ព័ត៌មានអន្ដរជាតិ
អេស្ប៉ាញ និងព័រទុយហ្កាល់ ប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ព្រោះតែដាច់ភ្លើងទ្រង់ទ្រាយធំ
អេស្ប៉ាញ និងព័រទុយហ្គាល់ បានប្រកាសភាពដាក់ប្រទេសក្នុងគ្រាអាសន្ន បន្ទាប់ពីមានការដាច់ចរន្តអគ្គិសនីភ្លាមៗ និងដ៏ធំបំផុត ដែលបានធ្វើឲ្យមួយផ្នែកធំនៃប្រទេសទាំងពីរធ្លាក់ចូលទៅក្នុងភាពងងឹត រំខានដល់ការដឹកជញ្ជូន ការទំនាក់ទំនង និងសេវាកម្មសំខាន់ៗសម្រាប់មនុស្សរាប់លាននាក់នៅទូទាំងឧបទ្វីប Iberian។

យោងតាមការចុះផ្សាយនៅថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥នេះរបស់ទីភ្នាក់ងារព័ត៌មាន AP ការដាច់ចរន្តអគ្គិសនីដ៏ធំនេះ បានប៉ះពាល់ដល់ទីក្រុង Madrid, Barcelona, និងតំបន់ជាច្រើនផ្សេងទៀតនៃប្រទេសអេស្ប៉ាញ ព្រមទាំងទីក្រុង Lisbon និង Porto នៃប្រទេសព័រទុយហ្កាល់។ បន្ថែមពីនេះ វាក៏ប៉ះពាល់ដល់ប្រទេសអង់ដូរ៉ា និងផ្នែកខ្លះនៃភាគខាងត្បូងប្រទេសបារាំងផងដែរ។
នៅម៉ោង១២ និង ៣០នាទីយប់ម៉ោងក្នុងស្រុក បណ្តាញអគ្គិសនីរបស់ប្រទេសអេស្ប៉ាញបានធ្លាក់ចុះភ្លាមៗពី ២៦ជីហ្គាវ៉ាត់ មកត្រឹម ១២ជីហ្គាវ៉ាត់។ ទីក្រុងជាច្រើននៅអេស្ប៉ាញ បានធ្លាក់ចូលទៅក្នុងភាពងងឹត រថភ្លើងលែងដំណើរការ ហើយមន្ទីរពេទ្យបានប្តូរទៅថាមពលបម្រុងវិញ ខណៈសេវាទូរគមនាគមន៍ និងទូរសព្ទត្រូវបានរំខាន។ រដ្ឋាភិបាលអេស្ប៉ាញ បានប្រកាសដាក់ប្រទេសក្នុងគ្រាអាសន្ន ដោយបានពង្រាយប៉ូលិសចំនួន ៣០ ០០០នាក់។
នាយករដ្ឋមន្រ្តីអេស្ប៉ាញលោក Pedro Sánchez បានជំរុញឲ្យពលរដ្ឋប្រើប្រាស់ទូរសព្ទដោយប្រុងប្រយ័ត្ន និងសន្សំសំចៃថាមពល ហើយបាននិយាយថា មូលហេតុនៃការដាច់ភ្លើងនៅតែមិនទាន់ដឹងនៅឡើយទេ ទោះបីជាមន្ត្រីអឺរ៉ុបបានច្រានចោលការវាយប្រហារតាមអ៊ីនធឺណិតក៏ដោយ។ លោក Sanchez ប្រកាសថា បណ្តាញអគ្គិសនីបានបាត់បង់ថាមពល ៦០% ក្នុងរយៈពេលត្រឹមតែ ៥វិនាទីប៉ុណ្ណោះ។

គិតត្រឹមព្រឹកថ្ងៃអង្គារនេះ ជាង ៩៩% នៃតម្រូវការថាមពលរបស់ប្រទេសអេស្ប៉ាញត្រូវបានស្ដារឡើងវិញ នេះបើយោងតាមក្រុមហ៊ុន Red Eléctrica ខណៈដែលព័រទុយហ្កាល់បានរាយការណ៍អំពីការស្ដារឡើងវិញស្ទើរតែពេញលេញនៃស្ថានីយរងរបស់ខ្លួន។
បច្ចុប្បន្ន អាជ្ញាធរអ៊ឺរ៉ុបកំពុងស៊ើបអង្កេតការដាច់ចរន្តអគ្គិសនីដ៏កម្រ និងដ៏ធំនេះ ដែលប៉ះពាល់ដល់មនុស្សជិត ៦០លាននាក់៕
ដោយ៖ ឈាង
-
សន្តិសុខសង្គម៧ ម៉ោង agoទុរេនរាប់តោននៅផ្សារភូពុយ អនុញ្ញាតឱ្យបន្តលក់ ក្រោយមន្ត្រីជំនាញប្រមូលសំណាក និងសាកសួរប្រភពនាំចូល
-
ព័ត៌មានជាតិ៥ ថ្ងៃ agoសមត្ថកិច្ចឃាត់ខ្លួនជនសង្ស័យជនជាតិថៃ២នាក់និងខ្មែរម្នាក់ ករណីជួញដូរសារធាតុញៀន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoស្ថានទូតអូស្ត្រាលីប្រចាំកម្ពុជាឆ្លើយតបនឹងហេតុការណ៍ទាហានថៃផ្ទុះអាវុធកាលពីថ្ងៃទី២៩ ខែមេសា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoទាហានថៃបាញ់កាំភ្លើង៩គ្រាប់ មុខអនុព័ន្ធយោធាអាម៉េរិក ចិន រុស្ស៊ី ជប៉ុន ដែលចុះសង្កេតការណ៍នៅអូរស្មាច់
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoរដ្ឋបាលលោក ត្រាំ បកស្រាយថា «សង្គ្រាមចប់ហើយ» ដើម្បីគេចពីការសុំច្បាប់សភា
-
ព័ត៌មានជាតិ៦ ថ្ងៃ agoអាជ្ញាធរទាត់ចោលព័ត៌មានដែលផ្សាយថា ថៃបានឈ្លានពានចូលទឹកដីខ្មែរនៅខេត្តប៉ៃលិន
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoចាប់ខ្លួនបានហើយ! ខ្មាន់កាំភ្លើង ដែលប៉ុនប៉ងបាញ់ប្រហារលោក ត្រាំ នៅសេតវិមាន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoបាក់ច្រាំងទន្លេនៅសង្កាត់ច្បារអំពៅទី ២ នាំទាំងប្រព័ន្ធលូបង្ហូរទឹកទៅជាមួយ


