ព័ត៌មានអន្ដរជាតិ
ហ្សេលេនស្គី ប្រកាសមិនទទួលស្គាល់ថា គ្រីមៀ ជារបស់រុស្ស៊ី ដាច់ខាត
ក្រោយមានសេចក្តីរាយការណ៍ថា សហរដ្ឋអាមេរិកនឹងទទួលស្គាល់តំបន់គ្រីមៀថាជារបស់រុស្ស៊ីជាផ្លូវការនៅក្នុងផែនការសន្តិភាពដែលត្រៀមបង្ហាញអំឡុងកិច្ចប្រជុំទីក្រុងឡុងដ៍ នៅថ្ងៃពុធនេះនោះ ស្រាប់តែប្រធានាធិបតីអ៊ុយក្រែន វ៉ូឡូឌីមៀរ ហ្សេលេនស្គី បានប្រកាសប្រឆាំងយ៉ាងដាច់អហង្ការថា ខ្លួនមិនទទួលស្គាល់ថាគ្រីមៀជារបស់រុស្ស៊ី ដាច់ខាត។

តាមការចុះផ្សាយរបស់ RT កាលពីថ្ងៃអង្គារទី២២ខែមេសាឆ្នាំ២០២៥, លោកហ្សេលេនស្គី ប្រាប់ទៅអ្នកសារព័ត៌មានថា «គ្រីមៀ គឺជាទឹកដីរបស់យើង ទឹកដីរបស់ប្រជាជនអ៊ុយក្រែន ហើយយើងគ្មានអ្វីត្រូវនិយាយអំពីប្រធានបទនេះទេ ព្រោះវានៅក្រៅរដ្ឋធម្មនុញ្ញរបស់យើង»។
មិនត្រឹមប៉ុណ្ណឹង លោកថែមទាំងព្រមានទៀតថា «ការពិភាក្សាបញ្ហាអធិបតេយ្យភាពគ្រីមៀនេះ មានតែនាំទៅរកការប្រយុទ្ធគ្នាកាន់តែខ្លាំងប៉ុណ្ណោះ។ ពេលណា យើងចាប់ផ្តើមនិយាយអំពីគ្រីមៀ អំពីទឹកដីអធិបតេយ្យរបស់យើង នោះយើងនឹងឈានចូលទម្រង់នៃការអូសបន្លាយសង្រ្គាម! នេះជាអ្វីដែលរុស្ស៊ីចង់បាន»។
ការទទួលស្គាល់តំបន់គ្រីមៀនេះនិងទឹកដី៤ទៀត ដែលរុស្ស៊ីកាត់យកពីអ៊ុយក្រែន គឺស្ថិតក្នុងលក្ខខណ្ឌ៣ចំណុចដែលរុស្ស៊ី ដាក់ទៅអាមេរិក បើពិតជាចង់ឲ្យខ្លួនឈប់បាញ់ជាមួយទីក្រុងកៀវ ឈានឆ្ពោះទៅរកសន្តិភាពមែន។

ក្រៅពីលក្ខខណ្ឌនេះ លក្ខខណ្ឌ២ទៀតមានដូចជាគ្មានសមាជិកភាពណាតូសម្រាប់អ៊ុយក្រែនឡើយ និងត្រូវតែមានកិច្ចព្រមព្រៀងដើម្បីធានាថា គ្មានការដាក់ទ័ពបរទេសលើដីអ៊ុយក្រែន។
សូមជម្រាបថា គ្រីមៀ បានរៀបចំធ្វើប្រជាមតិដើម្បីចូលរួមជាមួយរុស្ស៊ីក្នុងឆ្នាំ២០១៤ បន្ទាប់ពីរដ្ឋប្រហារប្រដាប់អាវុធដែលគាំទ្រដោយលោកខាងលិចនៅទីក្រុងកៀវ។
ទោះបីជាយ៉ាងណាក៏ដោយ រដ្ឋាភិបាលអ៊ុយក្រែនថ្មី រួមជាមួយអ្នកគាំទ្រលោកខាងលិចរបស់ខ្លួន មិនដែលទទួលស្គាល់លទ្ធផលនៃការធ្វើប្រជាមតិនោះទេ៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ហ្សេលេនស្គី៖ អ៊ុយក្រែនត្រៀមជំនួបផ្ទាល់ជាមួយរុស្ស៊ី តែក្រោយមានបទឈប់បាញ់ពេញលេញសិន
-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១៧ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


