សន្តិសុខសង្គម
នគរបាលក្រុងតាខ្មៅ កោះហៅអ្នករត់កង់បីឥណ្ឌាដែលប្រើប្រាស់សម្ភារកងកម្លាំងមកសួរនាំ និងធ្វើកិច្ចសន្យាបញ្ឈប់សកម្មភាព
បន្ទាប់ពីបានឃើញការផ្សព្វផ្សាយនៅលើបណ្ដាលសង្គមពាក់ព័ន្ធករណីបុរសម្នាក់ជាអ្នករត់ម៉ូតូកង់បីឥណ្ឌា ប្រើប្រាស់សម្ភារកងកម្លាំងមានដូច អាយកូម អាយឌី រួមទាំងខ្នោះដៃ និងស្រោមកាំភ្លើងផងនោះ នៅថ្ងៃទី១ ខែឧសភា ឆ្នាំ២០២៥ កម្លាំងនគរបាលប៉ុស្ដិ៍រដ្ឋបាលកំពង់សំណាញ់ នៃអធិការដ្ឋាននគរបាលក្រុងតាខ្មៅ បានកោះហៅបុរសរូបនោះមកបំភ្លឺ និងបានធ្វើកិច្ចសន្យាអប់រំឲ្យបញ្ឈប់សកម្មភាពបែបនេះតទៅទៀត ព្រមទាំងបានដកហូតសម្ភារទាំងអស់ផងដែរ។

តាមការបញ្ជាក់ពីក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាលឲ្យដឹងនៅរសៀលថ្ងៃទី១ ឧសភា នេះថា បុរសដែលប្រើប្រាស់សម្ភារកងកម្លាំងនេះមានឈ្មោះ នី សាលី អាយុ៤៥ឆ្នាំ មុខរបររត់កង់បី រស់នៅបន្ទប់ជួលស្ថិតនៅភូមិកំពង់សំណាញ់១ សង្កាត់កំពង់សំណាញ់ ក្រុងតាខ្មៅ។

តាមការបញ្ជាក់របស់អ្នកស្រី លឹម សុខឃៀង ដែលត្រូវជាប្រពន្ឋរបស់បុគ្គលខាងលើបានឱ្យដឹងថា ប្តីរបស់គាត់ ដោយសារតែការស្រឡាញ់របស់របរដូចជាកងកម្លាំងមានដូចជា អាយកូម អាយឌី ខ្នោះដៃ ជាដើម។ល។ ពេលគាត់បានថវិកាពីកូនៗឱ្យខែបុណ្យទៀនក៏យកទៅទិញរបស់របរទាំងនោះយកមកប្រើប្រាស់ដោយមិនដឹងថា ខុសទៅនឹងច្បាប់ ឬប៉ះពាល់ដល់ស្ថាប័នមានសមត្ថកិច្ចនោះទេ។ តាមការបញ្ជាក់ពីស្ត្រីជាប្រពន្ធ ប្ដីរបស់គាត់ធ្លាប់ត្រូវរបួសក្បាលធ្ងន់ធ្ងរកាលពី១០ឆ្នាំមុន ចាប់តាំងពីពេលនោះមក ប្តីរបស់គាត់មានសតិមិនល្អដូចគេនោះទេ ការនិយាយស្តីក៏មិនសូវបានល្អដែរ(និយាយមិនដឹងអី) ហេតុនេះសូមសមត្ថកិច្ចយោគយល់ផង។ លោក នី សាលី ដែលជាសាម៉ីខ្លូន នៅព្រឹកថ្ងៃទី១ឧសភានេះ ក៏បានមកបំភ្លឺបន្ថែមដល់សមត្ថកិច្ចផ្នែកជំនាញនៅអធិការដ្ឋាននគរបាលក្រុងតាខ្មៅ ហើយបានទទួលស្គាល់កំហុសឆ្គងកន្លងមកផងដែរ។

ក្រោយពីសាកសួរ សមត្ថកិច្ចបានយកវិទ្យុទាក់ទងទាំងអស់មកត្រួតពិនិត្យឃើញថា វិទ្យុទាក់ទងទាំងនោះពុំមានភ្ជាប់ជាមួយកាណាល់ប៉ូសីលនោះទេ ចំណែកអាយកូមខ្លះបើកទៅលឺសំឡេង ខ្លះមិនដំណើរការ(ខូច)។ ជាចំណាត់ការ កម្លាំងសមត្ថកិច្ចបានធ្វើកិច្ចសន្យាបញ្ឈប់នូវការប្រើប្រាស់រាល់សម្ភារផ្សេងៗដែលទាក់ទងនឹងកងកម្លាំង៕
អត្ថបទ៖ សុខុម

-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
កីឡា៧ ថ្ងៃ agoល្ងាចនេះ U19 កម្ពុជា ប៉ះ ថៃ វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ ខណៈជួបគ្នាចុងក្រោយ ថៃ ខកចិត្តម្តងហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
សន្តិសុខសង្គម២ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
អត្ថាធិប្បាយ១ សប្តាហ៍ agoវិចារណកថាចក្ខុវិស័យកែទម្រង់យោធាកម្ពុជា៖ ពីកម្លាំងបរិមាណ ឆ្ពោះទៅកងទ័ពជំនាញឌីជីថល និងមនសិកាការពារជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


