស្ស៊ីចាប់តាំងខែកុម្ភៈឆ្នាំ២០២២៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


