ព័ត៌មានជាតិ
ផែស្វយ័តភ្នំពេញរកចំណូលបានជាង១០លានដុល្លារក្នុងត្រីមាសទី១ឆ្នាំនេះ
ប្រាក់ចំណូលសរុបរបស់កំពង់ផែស្វយ័តភ្នំពេញ (PPAP) ដែលជាក្រុមហ៊ុនចុះបញ្ជីនៅផ្សារមូលបត្រកម្ពុជា (CSX) សម្រេចបានជាង១០,៤លានដុល្លារក្នុងត្រីមាសទី១ឆ្នាំ២០២៥ កើនឡើង២៩ភាគរយ ធៀបនឹងរយៈពេលដូចគ្នាឆ្នាំមុន ឆ្លុះបញ្ចាំងអំពីកំណើនសកម្មភាពទំនិញឆ្លងកាត់ផែ។ បើយោងតាមសេចក្តីប្រកាសរបស់ PPAP។

របាយការណ៍មិនបានធ្វើសវនកម្ម ដែល PPAP ផ្ញើទៅផ្សារមូលបត្រកម្ពុជាកាលពីម្សិលមិញ ក្នុងរយៈពេល៣ខែនៃឆ្នាំ២០២៥នេះ ចំណូលពីប្រតិបត្តិការផែ (Port Operation) សម្រេចបានជាង៨,៤៦១លានដុល្លារ កើនឡើង ៣០៩ភាគរយពីចំនួន ជាង៦,៥២ លានដុល្លារ កាលពីរយៈពេលដូចគ្នាកាលពីឆ្នាំ ២០២៤។ ចំណូលពីអាជ្ញាធរផែ (Port Authority) មានចំនួនជាង ១,៦ លានដុល្លារ កើនឡើង២៣ភាគរយ ពីចំនួន ជាង ១,៣ លានដុល្លារ និងចំណូលពីសេវាកម្មផ្សេងៗ (Other Services) មានចំនួនជាង ៣៤២ ៤៧១ ដុល្លារ កើនឡើង ៤៧ ភាគរយ ពីចំនួនជាង ២៣៣ ៧១៣ដុល្លារ ។
លោក ស៊ិន ចន្ធី ប្រធានសមាគមភ័ស្តុភារកម្មកម្ពុជា (CLA) ធ្លាប់ប្រាប់កម្ពុជាថ្មីថា ចាប់តាំងពីមានការផ្ទុះរាលដាលជំងឺកូវីដ ១៩ ថមថយ និងទោះបីជាការបន្តឡើងកំដៅនៃបញ្ហាភូមិសាស្រ្តនយោបាយ ការដឹកជញ្ជូនលើគ្រប់មធ្យោបាយមានសភាពដូចមុនបន្តិច ដោយសារតែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់ហាក់ល្អប្រសើរ។ ការរក្សាបាននូវភាពវិជ្ជមានទោះក្នុងកម្រិតទាប ក៏ជារឿងល្អផងដែរនៅក្នុងដំណាក់កាលនេះ។

លោកថ្លែងថា៖«យើងសង្កេតឃើញថាក្រោយពីបញ្ហាកូវិដ១៩ មក យើងនៅតែបន្តជួបប្រទះបញ្ហាប្រឈមមួយចំនូនពីខាងក្រៅពាក់ព័ន្ធនឹងរឿងសង្រ្គាមរុស៊្សីនិងអ៊ុយក្រែន ប៉ុន្តែស្ថានភាពសេដ្ឋកិច្ចសកលនិងក្នុងតំបន់មានភាពល្អប្រសើរបន្តិចជាហេតុអំណោយផលខ្លះៗដល់វិស័យដឹកជញ្ជូនទំនិញ។ ជាមួយគ្នានេះដែរ យើងក៏ឃើញថាការនាំចេញនិងនាំចូលរបស់យើងក៏មានកំណើនផងដែរ»។
ការដោះដូរទំនិញអន្តរជាតិរបស់កម្ពុជា សម្រេចបាននូវទំហំទឹកប្រាក់ជាង ១៤,៤៤ ពាន់លានដុល្លារ នៅត្រីមាសទី ០១ ឆ្នាំ ២០២៥ មានការកើនឡើង ១៥,៦% ធៀបរយៈពេលដូចគ្នានឹងឆ្នាំ ២០២៤។ នេះបើយោងតាមទិន្នន័យរបស់អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា (GDCE) ចេញផ្សាយនៅថ្ងៃទី ១០ ខែមេសា ឆ្នាំ ២០២៥។
ទិន្នន័យរបស់ GDCE បង្ហាញថា ការនាំចេញទំនិញរបស់កម្ពុជា មានទំហំទឹកប្រាក់ ៦,៨៧ ពាន់លានដុល្លារ កើនឡើង ៨,៨% ចំណែកឯការនាំទំនិញចូលមកវិញមានទំហំទឹកប្រាក់ ៧,៥៧ ពាន់លានដុល្លារ កើន ២១,៥%។

PPAP បានប៉ាន់ស្មានថា ក្នុងរយៈពេល១២ខែនៃឆ្នាំ ២០២៤ កំពង់ផែស្វយ័តភ្នំពេញ រកចំណូលសរុបបានជាង៤២,៦៨លានដុល្លារក្នុងឆ្នាំ២០២៤ ខណៈផែក៏បានចំណាយសរុបជាង ២៧លានដុល្លារ។ ជាមួយគ្នានេះដែរការប៉ាន់ស្មានអំពីចំណេញមុនបង់ពន្ធមានចំនួនជាង១៥លានដុល្លារ; ពន្ធលើប្រាក់ចំណេញសម្រេចបាន ៣,៥លានដុល្លារ ខណៈប្រាក់ចំណេញសុទ្ធសម្រេចបានជាង ១១,៧ លានដុល្លារ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoតម្លៃប្រេងអន្តរជាតិធ្លាក់ចុះបន្តបន្ទាប់ ដល់កម្រិតទាបបំផុតក្នុងរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


