ជីវិតកម្សាន្ដ
ម៉េង ប៊ុនឡូ នៅតែមានប្រជាប្រិយភាព និងទទួលបានការសរសើរពីអ្នកសិល្បៈ ទោះលេចមុខម្តងម្កាលក្នុងសិល្បៈ
ត្បិតតារាជើងចាស់លោក ម៉េង ប៊ុនឡូ បានឃ្លាតឆ្ងាយពីសិល្ប:មួយរយៈក៏ពិតមែន ប៉ុន្តែម្តងម្កាល តារាមាធធំដំបងរូបនេះ ក៏បានបង្ហាញវត្តមានផងដែរនៅក្នុងវិស័យសិល្ប: ខណៈនៅតែមានប្រជាប្រិយភាព និងទទួលបានការគាំទ្រពីបណ្តាអ្នកគាំទ្រ។

ស្របពេលប្រជាប្រិយភាពនៅតែមាន លោក ម៉េង ប៊ុនឡូ ក៏ត្រូវបានអ្នកសិល្ប:រួមអាជីពលើកសរសើរពីអត្តចរិតល្អទៀតផង។ ជាក់ស្តែងមុននេះតារាសម្តែងជើងចាស់ម្នាក់ បានលើកឡើងពីចរិតងាយធ្វើការជាមួយលោក ម៉េង ប៊ុនឡូ ខុសពីអ្នកសិល្ប:ដទៃ។
តារាសម្តែងជើងចាស់លោក សាវិន ហ្វីលីព បាននិយាយខ្លីថា លោក ម៉េង ប៊ុនទ្បូ ជាតារាសម្ដែងម្នាក់ដែលមានអត្តចរិតស្លូតបូត និងងាយធ្វេីការជាមួយណាស់។ នេះគឺជាចំណុចដ៏ល្អមួយរបស់តារាប្រុសលោក ម៉េង ប៊ុនឡូ ដែលទទួលបានការសរសើរ និងលើកទឹកចិត្តពីសំណាក់តារារៀមច្បងរួមអាជីព ខណ:កន្លងមកមានតារាប្រុសស្រីមួយចំនួនរងការរិះគន់ថាបានល្បីកើតជំងឺតួឯក។


លោក ម៉េង ប៉ុនឡូ គឺជាតារាសម្តែងជើងចាស់ដ៏ល្បីល្បាញមួយរូប ជិត ២ទស្សវត្សរ៍មុន ដោយលោកបានសម្ដែងនៅក្នុងខ្សែភាពយន្ដខ្មែរល្បីៗជាច្រើន ដូចជារឿង ចៅពស់កេងកង; រឿង មន្តមាយា និងមានរឿងភាគជាច្រើនទៀត។ អំឡុងពេលស្ងប់ស្ងាត់ពីអាជីពសម្តែង លោកធ្លាប់បានបង្ហាញខ្លួនម្ដងទៀតក្នុងការសម្ដែងភាពយន្តបទចម្រៀងនិយាយពីខ្សែជីវិតសម្ដេចតេជោ ហ៊ុន សែន ដែលផលិតឡើងដោយសមាគមសិល្បករខ្មែរ ក្រោមការដឹកនាំរបស់លោក ហ្វៃ សំអាង ផងដែរ។
ត្បិតតារាចម្រៀងសម្បុរស្រអែមរូបនេះ បានសាងភាពល្បីល្បាញមិនធម្មតាទាំងក្នុងអាជីចម្រៀង និងវិស័យភាពយន្តច្រើនឆ្នាំ ប៉ុន្តែគ្រោះថ្នាក់ចៃដន្យមួយអំឡុងពេលថត ធ្វើឱ្យមានបញ្ហា “លៀនឌីស” ស្ទើរតែពិការហើយអាចប៉ះពាល់ដល់អាយុជីវិតថែមទៀត។ ដោយមូលហេតុនេះហើយ ទើបធ្វើឱ្យលោកបាត់មុខពីអាជីពសិល្បៈគ្មានដំណឹង អស់ពេលយ៉ាងយូរ។
ទោះបីយ៉ាងណាការបាត់មុខអាជីពសិល្ប:ពីសំណាក់ តារាប្រុសមានធំដំបងលោក ម៉េង ប៊ុនឡូ កន្លងមកពុំធ្លាប់ត្រូវបានអ្នកគាំទ្រ ឬទស្សនិកដឹងទេថា លោកសម្រេចផ្តាច់អាជីពមួយនេះទាំងស្រុងឬយ៉ាងណាឡើយ។ ប៉ុន្តែបន្ទាប់ពីសម្ងំខ្លួនមួយរយ:នោះ លោក ប៊ុនឡូ ក៏បានបង្ហាញខ្លួនជាថ្មីក្នុងវិស័យចាស់(សិល្ប:)ឡើងវិញ៕ អត្ថបទ៖ ចាន់រ៉ា

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
សេដ្ឋវិទូ៖ សេដ្ឋកិច្ចថៃប្រឈមហានិភ័យធ្លាក់ចូលក្នុងវិបត្តិបរិត្តផរណា
-
នយោបាយ៣ ថ្ងៃ ago
រយៈពេលមិនដល់១២ម៉ោងកម្ពុជាទះថៃ៣កំផ្លៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
សហព័ន្ធឧស្សាហកម្មថៃ៖ ការបិទព្រំដែនជាមួយកម្ពុជា ប៉ះពាល់ដល់ការនាំចេញថៃ ៥,២ ប៊ីលានដុល្លារ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
Breaking News! អ៊ីស្រាអែល វាយប្រហារអ៊ីរ៉ង់ហើយ! សង្គ្រាមធំអាចផ្ទុះឡើង
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា នឹងទទួលរងឥទ្ធិពលព្យុះទី១ ចាប់ពីថ្ងៃនេះ ដល់ថ្ងៃទី១៣មិថុនា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
មហាសំណាង! មនុស្សម្នាក់គត់នៅរស់ពីការធ្លាក់យន្តហោះឥណ្ឌា ដោយសារលោតចុះតាមច្រកចេញអាសន្ន
-
នយោបាយ៣ ថ្ងៃ ago
សម្ដេចតេជោប្រាប់ទៅរដ្ឋាភិបាលត្រៀមផ្ទុះអាវុធគ្រប់ពេលដែលថៃឈ្លានពាន