ព័ត៌មានអន្ដរជាតិ
សម្តេចប៉ាប ហ្រ្វង់ស៊ីស យាងចូលទិវង្គត ក្នុងជន្មាយុ ៨៨ព្រះវស្សា
បុរីវ៉ាទីកង់ បានប្រកាសនៅថ្ងៃចន្ទទី២១ខែមេសាឆ្នាំ២០២៥ថា សម្តេចប៉ាប ហ្វ្រង់ស៊ីស បានយាងចូលទិវង្គតហើយ ក្នុងជន្មាយុ ៨៨ព្រះវស្សាដោយរោគាពាធ នៅវិមាន Casa Santa Marta ខណៈការយាងចូលទិវង្គតរបស់សម្តេចប៉ាប បានបន្សល់ទុកនូវក្តីអាលោះអាល័យជាពន់ពេកនិងការអធិស្ឋាន ពីសំណាក់មនុស្សជុំវិញពិភពលោក។

ថ្មីៗនេះសម្តេចប៉ាប ទើបតែចាកចេញពីមន្ទីរពេទ្យ Gemelli នៅទីក្រុងរ៉ូមប៉ុណ្ណោះ បន្ទាប់ពីទទួលការព្យាបាលបញ្ហាផ្លូវដង្ហើម បណ្តាលមកពីរលាកសួតធ្ងន់ធ្ងរ ចាប់តាំងតែពីថ្ងៃទី១៤ខែកុម្ភៈមក។
ក្រោយបានធូរស្បើយបន្តិច សម្តេចក៏បង្ហាញព្រះកាយនៅចំពោះមុខមនុស្សលើទីលាន St Peter’s Square សម្រាប់ពីធីបុណ្យ Easter Sunday ហើយក៏ជួបអនុប្រធានាធិបតីអាមេរិក JD Vance មុនពេលលាចាកលោក។

ហ្វ្រង់ស៊ីស គឺជាសម្តេចប៉ាប Jesuit ដំបូងបង្អស់, ជាសម្តេចប៉ាបទីមួយមកពីទ្វីបអាមេរិក, ជាសម្តេចប៉ាបទីមួយមកពីអឌ្ឍគោលខាងត្បូង និងជាសម្តេចប៉ាបដែលមិនមែនជាជនជាតិអឺរ៉ុបដំបូងគេបង្អស់ ចាប់តាំងពីសម្តេចប៉ាប Gregory ទី៣ កាលពីជាង១ ០០០ឆ្នាំមុន។
សម្តេចប៉ាបហ្វ្រង់ស៊ីស មានព្រះនាមកំណើតថា Jorge Mario Bergoglio ប្រសូតនៅថ្ងៃទី១៧ខែធ្នូឆ្នាំ១៩៣៦ក្នុងទីក្រុង ប៊ុយណូស៊ែរ នៃប្រទេសអាហ្សង់ទីន។

សម្តេចប្រសូតក្នុងគ្រួសារជាជនអន្តោប្រវេសន៍អ៊ីតាលីនៅទីក្រុង ប៊ុយណូស៊ែរ។ ទ្រង់បានសិក្សាផ្នែកគីមីវិទ្យាកាលពីនៅក្មេង ហើយក្រោយមកបានជ្រើសរើសចូលរួមក្នុងសមាគមព្រះយេស៊ូវ (Jesuits) ក្នុងឆ្នាំ ១៩៥៨ រួចក៏ត្រូវតែងតាំងជាអាចារ្យនៅឆ្នាំ១៩៦៩។
សម្តេចប៉ាបហ្វ្រង់ស៊ីស បានដឹកនាំព្រះវិហារកាតូលិកអស់រយៈពេល១២ឆ្នាំ ក្រោយត្រូវបានបោះឆ្នោតជ្រើសរើសក្នុងខែមីនាឆ្នាំ២០១៣ បន្ទាប់ពីការលាលែងតំណែងជាប្រវត្តិសាស្ត្ររបស់សម្តេចប៉ាប Benedict ទី១៦៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ សម្តេចសង្ឃកាតូលិក Pope Francis ជិតសុគត ខណៈគ្រូពេទ្យសម្រេចឈប់ព្យាបាល
-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២០ ម៉ោង agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
កីឡា១ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា១ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
ព័ត៌មានជាតិ៤ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា១៩ ម៉ោង agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អង់គ្លេស ទទួលបានលេខ ៣ ក្រោយឈ្នះ បារាំង ៦-៤ ក្នុងជំនួបស៊ុតគ្នាដូចព្យុះ


