Connect with us

ព័ត៌មានជាតិ

មកស្គាល់មន្ទីរពេទ្យ និងមណ្ឌលសុភាពចំនួន ៩២កន្លែង ដែលជាដៃគូរបស់ ប.ស.ស

បានផុស

នៅ

បច្ចុប្បន្នចំនួននៃសមាជិក បេឡាជាតិសន្តិសុខសង្កម (ប.ស.ស) មានការកើនឡើងជាបន្តបន្ទាប់ ដោយសារ​ប័ណ្ណ ប​.​ស​.​ស បានជួយ​សម្រាល​បន្ទុក​​​យ៉ាងច្រើន​នៅពេល​ទៅ​ពិគ្រោះ និង​ព្យាបាល​ជំងឺ​ផ្សេងៗ នៅតាម​មូលដ្ឋាន​សុខាភិបាល ដែល​ជា​ដៃគូ​ជាមួយ ប​.​ស​.​ស។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្ងៃនេះកម្ពុជាថ្មី សូមបង្ហាញនូវមូលដ្ឋានសុខាភិបាលចំនួន ៩២កន្លែង ដែលទទួលស្គាល់ដោយបេឡាជាតិរបបសន្តិសុខសង្គម។

សម្រាប់រាជធានីភ្នំពេញ រួមមាន មន្ទីរពេទ្យកាល់ម៉ែត មន្ទីរពេទ្យព្រះកុសមៈ មន្ទីរពេទ្យមិត្តភាពខ្មែរៈ-សូវៀត មន្ទីរពេទ្យព្រះអង្គឌួង មណ្ឌលសុភាពទួលគោក មន្ទីរពេទ្យបង្អែកសម្តេចឪ មណ្ឌលសុខភាពទឹកថ្លា មន្ទីរពេទ្យបង្អែកពោធិចិនតុង មណ្ឌលសុខភាពស្ទឹងមានជ័យ មន្ទីរពហុព្យាបាល និងសម្ភពសុខលាភមេត្រី មណ្ឌលសុខភាពគោករកា និងមន្ទីរសម្រាកព្យាបាលមូលមិត្ត។

ចំពោះខេត្តកណ្តាល រួមមាន មន្ទីរពេទ្យបង្អែកជ័យជំនះ មណ្ឌលសុខភាពបែកចាន មន្ទីរពេទ្យបង្អែកអង្គស្នួល មន្ទីរពេទ្យបង្អែកកោះធំ មន្ទីរពេទ្យបង្អែកស្រុកស្អាង មណ្ឌលសុខភាពព្រែកអញ្ចាញ មន្ទីរពេទ្យបង្អែកប៊ុនរានី ហ៊ុន សែនរកាកោង មណ្ឌលសុខភាពវិហារសួគ៌ មណ្ឌលសុខភាពសំរោងធំ និងមន្ទីរពេទ្យបង្អែកខ្សាច់កណ្តាល។

ខេត្តកំពង់ស្ពឺ រួមមាន មន្ទីរពេទ្យបង្អែកកំពង់ស្ពឺ មន្ទីរពេទ្យបង្អែកឧដុង្គ មន្ទីរពេទ្យបង្អែកស្រុកគងពិសី។ ខេត្តស្វាយរៀងមាន មន្ទីរពេទ្យបង្អែកស្វាយរៀង មន្ទីរពេទ្យបង្អែកេជីភូ។ ខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកខេត្តកំពង់ឆ្នាំង មន្ទីរពេទ្យបង្អែកកំពង់ត្រឡាច។ ខេត្តព្រះសីហនុ ​មន្ទីរពេទ្យបង្អែកខេត្តព្រះសីហនុ មន្ទីរសម្រាកព្យាបាល CT មណ្ឌលសុខភាពវាលរេញ មណ្ឌលសុខភាពអណ្តូងថ្ម និងមណ្ឌលសុភាពរាម។ ខេត្តសៀមរាប មន្ទីរពេទ្យបង្អែកសៀមរាប មណ្ឌលសុភាពពួក។ ខេត្តបន្ទាយមានជ័យ មន្ទីរពេទ្យបង្អែកប៉ោយប៉ែត(អូជ្រៅ) មន្ទីរពេទ្យបង្អែកខេត្តមិត្តភាពកម្ពុជា-ជប៉ុន មង្គមបុរី និងមន្ទីរពេទ្យបង្អែកសិរីសោភ័ណ។

ខេត្តកំពង់ចាម មន្ទីរពេទ្យបង្អែកស្រុកជើងព្រៃ មន្ទីរពេទ្យបង្អែកស្រុកព្រៃឈរ មន្ទីរពេទ្យបង្អែកខេត្តកំពង់ចាម និងមន្ទីរពេទ្យបង្អែកព្រែកកក់(ស្ទឹងត្រង់)។ ខេត្តត្បូងឃ្មុំ មន្ទីរពេទ្យបង្អែកស្រុកពញាក្រែក មន្ទីរពេទ្យបង្អែកស្រុកមេមត់ មន្ទីរពេទ្យបង្អែកស្រុកត្បូងឃ្មុំ។ ខេត្តក្រចេះ មន្ទីរពេទ្យបង្អែកខេត្តក្រចេះ មន្ទីរពេទ្យបង្អែកស្រុកឆ្លូង មន្ទីរពេទ្យបង្អែកស្រុកស្នួល។ ខេត្តព្រៃវែង មន្ទីរពេទ្យបង្អែកអ្នកលឿង មន្ទីរពេទ្យបង្អែកខេត្តព្រៃវែង មន្ទីរពេទ្យបង្អែកពារាំង មន្ទីរពេទ្យបង្អែកស្វាយអន្ទរ មណ្ឌលសុភាពក្តឿងរាយ និងមន្ទីរពេទ្យបង្អែកស្រុកកំចាយ។

ខេត្តតាកែវ មន្ទីរពេទ្យបង្អែកបាទី មន្ទីរពេទ្យភ្នែកតាកែវ មន្ទីរពេទ្យខេត្តតាកែវ និងមណ្ឌលសុខភាពត្រាំខ្នារ។ ខេត្តកំពត មន្ទីរពេទ្យបង្អែកខេត្តកំពត មន្ទីរពេទ្យបង្អែកកំពង់ត្រាច។ ខេត្តកែប មន្ទីរពេទ្យបង្អែកខេត្តកែប។ ខេត្តកោះកុង មន្ទីរពេទ្យបង្អែកស្រែអំបិល មន្ទីរពេទ្យបង្អែកខេត្តកោះកុង។ ខេត្តបាត់ដំបង មន្ទីរពេទ្យបង្អែកខេត្តបាត់ដំបង មណ្ឌលសុខភាពត្រាង មណ្ឌលខុភាពស្តៅ មន្ទីរពេទ្យបង្អែកសំពៅលូន មន្ទីរពេទ្យបង្អែកថ្មគោល។ ខេត្តប៉ៃលិន មន្ទីរពេទ្យបង្អែកប៉ៃលិន។ ខេត្តពោធិ៍សាត់ មន្ទីរពេទ្យបង្អែកខេត្តពោធិ៍សាត់ មណ្ឌលសុខភាពឈើតុំ មន្ទីរពេទ្យបង្អែកស្រុកក្រគរ មន្ទីរពេទ្យបង្អែកស្រុកភ្នំក្រវាញ មណ្ឌលសុខភាពស្នាមព្រះ និងមន្ទីរពេទ្យបង្អែកបាកាន។

ខេត្តកំពង់ធំ មន្ទីរពេទ្យបារាយណ៍-សន្ទុក មន្ទីរពេទ្យបង្អែកខេត្តកំពង់ធំ មន្ទីរពេទ្យបង្អែកស្ទោង។ ខេត្តស្ទឹងត្រែង មន្ទីរពេទ្យបង្អែកខេត្តស្ទឹងត្រែង។ ខេត្តរតនគិរី មន្ទីរពេទ្យបង្អែកខេត្តរតនគិរី មន្ទីរពេទ្យបង្អែកបកែវ។ ខេត្តមណ្ឌលគិរី មន្ទីរពេទ្យបង្អែកសែនមនោរម្យ មណ្ឌលសុខភាពអូរអាម មណ្ឌលសុខភាពកែវសីម៉ា។ ខេត្តឧត្តរមានជ័យ មន្ទីរពេទ្យបង្អែកខេត្តឧត្តរមានជ័យ មណ្ឌលសុខភាពអូរស្មាច់ មន្ទីរពេទ្យបង្អែកស្រុលអន្លង់វែង។ ខេត្តព្រះវិហារ មន្ទីរពេទ្យបង្អែក១៦មករា មណ្ឌលសុខភាពភ្នំដែក មណ្ឌលសុខភាពជាំក្សាន្ត និងមណ្ឌលសុខភាពស្រអែម៕

អត្ថបទ៖ គេន ម៉ាលិះ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៨ វិនាទី មុន

មកស្គាល់មន្ទីរពេទ្យ និងមណ្ឌលសុភាពចំនួន ៩២កន្លែង ដែលជាដៃគូរបស់ ប.ស.ស

កីឡា៥ នាទីutes មុន

ព្រឹទ្ធាចារ្យ​ អ៊ុំ​ សួន​ ចូល​ចិត្ត​បាល់ទាត់​​ស្មើ​ជីវិត​ និង​ប្រាប់​មូលហេតុ​បែប​នេះ​

ព័ត៌មានអន្ដរជាតិ៧ នាទីutes មុន

ថៃ​បារម្ភពីការធ្លាក់តំណែងទិសដៅទេសចរណ៍កំពូលនៅអាស៊ាន ទៅឱ្យវៀតណាម

ព័ត៌មានជាតិ៧ នាទីutes មុន

សម្តេច ម៉ែន សំអន ៖ ការពិនិត្យបញ្ជីឈ្មោះបោះឆ្នោត និងចុះឈ្មោះបោះឆ្នោត ឆ្នាំ ២០២៥ មានសារៈសំខាន់ណាស់ក្នុងនាមជាពលរដ្ឋល្អ

ជីវិតកម្សាន្ដ២៤ នាទីutes មុន

ការប្រគំតន្ត្រី Lady Gaga​ នៅប្រេស៊ីល​ ទាក់ទាញអ្នកគាំទ្រ ២.១ លាននាក់ លើសតារាចម្រៀងល្បីៗផ្សេងទៀត

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

រុស្ស៊ី បិទព្រលានយន្តហោះធំទាំងអស់នៅមូស្គូ ក្រោយអ៊ុយក្រែន បញ្ជូនដ្រូនវាយប្រហារទ្រង់ទ្រាយធំ ២យប់ជាប់គ្នា

ព័ត៌មានជាតិ១៧ ម៉ោង មុន

គម្រោង​វិនិយោគ ហេដ្ឋារចនាសម្ព័ន្ធ​ប្រព័ន្ធ​លូ ក្នុង​រាជធានីភ្នំពេញ ​សម្រេច​បាន​ប្រមាណ ៨០%

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

ត្រាំ បញ្ជាឲ្យបើកពន្ធនាគារល្បីឈ្មោះមួយឡើងវិញ ដើម្បីដាក់ឧក្រិដ្ឋជនសាហាវឃោរឃៅ

ព័ត៌មានជាតិ១៦ ម៉ោង មុន

សម្ដេចតេជោ៖«ខ្ញុំមិនមែនត្រឹមតែកសាងប្រទេសពីបាតដៃទទេទេ រឿងអាស៊ានក៏ខ្ញុំចាប់ផ្ដើមពីលេខសូន្យដែរ ទោះបីមានឧបសគ្គ ក៏ខ្ញុំចូលអាស៊ានឱ្យបាន»

សេដ្ឋកិច្ច២៤ ម៉ោង មុន

តម្លៃមាសក្នុងស្រុកធ្លាក់ចុះក្រោម ៤០០ ដុល្លារ ក្នុងមួយជី

Sokha Hotels

ព័ត៌មានពេញនិយម