កីឡា
តំណាងអង្គភាពប្រដាល់៤នៅកម្ពុជាសុទ្ធតែមិនបានចរចាជាមួយ WKN
ថ្នាក់ដឹកនាំស្ថាប័នកីឡាប្រដាល់ចំនួន៤នៅកម្ពុជាសុទ្ធតែមិនបានចរចាជាមួយ សម័្ពន្ធកីឡាប្រដាល់ឃីកបុកស៊ីងពិភពលោក (World Kickboxing Network) ដែលបានអះអាងពីខ្លួនកំពុងស្ថិតនៅផ្លូវចរចាជាមួយស្ថាប័នប្រដាល់គុនខ្មែរ។

លោក ខូវ ឆាយ ប្រធានសហព័ន្ធប្រដាល់គុនខ្មែរបានចេញមុខបំភ្លឺថា សហព័ន្ធកីឡាប្រដាល់គុនខ្មែរពុំធ្លាប់បានចរចាជាមួយ WKN ឡើយ ហើយក៏មិនអនុញ្ញាតឲ្យមានការប្រកួតដណ្តើមខ្សែក្រវាត់ដោយប្រើឈ្មោះ WKN Kun Khmer នៅលើទឹកដីនៃប្រទេសកម្ពុជាដែរ ប្រសិនបើគ្មានកិច្ចព្រមព្រៀងណាមួយ។
ចំពោះ លោក មាម រ៉ា ប្រធានសហព័ន្ធគុនខ្មែរអន្តរជាតិបានប្រាប់សារព័ត៌មាន«កម្ពុជាថ្មី»ថា អង្គភាពប្រដាល់គុនខ្មែរអន្តរជាតិរបស់លោកមិនបានចារណាមួយជាមួយ WKN ទេ ហើយស្ថាប័នរបស់លោកក៏មិនត្រូវទៅចរចាជាមួយស្ថាប័នប្រដាល់នេះដែរ។

ចំណែក លោក ហេង សុឃន ប្រធានសហព័ន្ធកីឡាប្រដាល់ឃីកបុកស៊ីងកម្ពុជា បានឆ្លើយតបនឹងសំណួររបស់«កម្ពុជាថ្មី»ដោយបានបញ្ជាក់ថា អត់បានចរចាជាមួយ WKN ឡើយ។
ចំណែក លោក សំណព្វ ដែលជាតំណាងស្ថាប័នប្រដាល់ ISKA ប្រចាំនៅប្រទេសកម្ពុជាក៏បានបញ្ជាក់ដល់«កម្ពុជាថ្មី»ដែរថា លោកពុំបានចារចាណាមួយជាមួយ WKN ដែរ។

សូមបញ្ជាក់ថា កាលពីថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥ ស្ថាប័ន WKN បានប្រកាសថា ខ្លួនកំពុងស្ថិតនៅលើផ្លូវចរចាជាមួយគុនខ្មែរដើម្បីបោះជំហានដ៏ធំមួយសម្រាប់ការវិវត្ត និងការទទួលស្គាល់គុនខ្មែរលើឆាកអន្តរជាតិ។ នេះមិនមែនជាលើកទី១ទេដែលប្រកាសបែបនេះ កាលពីថ្ងៃទី២ ខែមេសា WKN ក៏បានប្រកាសលើផេករបស់ខ្លួនពីដំណើរការកំពុងចរចាជាមួយគុនខ្មែរដែរ។

សូមបញ្ជាក់ថា WKN ដែលត្រូវបានបង្កើតឡើងជាផ្លូវការកាលពីឆ្នាំ១៩៩៤ ដោយលោក Stephane Cabrera មានកីឡាករ កីឡាការិនីជាម្ចាស់ផ្ទះខ្សែក្រវាត់ជាច្រើនទៅតាមប្រភេទទម្ងន់ និងប្រភេទវិញ្ញាសា ដូចជា ប្រភេទ Full Contact, Kickboxing, Orientaal Rules, K-1 Rules និង មួយថៃ៕
អត្ថបទ៖ វីរបុត្រ

-
សេចក្ដីជូនដំណឹង១ សប្តាហ៍ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
សន្តិសុខសង្គម១៦ ម៉ោង ago
ច្រករបៀងមួយចំនួនក្នុងភូមិសាស្ត្រខេត្តបាត់ដំបង បានបិទបណ្ដោះអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ១ សប្តាហ៍ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
នយោបាយ៣ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
ព័ត៌មានជាតិ៩ ម៉ោង ago
លោក អ៊ី ឈាន យកអំណោយសម្តេចកិត្តិព្រឹទ្ធបណ្ឌិតជូនកងកម្លាំងតាមខ្សែព្រំដែន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
ថៃ កំពុងមានជម្លោះជាមួយអ្នកជិតខាង ជុំទិស