ព័ត៌មានអន្ដរជាតិ
ប្អូនស្រីលោក គីម ផ្ដាំអាមេរិកកុំឲ្យដេកស្រមៃទាំងថ្ងៃថា កូរ៉េខាងជើងបញ្ឈប់កម្មវិធីនុយក្លេអ៊ែរ
លោកស្រី គីម យ៉ូជុង ដែលជាប្អូនស្រីដ៏មានឥទ្ធិពលរបស់មេដឹកនាំកូរ៉េខាងជើង គីម ជុងអ៊ុន បានច្រានចោលការអំពាវនាវអន្តរជាតិសម្រាប់ការរំសាយអាវុធនុយក្លេអ៊ែររបស់ក្រុងព្យុងយ៉ាង ដោយលើកឡើងថា អាមេរិក និងសម្ព័ន្ធមិត្តរបស់ខ្លួន «កុំដេកស្រមៃទាំងថ្ងៃ» ថាកូរ៉េខាងជើងបោះបង់ចោលកម្មវិធីអាវុធនុយក្លេអ៊ែរ។

ការលើកឡើងរបស់លោកស្រី គីម យ៉ូជុង នៅថ្ងៃពុធទី៩ខែមេសានេះ ធ្វើឡើងដើម្បីឆ្លើយតបទៅនឹងកិច្ចប្រជុំនាពេលថ្មីៗនេះ រវាងរដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិក កូរ៉េខាងត្បូង និងជប៉ុន ដែលពួកគេបានបញ្ជាក់ជាថ្មីពីការប្តេជ្ញាចិត្តចំពោះការរំសាយអាវុធនុយក្លេអ៊ែរទាំងស្រុងរបស់កូរ៉េខាងជើង។
ប្អូនស្រីរបស់មេដឹកនាំកូរ៉េខាងជើង បានសង្កត់ធ្ងន់ថា កម្មវិធីអាវុធនុយក្លេអ៊ែររបស់ខ្លួន ត្រូវបានការពារដោយរដ្ឋធម្មនុញ្ញ និងមិនអាចចរចារបានឡើយ ដោយបញ្ជាក់ថា ការពិភាក្សានៅបរទេសណាមួយអំពីការរំសាយអាវុធនុយក្លេអ៊ែរ ត្រូវបានចាត់ទុកជាសកម្មភាពអរិភាព និងប៉ះពាល់ដល់អធិបតេយ្យភាពរបស់ក្រុងព្យុងយ៉ាង។ លោកស្រីបានព្រមានថា ការបន្តសម្ពាធពីខាងក្រៅមានតែជួយពង្រឹងការតាំងចិត្តរបស់កូរ៉េខាងជើងក្នុងការពង្រឹងសមត្ថភាពនុយក្លេអ៊ែររបស់ខ្លួនកាន់តែខ្លាំងឡើងថែមទៀតប៉ុណ្ណោះ។
ភាពតានតឹងក្នុងតំបន់បានកើនឡើង ខណៈដែលលោក គីម ជុងអ៊ុន បន្តបង្អួតពីសមត្ថភាពនុយក្លេអ៊ែរយោធារបស់កូរ៉េខាងជើង និងសហការជាមួយរុស្ស៊ីជុំវិញសង្រ្គាមលុកលុយអ៊ុយក្រែន។ មេដឹកនាំកូរ៉េខាងជើង មិនបានអើពើនឹងការអំពាវនាវរបស់ក្រុងសេអ៊ូល និងក្រុងវ៉ាស៊ីនតោន ពាក់ព័ន្ធនឹងបំណងបន្តការចរចាស្តីពីការរំសាយអាវុធនុយក្លេអ៊ែរនោះទេ។
ប្រធានាធិបតីអាមេរិក លោក ដូណាល់ ត្រាំ ធ្លាប់បាននិយាយថា លោកនឹងទាក់ទងទៅលោក គីម ម្តងទៀត ដើម្បីស្តារទំនាក់ទំនងការទូតឡើងវិញ ប៉ុន្តែកូរ៉េខាងជើងមិនបានឆ្លើយតបទៅនឹងការផ្តល់ជូននោះឡើយ៕

ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៦ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន


