ជីវិតកម្សាន្ដ
គូស្នេហ៍តារាចិន Lu Han និង Guan Xiaotong សង្ស័យថាបែកគ្នាមែនទែនហើយ
ក្នុងរយៈពេល៧ឆ្នាំមកនេះ ឲ្យតែដល់ថ្ងៃទី២០ខែមេសា ដែលជាថ្ងៃខួបកំណើតរបស់តារាសម្ដែង-ចម្រៀង Lu Han ជារឿយៗនៅលើបណ្ដាញសង្គម តារាស្រី Guan Xiaotong តែងតែបង្ហោះសារអបអរសាទរដល់មិត្តប្រុស។ ប៉ុន្តែឆ្នាំនេះ នាងហាក់ស្ងៀមស្ងាត់ និងមិនមានសកម្មភាពអ្វីនៅលើបណ្តាញសង្គមផ្ទាល់ខ្លួនឡើយ។ នេះបានធ្វើឲ្យអ្នកលេងអ៊ីនធឺណិតជឿជាក់កាន់តែខ្លាំងថា គូស្នេហ៍នេះប្រហែលជាប្រេះឆានឹងគ្នាហើយ។

រឿងរ៉ាវស្នេហារវាងតារាទាំងពីរដួង តែងតែទទួលបានការចាប់អារម្មណ៍ខ្លាំងពីសំណាក់មហាជន ចាប់តាំងពីអ្នកទាំងពីរផ្ដើមស្រលាញ់គ្នាដំបូងមកម៉្លេះ។ ដូច្នេះហើយ នៅក្នុងថ្ងៃដ៏ពិសេសរបស់តារាប្រុសវ័យ៣៥ឆ្នាំ បានធ្វើឲ្យអ្នកគាំទ្ររាប់លាននាក់ចូលទៅឆែកមើលទំព័រ Weibo របស់មិត្តស្រីគឺនាង Guan Xiaotong ថា តើនាងជូនពរមិត្តប្រុសក្នុងថ្ងៃខួបកំណើតឬអត់។
ទោះជាបែបណា ដោយសារតែស្ទុះនៃការចង់ដឹងពីមហាជននៃពាក្យគន្លឹះទាក់ទងនឹង លោក Lu Han និងនាង Guan Xiao Tong បានជាប់ចំណាត់ថ្នាក់ជាពាក្យគន្លឹះមានមនុស្សស្វែងរកច្រើនបំផុត ជាពិសេសនោះ មានការអានដល់ទៅ ៧០លាននាក់ និងមានអ្នកចូលប្រើច្រើនក្នុងពេលតែមួយ ដែលធ្វើឲ្យបណ្ដាញសង្គម Weibo គាំងយ៉ាងយូរ។ ទាំងនេះគឺជាចំនួនដ៏ច្រើនដែលកម្រឃើញតារាចិនរូបណា ទទួលបានការចាប់អារម្មណ៍ខ្លាំងបែបនេះណាស់។
រម្លឹកឡើងវិញថា តារាចម្រៀង Lu Han និងតារាសម្ដែង Guan Xiao Tong បានប្រកាសពីទំនាក់ទំនងរបស់ពួកគេជាសាធារណៈនៅក្នុងខែតុលាឆ្នាំ២០១៧។ អ្នកទាំងពីរបានចាប់ផ្ដើមចាប់អារម្មណ៍ចំពោះគ្នាទៅវិញទៅមក បន្ទាប់ពីបានធ្វើការជាមួយគ្នា នៅក្នុងខ្សែភាពយន្តចិន ក្រោមចំណងជើងថា «Sweet Combat»។
តារាទាំងពីរបានក្លាយជាគូស្នេហ៍កំពូលនៅក្នុងឧស្សាហកម្មកម្សាន្ត ដោយសារតែ Lu Han គឺជាតារាមួយដួងក្នុងចំណោមតារាដ៏អស្ចារ្យទាំងបួនរបសចិន ចំណែកឯ Guan Xiaotong គឺជាតារាស្រីចាបអាជីពតាំងពីកុមារភាពដ៏ល្បីមួយរូប និងទទួលបានងារជាតារាស្រីជួរមុខក្នុងប្រទេសថែមទៀត។
ដូច្នេះ នៅពេលបង្កើតទំនាក់ទំនងជាសាធារណៈ សកម្មភាពរបស់តារាប្រុស បានធ្វើឲ្យប្រព័ន្ធផ្សព្វផ្សាយសង្គមផ្ទុះការចាប់អារម្មណ៍ ជាពីសេសនៅលើបណ្ដាញសង្គម Weibo ជារឿយៗតែងតែគាំងស្ងៀម ដោយសារតែមនុស្សសម្រុកចូលឆែកច្រើនពេកក្នុងពេលតែមួយ៕

អត្ថបទ៖ សាង ស្រីល័ក្ខ
ចុចអាន៖ភ្នែករបស់តួអង្គ យ៉ាងគួរ ជំនាន់ឆ្នាំ៩៥ វិះនឹងពិការ បើព្យាបាលមិនទាន់ពេល

-
ព័ត៌មានជាតិ៧ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ២ ថ្ងៃ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៦ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ៣ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
នយោបាយ៧ ម៉ោង ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»