ព័ត៌មានជាតិ
នារីវៀតណាមម្នាក់ ត្រូវអាជ្ញាធរខេត្តហៅទៅអប់រំ ណែនាំ បន្ទាប់ពីរាំដោះអាវបញ្ចេញដើមទ្រូងក្នុងសង្ក្រាន្តស្វាយរៀង
នៅក្នុងសង្ក្រាន្តខេត្តស្វាយរៀងកាលពីថ្ងៃទី១៤ ខែមេសា ឆ្នាំ២០២៥ ដែលមានប្រជាពលរដ្ឋមកយ៉ាងច្រើនកុះករចូលរួមលេងការបាញ់ទឹក រាំលេងកម្សាន្ត នៅរង្វង់មូលក្រុងស្វាយរៀង និងមានការប្រគំតន្រ្តីផងនោះ ស្រាប់តែមាននារីម្នាក់ដែលសមត្ថកិច្ចខេត្តស្វាយរៀងបញ្ជាក់ថា ជាជនជាតិវៀតណាមនោះ បានរាំហើយដោះអាវចេញបញ្ចេញដើមទ្រូង។ អាជ្ញាធរខេត្តស្វាយរៀង បានហៅនារីវៀតណាមម្នាក់នោះ ទៅណែនាំអប់រំកុំឱ្យធ្វើសកម្មភាពបែបនេះទៀត។

នៅក្នុងហេតុការណ៍នោះ មានអ្នកថតជាវីដេអូជាប់បានបង្ហោះចែកចាយពេញបណ្តាញសង្គម និងមានអ្នកចូលមកបញ្ចេញមតិ រិះគន់ អ្នកខ្លះជេ អ្នកខ្លះចង់ឲ្យសមត្ថកិច្ចពាក់ព័ន្ថស្វែងរកអត្តសញ្ញាណ។ នៅព្រឹកថ្ងៃទី១៥ ខែមេសា ឆ្នាំ២០២៥នេះ លោក កែវ សុថា ស្នងការរងនគរបាលខេត្តស្វាយរៀង និងជាប្រធានប្រចាំគោលដៅរង្វង់មូលខេត្តស្វាយរៀង បានបកស្រាយថា នៅត្រង់ចំណុចរង្វង់មូលខេត្តស្វាយរៀងទល់មុខកន្លែងប្រគំតន្ត្រី មាននារីម្នាក់ជាជនជាតិវៀតណាមម្នាក់បានឆ្លងដែនចូលមកលេងក្នុងសង្ក្រាន្តស្វាយរៀង ដោយភាពសប្បាយពេក បានជាគាត់ដោះអាវបញ្ចេញសាច់សរខ្ចី។

លោកស្នងការរង បានបន្តទៀតថា នារីជនជាតិវៀតណាមនេះ គឺគាត់ពាក់អាវ២ជាន់ ដោះអាវក្រៅចេញនៅអាវក្នុងពណ៌សាច់(អាវហ្គេននារី) មើលទៅដូចសាច់ពិតៗតែតាមពិត គឺអាវហ្គេន និងមានបិទបាំងចុងសុដន់។ ក្រោយពីនារីជនជាតិវៀតណាមរាំដោះអាវចេញនោះ សមត្ថកិច្ចបានហៅគាត់ចុះមកធ្វើការអប់រំណែនាំកុំឱ្យគាត់ធ្វើសកម្មនេះបន្តទៀត៕
ដោយ៖ ភក្ដី
-
ព័ត៌មានជាតិ២ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoទេសចរគួរដឹងអ្វីខ្លះ ពេលទៅកម្សាន្តតំបន់អេកូទេសចរណ៍រ៉ាមសារសម្រស់កោះហានក្នុងខេត្តស្ទឹងត្រែង?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoតំណាងអយ្យការសម្រេចចោទប្រកាន់លោកផ្កាយបីនិងលោកផ្កាយពីរ រួមអ្នកពាក់ព័ន្ធ៤នាក់ផ្សេងទៀត
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១១ ម៉ោង agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ១ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
សន្តិសុខសង្គម៦ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ


