ព័ត៌មានអន្ដរជាតិ
យកកាំបិតចាក់នាយកសាលា និងគ្រូរបួស៦នាក់ក្នុងវិទ្យាល័យមួយកន្លែងនៅកូរ៉េខាងត្បូង
នៅថ្ងៃទី២៨ខែមេសាឆ្នាំ២០២៥នេះ វិទ្យាល័យមួយក្នុងទីក្រុង Cheongju ចម្ងាយប្រហែល ១១០គីឡូម៉ែត្រពីភាគខាងត្បូងរដ្ឋធានីសេអ៊ូល បានកើតមានហេតុការណ៍ចាក់របួសមនុស្ស ៦នាក់ ដែលបង្កឡើងដោយសិស្សសាលាវ័យ ១៨ឆ្នាំម្នាក់។

យោងតាមការចុះផ្សាយសារព័ត៌មាន Independent ជនបង្កហេតុ គឺជាសិស្សដែលមានបញ្ហាផ្នែកបញ្ញាស្មារតី ហើយបានចុះឈ្មោះក្នុងកម្មវិធីអប់រំពិសេសរបស់សាលា។ ឧប្បត្តិហេតុនេះ កើតឡើងនៅវេលាម៉ោងប្រមាណ ៨ និង ៤០នាទីព្រឹកម៉ោងក្នុងស្រុក ខណៈអ្នករងគ្រោះគឺជាគ្រូបង្រៀន និងបុគ្គលនៅក្នុងសាលា។
ក្នុងចំណោមអ្នករងរបួសមាន នាយកសាលាម្នាក់ និងបុគ្គលិករដ្ឋាភិបាលម្នាក់ ដែលអ្នកទាំងពីររងរបួសធ្ងន់ត្រង់ពោះ និងទ្រូង។ ចំណែកឯជនរងគ្រោះដទៃទៀតមានរបួសនៅត្រង់មុខ ពោះ និងកន្លែងផ្សេងទៀត។ ជនរងគ្រោះទាំង៦នាក់ ត្រូវបានបញ្ជូនទៅកាន់មន្ទីរពេទ្យបង្អែកក្រុង ដើម្បីសម្រាកព្យាបាល។
ក្រោយការវាយប្រហារ សិស្សបង្កហេតុបានព្យាយាមរត់គេចខ្លួន ហើយលោតចូលទៅក្នុងស្រះទឹកដែលនៅក្បែរនោះ។ ក្រុមអ្នកសង្គ្រោះ បានជួយសិស្សម្នាក់នោះ ហើយបានបញ្ជូនរូបគេទៅកាន់មន្ទីរពេទ្យ។
សូមបញ្ជាក់ថា កាលពីខែកុម្ភៈកន្លងទៅ ក៏ធ្លាប់មានករណីចាក់សម្លាប់ម្ដងរួចមកហើយនៅក្នុងប្រទេសកូរ៉េខាងត្បូង ដោយគ្រូម្នាក់បានចាក់សម្លាប់សិស្សអាយុ ៨ឆ្នាំនៅសាលាបឋមសិក្សាមួយកន្លែង។ ទោះជាយ៉ាងណាក៏ដោយ កូរ៉េខាងត្បូងនៅតែជាប់ចំណាត់ថ្នាក់ជាប្រទេសដែលមានសុវត្ថិភាពបំផុតមួយ ជាមួយនឹងអត្រាឃាតកម្មមានត្រឹម ១,៣នាក់ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់ក្នុងឆ្នាំ២០២១ប៉ុណ្ណោះ ទាបជាងមធ្យមភាគទូទៅនៅលើពិភពលោកនៃការធ្វើមនុស្សឃាតចំនួន ៦នាក់ក្នុងចំណោមមនុស្ស ១០ម៉ឺននាក់៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២៤ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


