ព័ត៌មានជាតិ
ក្រោយចប់បុណ្យចូលឆ្នាំ ពលករខ្មែរជាង១មុឺននាក់ សម្រុកទៅធ្វើការនៅប្រទេសថៃវិញតាមច្រកប៉ោយប៉ែត
ពលករខ្មែរជាង១ម៉ឺននាក់បាននាំគ្នាសម្រុកចេញទៅធ្វើការនៅប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត បន្ទាប់ពីមកស្រុកកំណើតនាពិធីបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិខ្មែរបានបញ្ចប់។

លោក វណ្ណ ដារ៉ាន់ ប្រធានគណៈកម្មការច្រកទ្វារអន្តរជាតិប៉ោយប៉ែតបានឲ្យដឹងកាលពីថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ថា គិតចាប់ពីថ្ងៃទី១៧ ខែមេសា ឆ្នាំ២០២៥ មកដល់ថ្ងៃទី២០ ខែមេសា ឆ្នាំ២០២៥ ក្រោយបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិបានបញ្ចប់ មានពលករខ្មែរដែលធ្វើដំណើរចេញទៅប្រទេសថៃវិញសរុបទាំងបួនថ្ងៃមានចំនួន១០២៥៨នាក់ ក្នុងនោះស្រី៨០៩នាក់។ ដែលចំនួននេះក្នុងចំណោមពលរដ្ឋកម្ពុជាចេញទៅប្រទេសថៃឆ្លងកាត់ច្រកអន្តរជាតិប៉ោយប៉ែតមានសរុប១៤៣៤៩នាក់ ក្នុងនោះស្រី៦៩៧៧នាក់។

លោក វណ្ណ ដារ៉ាន់ បានបន្តឲ្យដឹងទៀតថា ពលករដែលធ្វើដំណើរចេញទៅប្រទេសថៃវិញតាមច្រកទ្វារអន្តរជាតិប៉ោយប៉ែត គឺត្រូវបានយកចិត្តទុកដាក់សម្របសម្រួលការធ្វើដំណើររបស់ពួកគាត់ធ្វើយ៉ាងណាឲ្យបានឆាប់រហ័ស និងមិនមានការកាក់យកសាហ៊ុយថ្លៃសេវាអ្វីឡើយ ពិសេសទៅទៀតនោះ គឺសមត្ថកិច្ចនគរបាលនៅតែឧបត្ថម្ភទឹកបរិសុទ្ធជូនពួកគាត់ម្នាក់មួយដបក្នុងការធ្វើដំណើរវិលត្រឡប់ទៅធ្វើការវិញ៕
អត្ថបទ៖ អពៅ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា៧ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
សេដ្ឋកិច្ច១១ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា៧ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?


