ព័ត៌មានអន្ដរជាតិ
ចិនសងសឹក ដោយដាក់ពន្ធ ៣៤ ភាគរយ លើទំនិញអាមេរិកគ្រប់មុខ
រដ្ឋាភិបាលចិនកាលពីថ្ងៃសុក្រ បានប្រកាសដាក់ពន្ធឆ្លើយតបឱ្យស្មើគ្នា ៣៤ ភាគរយ លើទំនិញគ្រប់មុខដែលនាំចូលពីសហរដ្ឋអាមេរិក ដើម្បីជាការសងសឹកលើចំណាត់ការពន្ធ ៣៤ ភាគរយ លើទំនិញចិន របស់ប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ដែលប្រកាសឡើងកាលពីថ្ងៃព្រហស្បតិ៍។

ក្នុងការវិវត្តដែលបង្ហាញពីភាពកាន់តែតានតឹងនៃសង្រ្គាមពាណិជ្ជកម្មពិភពលោកនេះ វិធានការពន្ធរបស់ចិននឹងចូលជាធរមាននៅថ្ងៃទី ១០ មេសា ពោលគឺ ១ ថ្ងៃ ក្រោយពន្ធឆ្លើយតបឱ្យស្មើគ្នារបស់ លោក ត្រាំ កំណត់ថានឹងចូលជាធរមាន។
គណៈកម្មការពន្ធរបស់ក្រុមប្រឹក្សារដ្ឋចិន បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយ ដោយប្រកាសអំពីពន្ធសងសឹករបស់ខ្លួនថា៖ «ការអនុវត្តរបស់សហរដ្ឋអាមេរិកនេះ មិនស្របតាមច្បាប់ពាណិជ្ជកម្មអន្តរជាតិ ធ្វើឱ្យប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់ប្រទេសចិន ហើយជាការអនុវត្តការគំរាមកំហែងឯកតោភាគីធម្មតា»។

គួរគូសបញ្ជាក់ថា រាប់ទាំងពន្ធចុងក្រោយដែល លោក ត្រាំ បានប្រកាសឡើង អត្រាពន្ធរបស់អាមេរិកលើទំនិញគ្រប់មុខដែលនាំចូលពីចិន បានកើនដល់ ៥៤ ភាគរយ។ ពន្ធគយចុងក្រោយបំផុតរបស់អាមេរិកលើទំនិញចិន គឺខ្ពស់ជាងអ្វីដែលអ្នកវិភាគជាច្រើនបានរំពឹងទុក ហើយអាចផ្លាស់ប្តូរជាមូលដ្ឋាននៃទំនាក់ទំនង និងពាណិជ្ជកម្មជិតពាក់កណ្ដាលទ្រីលានដុល្លារ នៃប្រទេសទាំង២ ដែលជាដៃគូសេដ្ឋកិច្ចអស់រយៈពេលជាច្រើនទសវត្សរ៍មកហើយ។
កន្លងមក ចិនតែងតែប្រកាសការឆ្លើយតបរបស់ខ្លួន ហើយហៅសកម្មភាពរបស់សហរដ្ឋអាមេរិក ថារំលោភលើសន្តិសុខសណ្ដាប់ធ្នាប់ពាណិជ្ជកម្មសកលដែលស្របតាមច្បាប់។ ការឆ្លើយតបរបស់ចិនកន្លងមក រួមមានទាំងការកំណត់គោលដៅពន្ធលើទំនិញកសិកម្មចិន ទប់ស្កាត់ការនាំចេញរ៉ែកម្រទៅសហរដ្ឋអាមេរិក និងការស៊ើបអង្កេតក្រុមហ៊ុនអាមេរិកនៅក្នុងស្រុកចិនជុំវិញប្រតិបត្តិការផ្ដាច់មុខជាដើម៕

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
នយោបាយ៦ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»