Connect with us

កីឡា

ស្វាយរៀងខាប់ លើកទី៧ សប្តាហ៍ទី​៧ ​មាន​៦​គូចុង​សប្តាហ៍នេះ

បានផុស

នៅ

ការ​ប្រកួត​បាល់ទាត់​ពាន​រង្វាន់​ ស្វាយរៀងខាប់ លើក​ទី៧ ឈាន​ដល់​សប្តាហ៍​ទី​៧ ចុង​សប្តាហ៍​នេះដោយ​មាន​ការ​ប្រកួត​​៦​គូ​ នា​ថ្ងៃ​សៅរ៍-អាទិត្យ ទី​២៦-២៧ ខែ​មីនា ឆ្នាំ​២០២៥ នៅ​ទី​លាន​វិទ្យាល័យ ហ៊ុនសែន ស្វាយរំពារ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព

ការប្រកួតសប្តាហ៍ទី ៧ នេះ គឺមាន ៣ ក្រុមត្រូវប្រកួតនៅថ្ងៃ សៅរិ៍ និង ៣ ក្រុមទៀតត្រូវប្រកួតនៅថ្ងៃ អាទិត្យ។ ខាងក្រោមនេះ គឺជាកាលវិភាគប្រកួត របស់គូប្រកួតនីមួយៗ៖

កម្មវិធី​ប្រកួត​សប្តាហ៍​ទី​
-ថ្ងៃ សៅរិ៍ ទី ២៦ ខែ​ មេសា៖

  • គោព្រៃភូមិស្វាយធំ vs សសយក ស្រុករមាសហែក (ម៉ោង​៨ព្រឹក)
  • កាំភ្លើងធំ vs ហនុមានពោធិ៍ថ្មី (ម៉ោង​១:៣០​នាទី​រសៀល)
  • ភូមិកណ្តាលខាងលិច vs ឆ្មាបុងបុង (ម៉ោង​៣:៣០​នាទី​រសៀល)

-ថ្ងៃ អាទិត្យ ទី ២៧ ខែ​ មេសា៖

  • ព្រះខ័នរាជស្វាយរៀង U-18 vs យុវជនចុងព្រែក (ម៉ោង​៨​ព្រឹក)
  • ក្របីព្រៃកោះក្បាន vs ភូមិ​ហ៊ីង (ម៉ោង១:៣០​នាទី​រសៀល)
  • TEAM យើង vs សសយក ស្រុកកំពុងរោទ៍ (​ម៉ោង​៣:៣០​នាទី​រសៀល)
កាលវិភាគប្រកួត

អត្ថបទ៖ សេម កុសល

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម