Connect with us

ព័ត៌មានអន្ដរជាតិ

ចិនប្រឆាំងការចរចាណាមួយជាមួយអាមេរិក ដែលខ្លួនត្រូវខាតបង់

បានផុស

នៅ

ក្រសួងពាណិជ្ជកម្មចិន បាននិយាយនៅថ្ងៃចន្ទ​នេះ​ថា ប្រទេសចិនគោរពគ្រប់ភាគីទាំងអស់ក្នុងការដោះស្រាយភាពខុសគ្នាផ្នែកសេដ្ឋកិច្ច និងពាណិជ្ជកម្មជាមួយសហរដ្ឋអាមេរិក តាមរយៈការចរចា​ដោយ​ឈរ​លើមូលដ្ឋានស្មើភាពគ្នា ប៉ុន្តែខ្លួននឹងប្រឆាំងយ៉ាងម៉ឺងម៉ាត់ ចំពោះភាគីណាមួយដែល​សម្រេច​កិច្ចព្រមព្រៀង​​ដោយ​ធ្វើឱ្យចិនខាត​បង់។ នេះបើតាម​ការចុះផ្សាយរបស់​ទីភ្នាក់ងារសារព័ត៌មាន​រ៉យទ័រ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្រសួងបាន​និយាយថា ប្រទេសចិន «នឹងចាត់វិធានការតបតវិញក្នុងលក្ខណៈម៉ឺងម៉ាត់ និង​ឱ្យស្មើភាពគ្នា​» ប្រសិនបើប្រទេសណាមួយស្វែងរកកិច្ចព្រមព្រៀងបែបនេះ។ ក្រសួង​មិន​បាន​និយាយចំៗដាក់ប្រទេសណា​មួយ​នោះទេ ប៉ុន្តែគេ​មើលឃើញយ៉ាងច្បាស់ថា សេចក្ដីថ្លែងការណ៍នេះ គឺសំដៅលើសហរដ្ឋអាមេរិក​ជាធំ។

សេចក្ដីថ្លែងការណណ៍ដដែល​របស់​ក្រសួងពាណិជ្ជកម្មចិន ចេញផ្សាយ​ឡើងក្រោ​យមាន​សេចក្ដីរាយការណ៍ថា រដ្ឋបាលអាមេរិក របស់លោក​​ប្រធានាធិបតី ដូណាល់ ត្រាំ ​កំពុងរៀបចំដាក់សម្ពាធ​លើ​ប្រទេស​ដទៃឱ្យ​កម្រិតពាណិជ្ជកម្មជាមួយ​ចិន ជាថ្នូរនឹងការលើកលែងពន្ធពីសហរដ្ឋអាមេរិក ជាអ្វីដែលគេហៅថា «ការបង្ខិតបង្ខំសេដ្ឋកិច្ច»។

ក្រសួងបាន​បន្ថែមថា ប្រទេសចិនប្តេជ្ញា និងមានសមត្ថភាពការពារសិទ្ធិ និងផលប្រយោជន៍ផ្ទាល់ខ្លួន ខណៈបន្ថែមថា ​ចិន «មានឆន្ទៈក្នុងការពង្រឹងសាមគ្គីភាព និងការសម្របសម្រួលជាមួយគ្រប់ភាគី រួមដៃគ្នាដោះស្រាយស្ថានការណ៍ [និង] រួមគ្នាទប់ទល់នឹងការគំរាមកំហែងឯកតោភាគី»។

គេមើលឃើញថា សេចក្តីថ្លែងការណ៍របស់ក្រសួងចិន​ បង្ហាញសញ្ញាថា ចិនមិនត្រឹមតែត្រៀមខ្លួនរួចជាស្រេចដើម្បីសងសឹកផ្នែកសេដ្ឋកិច្ចប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងរៀបចំការឆ្លើយតបការទូត​ទ្រង់ទ្រាយធំចំពោះអ្វីដែលខ្លួនមើលឃើញថាជាការអនុវត្តពាណិជ្ជកម្មមិនយុត្តិធម៌។ ​ខណៈ​ភាពតានតឹងកើនឡើង ​ចិនហាក់ដូចជាប្តេជ្ញាការពារជំហរទីផ្សាររបស់ខ្លួន​។

