Connect with us

ជីវិតកម្សាន្ដ

​អ្នក​គ្រូបង្រៀនចិនម្នាក់ ក្លាយជាបុគ្គលល្បីមិនដឹងខ្លួន ព្រោះ​មុខមាត់​ស្រដៀង​​ Liu Yifei ពេក​

បានផុស

នៅ

អ្នកគ្រូ​បង្រៀនមុខវិជ្ជាតក្កវិជ្ជា (logic) មួយរូប បានក្លាយជាបុគ្គលល្បីល្បាញលើ​បណ្តាញ​អ៉ិនធឺណិតក្នុងប្រទេសចិនភ្លាមៗ បន្ទាប់ពីត្រូវ​អ្នក​​លេង​បណ្ដាញ​សង្គម​ធ្វើការប្រៀបធៀបសម្រស់​របស់​នាង​ជាមួយ​ តារាសម្តែង​តួឯកស្រីក្នុងភាពយន្ត «Mulan» ​​​ដោយ​ថា រូបនាងមានមុខមាត់ស្រដៀង​​គ្នា​បេះដាក់តែម្តង​​។

អ្នកគ្រូ Yuan Mengmeng ឆ្វេង និង តារាស្រី Liu Yifei ស្ដាំ
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ចាប់តាំងពីពាក់កណ្តាលខែមេសាមក វីដេអូឃ្លីប​ដែលថតដោយនិស្សិតនៅសកលវិទ្យាល័យ Huainan Normal ក្នុងទីក្រុង Huainan ភាគខាងកើត ខេត្ត Anhui របស់គ្រូបង្រៀនស្រីម្នាក់ឈ្មោះ Yuan Mengmeng ត្រូវបានផ្សព្វ​ផ្សាយ​តាមអ៊ីនធឺណិតយ៉ាងភ្លូកទឹកភ្លូកដី។

តាមរយៈវីដេអូ​មួយដែលមានអ្នកចូលទស្សនាដល់ទៅ៧លានដង នៅ​លើ​​​ថ្នាល​បច្ចេកវិទ្យា​ (Platform) តែ​មួយ​ បានបង្ហាញឲ្យឃើញអំពីសកម្មភាពរបស់អ្នកគ្រូស្រីស្អាតកំពុង​បង្រៀនកូនសិស្សរបស់នាង ​នូវ​មុខវិជ្ជាតក្កវិជ្ជាយ៉ាងម៉ត់ចត់បំផុត។ ប៉ុន្តែអ្វីដែលធ្វើឲ្យអ្នកទស្សនាជាច្រើនចាប់ភ្លឹក​នាពេល​នោះ គឺសម្រស់ដ៏ស្រស់សោភារបស់អ្នកគ្រូ​ទៅវិញទេ ដែលស្រដៀងទៅនឹងតារាល្បីរបស់ចិន គឺ នាង​​ Liu Yifei។

មិនត្រឹមតែប៉ុណ្ណឹងទេ សូម្បីតែកូនសិស្ស​ក្នុង​ថ្នាក់​របស់អ្នកគ្រូ Yuan Mengmeng ក៏បានពណ៌នាអំពីសម្រស់អ្នក​គ្រូ​របស់​ពួកគេ​ថា បើមិនប្រាប់ឲ្យដឹងទេ ពួកគេអាចនឹងគិតថាអ្នកគ្រូជាប់សាច់ឈាមជាមួយតារាសម្ដែង Liu Yifei ជាក់ជាមិនខានឡើយ។

ដោយសារតែអ្នកគ្រូជនជាតិចិនរូបនេះ មាន​កម្ពស់ខ្ពស់ និង​រាង​ស្តើង​ខ្ពស់​ ហើយ​មាន​ស្បែក​សរលោង​​។ ដូច្នេះហើយ ទើបសិស្ស​របស់​នាង​បាន​និយាយដូចៗគ្នា​ថា មុខមាត់​របស់អ្នកគ្រូ Yuan គឺ​ដូច​ជា Liu Yifei ឯ​ច្រមុះ​ក៏​មាន​រាង​មូលដូចគ្នា​ដែរ។

ដោយឡែក នៅលើគេហទំព័រប្រព័ន្ធផ្សព្វផ្សាយសង្គមចិន សូម្បីតែកូនសិស្សដែលបានរៀនជាមួយអ្នកគ្រូក៏ចូលទៅបញ្ចេញមតិលើកសរសើរអំពីសម្រស់ថា មានមុខមាត់ដូចតារាល្បីបេះដាក់។ អ្នកផ្សេងទៀតក៏ចូលរួមយោបល់ស្របគ្នាដែរថា ពួកគេចាប់អារម្មណ៍នឹងមុខវិជ្ជាតក្កវិជ្ជា ដោយសារការបង្រៀនរបស់អ្នកគ្រូ ព្រមទាំងសម្រស់ដ៏លេចធ្លោរបស់គាត់ផងដែរ៕

អ្នកគ្រូ Yuan Mengmeng

តារា Liu Yifei

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖តារាចិន​ល្បី​​អាក្រក់​​ខាង​រំលោភច្រើន​ករណី​ លោក Kris Wu ប្រឈមនឹងរឿងក្ដីក្ដាំ​​បន្ថែម​ទៀត​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម