ព័ត៌មានអន្ដរជាតិ
វៀតណាមគ្រោងទិញទំនិញអាមេរិកបន្ថែម និងសុំពន្យារពេលពន្ធ ៤៥ ថ្ងៃ
នាយករដ្ឋមន្ត្រីវៀតណាម លោក ផាម មិញ ឈិញ បាននិយាយក្នុងសេចក្តីថ្លែងការណ៍មួយថា វៀតណាមនឹងទិញទំនិញអាមេរិកបន្ថែមទៀត រួមទាំងផលិតផលការពារជាតិ និងសន្តិសុខ ហើយស្នើសុំពន្យារពេលអនុវត្តពន្ធគយបដិការ ៤៥ ថ្ងៃពីសហរដ្ឋអាមេរិក។

លោក ឈិញ បាននិយាយក្នុងកិច្ចប្រជុំគណៈរដ្ឋមន្ត្រីកាលពីល្ងាចថ្ងៃចន្ទថា វៀតណាមសម្លឹងជំរុញការផ្ដល់ឱ្យបានលឿននូវយន្តហោះពាណិជ្ជកម្ម ដែលក្រុមហ៊ុនអាកាសចរណ៍វៀតណាមបានបញ្ជាទិញពីសហរដ្ឋអាមេរិកផងដែរ។
វៀតណាមដែលជាមូលដ្ឋានផលិតកម្មក្នុងតំបន់ដ៏សំខាន់មួយសម្រាប់ក្រុមហ៊ុនលោកខាងលិចជាច្រើនកាលពីឆ្នាំមុន មានអតិរេកពាណិជ្ជកម្មជាង ១២៣ ប៊ីលានដុល្លារ កាលពីឆ្នាំមុន ជាមួយសហរដ្ឋអាមេរិក ដែលជាទីផ្សារនាំចេញធំបំផុតរបស់ប្រទេស។ វៀតណាមរងការដាក់ពន្ធគយបដិការ ៤៦ ភាគរយ ពីប្រធានាធិបតី ដូណាល់ ត្រាំ។
លោក ឈិញ បាននិយាយថា វៀតណាមបានស្នើសុំឱ្យសហរដ្ឋអាមេរិកពន្យារពេលអនុវត្តពន្ធ ៤៥ ថ្ងៃ ដើម្បីទុកពេលសម្រាប់ការចរចាផ្សេងៗ ខណៈវៀតណាមកន្លងមកបានសន្យារបង្កើនការនាំចូលពីសហរដ្ឋអាមេរិក បើកផ្លូវដល់ការវិនិយោគពីក្រុមហ៊ុនអាមេរិក និងទម្លាក់អត្រាពន្ធលើទំនិញអាមេរិក ត្រឹម ០ ភាគរយ ជាដើម។ ពន្ធគយបដិការ គ្រោងចូលជាធរមាននៅថ្ងៃពុធនេះ។

សេចក្តីថ្លែងការណ៍របស់លោក ឈិញ ដដែល បន្តថា វៀតណាមកំពុងស្វែងរក «ការចរចាជាមួយភាគីសហរដ្ឋអាមេរិក សម្រាប់ពាណិជ្ជកម្មប្រកបដោយតុល្យភាព និងនិរន្តរភាព ស្របតាមផលប្រយោជន៍របស់ភាគីទាំង២»។
លោក ឈិញ លើកឡើងបែបនេះ ក្រោយទីប្រឹក្សាពាណិជ្ជកម្មសេតវិមាន លោក Peter Navarro បានលើកឡើងពីកង្វល់ធំៗកាលពីថ្ងៃចន្ទ រួមមាន ការប្រើប្រាស់វៀតណាមដើម្បីដឹកជញ្ជូនទំនិញចិន ការលក់បង្ខូចតម្លៃនៃអាហារសមុទ្រ និងទំនិញផ្សេងទៀត និងបញ្ហាកម្មសិទ្ធិបញ្ញា ជាដើម។
ទាក់ទងនឹងវៀតណាមដដែល លោក Navarro បានប្រាប់ CNBC ថា៖ «ពួកគេចូលរួមក្នុងការលួចកម្មសិទ្ធិបញ្ញា។ ក្រៅពីចិន ពួកគេមានករណីលក់បង្ខូចតម្លៃច្រើនជាងគេ នៅនាយកដ្ឋានពាណិជ្ជកម្ម»។
ក្នុងសេចក្តីថ្លែងការណ៍នៅថ្ងៃចន្ទ លោក ឈិញ បាននិយាយថា វៀតណាមនឹងពិនិត្យមើលបញ្ហាដូចជាគោលនយោបាយរូបិយវត្ថុ អត្រាប្តូរប្រាក់ របាំងមិនមែនពន្ធ និងការធានានូវប្រភពដើមទំនិញត្រឹមត្រូវ ស្របតាមក្តីកង្វល់ដែលលោក Navarro បានលើកឡើង៕

-
សន្តិសុខសង្គម៦ ថ្ងៃ ago
ឥទ្ធិពលថ្នាំញៀន! កូនមេភូមិបែកថ្នាំចូលកាប់សម្លាប់ប្រពន្ធនាយកសាលានៅបាត់ដំបង
-
សន្តិសុខសង្គម៥ ថ្ងៃ ago
កុំចេះតែហ៊ាន! អ្នកចងការប្រាក់ម្នាក់ត្រូវកូនបំណុលប្ដឹងឲ្យជាប់ពន្ធនាគារ២ឆ្នាំ ក្រោយឆាតទារលុយតាមហ្វេសប៊ុក
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
ក្រសួងយុត្តិធម៌កំពុងសិក្សាលើករណីម្ចាស់បំណុលជាប់ពន្ធនាគារព្រោះទារលុយកូនបំណុលហើយ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
ភរិយាមេព្រហ្មទណ្ឌកម្រិតធ្ងន់ខេត្តបាត់ដំបង និងបក្សពួកត្រូវចាប់ខ្លួន ករណីជួញដូរគ្រឿងញៀន
-
សន្តិសុខសង្គម៤ ថ្ងៃ ago
លោក ជួន ណារិន្ទ៖ សមត្ថកិច្ចមិនអនុញ្ញាតឲ្យយកដងផ្លូវសាធារណៈជាទីលានលេងគប់ទឹក ឬប៉ាតម្សៅឡើយ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ពន្ធគយបដិការរបស់ត្រាំ ចូលជាធរមាន ដោយមិនលើកលែងប្រទេសណាមួយ
-
ព័ត៌មានជាតិ១ ថ្ងៃ ago
នគរបាលខណ្ឌសែនសុខ ហៅយុជនក្រុមសម្រួលចរាចរណ៍ មកណែនាំ និងដកហូតឯកសណ្ឋាន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
បាតុភូតចម្លែក៖ ខេត្តថៃទាំង៧៧ កើតបាតុភូតព្រះអាទិត្យដើរចំពីលើក្បាល