គួររំឭកផងដែរថា ចិន និងសហរដ្ឋអាមេរិក​ បានធ្លាក់ចូលទៅក្នុងសង្រ្គាមពាណិជ្ជកម្ម​កាន់តែក្ដៅ ក្រោមគោលនយោបាយពន្ធគយរបស់​លោក ត្រាំ ដែល​បាន​ដាក់ពន្ធ ១៤៥ ភាគរយ ថ្មី លើ​ស្ទើរគ្រប់មុខទំនិញមក​ពីចិន​ ដែលធ្វើឱ្យ​ទំនិញ​មួយ​ចំនួនឡើងដល់ ២៤៥ ភាគរយ។ ចិន​ ដែលជា​ប្រទេស​ផលិតកម្មធំ បាន​ឆ្លើយតប​វិញ​ ដោយ​ដាក់ពន្ធ ១២៥ ភាគរយ លើទំនិញ​របស់​អាមេរិក​។

​សហរដ្ឋអាមេរិក ដែលជាប្រទេសពឹង​ផ្អែក​ខ្លាំង​លើ​ការនាំចូល បាន​ផ្អាកពន្ធគយបដិការ​លើ​​ប្រទេសដទៃ លើកលែង​តែចិន​ រហូតដល់ដើមខែកក្កដា។ ខណៈ​ការចរចាជាមួយ​ប្រទេស​ផ្សេងៗត្រូវបាន​រាយការណ៍ឡើង​ គេ​មិនឃើញមាន​ការចរចា​កម្រិតខ្ពស់ណាមួយ​រវាង​ចិន និង​​​អាមេរិក​ នៅឡើយ​ទេ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចហ៊ុន សែន ៖ ខ្ញុំ​មិន​ចង់​ឃើញ​ការ​ប្រយុទ្ធ​ណា​មួយ​កើត​ឡើង​ទេ តែខ្ញុំគាំទ្រ​ការ​សម្រេច​​ររបស់ដ្ឋាភិបាល ក្នុងការបញ្ជូន​ទ័ព​និង អាវុធធុនធ្ងន់​ទៅ​កាន់​ព្រំដែន

ព័ត៌មានជាតិ៦ ម៉ោង មុន

វិទ្យាស្ថាន​ពហុបច្ចេកទេស​ខេត្ត​កំពង់ឆ្នាំង ប្រកាស​ផ្ដល់​អាហារូបករណ៍ ៦៦៥កន្លែង ដល់​យុវជន​មក​ពី​គ្រួសារក្រីក្រ និង​ឧបត្ថម្ភប្រាក់​ប្រចាំ​ខែ

ព័ត៌មានជាតិ៧ ម៉ោង មុន

សព​ទាហាន​ដែលប៉ះទង្គិច​មួយ​ទាហាន​ថៃ​ បាន​ដឹក​យក​ទៅដល់​លំនៅ​ឋាន​ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ​ថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ

ព័ត៌មានជាតិ៩ ម៉ោង មុន

ឆ្នាំនេះតម្លៃផ្លែទុរេន ក្នុងខេត្តបាត់ដំបង ទម្ងន់ ចាប់​ពី​ ៣ គីឡូក្រោមឡើងទៅ ត្រូវ​ទីផ្សារ​នាំ​ចេញ

ព័ត៌មានជាតិ៨ ម៉ោង មុន

អ្នកនាំពាក្យ​ថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ

ព័ត៌មានជាតិ៧ ម៉ោង មុន

សព​ទាហាន​ដែលប៉ះទង្គិច​មួយ​ទាហាន​ថៃ​ បាន​ដឹក​យក​ទៅដល់​លំនៅ​ឋាន​ ដើម្បី​ធ្វើ​បុណ្យ​តាម​ប្រពៃណី

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេច យ៉ន សេងយៀត នឹងធ្វើដំណើរធម្មយាត្រាថ្មើរជើងតាមជួរភ្នំក្រវាញ ៣២ថ្ងៃ ដើម្បីពុទ្ធសាសនា និងបរិស្ថាន

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

កូវីដនៅថៃធ្ងន់ធ្ងរ! សប្តាហ៍មុនឆ្លងជាង ៦ម៉ឺនករណី និងស្លាប់ ៨នាក់ទៀត

ព័ត៌មានជាតិ៥ ម៉ោង មុន

សម្ដេចហ៊ុន សែន ៖ ខ្ញុំ​មិន​ចង់​ឃើញ​ការ​ប្រយុទ្ធ​ណា​មួយ​កើត​ឡើង​ទេ តែខ្ញុំគាំទ្រ​ការ​សម្រេច​​ររបស់ដ្ឋាភិបាល ក្នុងការបញ្ជូន​ទ័ព​និង អាវុធធុនធ្ងន់​ទៅ​កាន់​ព្រំដែន

Sokha Hotels

ព័ត៌មានពេញនិយម