ព័ត៌មានអន្ដរជាតិ
មកស្គាល់អាវុធទំនើបបំផុតនិងមានអនុភាព របស់ឥណ្ឌានិងប៉ាគីស្ថាន
នៅថ្ងៃពុធទី៧ខែឧសភាឆ្នាំ២០២៥ ឥណ្ឌាបានបើកប្រតិបត្តិការសងសឹក ចំពោះការវាយប្រហារភេរវកម្មកាលពីថ្ងៃទី២២ខែមេសានៅតំបន់ កាស្មៀរ ដែលសម្លាប់អ្នកទេសចរហិណ្ឌូ២៦នាក់។

ប្រតិបត្តិការនេះត្រូវបានឥណ្ឌាដាក់ឈ្មោះថា «Sindoor» ដោយកំណត់គោលដៅលើជំរំភេរវករនៅក្នុងទឹកដីប៉ាគីស្ថាន ប៉ុន្តែបែរជាសម្លាប់ជនស៊ីវិលចំនួន៨នាក់ទៅវិញ។
ដោយសារតែប្រទេសជិតខាងទាំងពីរសុទ្ធតែមានអាវុធនុយក្លេអ៊ែរ ទើបធ្វើឲ្យពិភលោកបារម្ភផ្ទុះសង្គ្រាមធំ។ យ៉ាងណា ក្តៅពីនុយក្លេអ៊ែរ ឥណ្ឌានិងប៉ាគីស្ថាន ក៏មានអាវុធទំនើបៗនិងពោរពេញដោយអនុភាពផ្សេងទៀតផងដែរ។
ថ្ងៃនេះ កម្ពុជាថ្មី សូមបង្ហាញជូនអាវុធទំនើបនិងមានអនុភាពទាំង៥ របស់ឥណ្ឌានិងប៉ាគីស្ថាន!
ឥណ្ឌា
១. មីស៊ីលបាលីស្ទិកអន្តរទ្វីប Agni-V ហោះបានចម្ងាយ៥ ៥០០ទៅ៨ ០០០គីឡូម៉ែត្រ ហើយមានសមត្ថភាពបំពាក់ក្បាលគ្រាប់នុយក្លេអ៊ែរ ដែលអាចវាយប្រហារគ្រប់កន្លែងនៅប្រទេសចិននិងទ្វីបអឺរ៉ុប ព្រមទាំងផ្នែកខ្លះនៃទ្វីបអាហ្វ្រិកទៀតផង។

២. នាវាមុជទឹក SSBN ថ្នាក់ INS Arihant ដើរដោយថាមពលនុយក្លេអ៊ែរ មានទម្ងន់៦ ០០០តោន។ វាបំពាក់ជាមួយមីស៊ីលនុយក្លេអ៊ែរ SLBM ប្រភេទ K-15 (រយៈចម្ងាយ ៧៥០ គីឡូម៉ែត្រ) និង K-4 (រយៈចម្ងាយ ៣ ៥០០គីឡូម៉ែត្រ)។ អ្វីដែលអស្ចារ្យគឺ SSBN អាចលាក់ខ្លួននៅបាតសមុទ្រ គេចពីរ៉ាដាបាន។

៣. មីស៊ីលល្បឿនលឿនជាងសំឡេង BrahMos ដែលផលិតរួមគ្នាដោយឥណ្ឌានិងរុស្ស៊ី។ វាមានល្បឿនលឿនជាងសំឡេង២.៨ទៅ៣ដង ជាមួយរយៈចម្ងាយជាង ៨០០គីឡូម៉ែត្រ។ វាជាមីស៊ីលគ្រូសលឿនជាងគេបំផុតក្នុងចំណោមមីស៊ីលដែលឥណ្ឌាកំពុងដាក់ឲ្យធ្វើប្រតិបត្តិការ ជាមួយសមត្ថភាពបាញ់ចេញបានពីគ្រប់កន្លែងដូចជាដីគោក ដែនអាកាស កប៉ាល់ និងនាវាមុជទឹក។

៤. យន្តហោះចម្បាំងពហុមុខងារ Rafale ជំនាន់ទី៤.៥ បំពាក់ជាមួយរ៉ាដា AESA, មីស៊ីល Meteor និង SCALP ព្រមទាំងប្រព័ន្ធធ្វើសង្គ្រាមអាឡិចត្រូនិក។ យន្តហោះនេះ ត្រូវគេទទួលស្គាល់ថា ជាឧត្តមភាពដែនអាកាសល្អផ្តាច់គេនៅក្នុងតំបន់អាស៊ីខាងត្បូង។

៥. ប្រ័ពន្ធការពារដែនអាកាស S-400 Triumf ដែលមានប្រភពដើមពីប្រទេសរុស្ស៊ី។ វាមានសមត្ថភាពចាប់សញ្ញាគោលដៅបានច្រើនក្នុងពេលតែមួយ និងបង្កការគំរាមកំហែងដល់សត្រូវ ហើយវាគឺស្ថិតក្នុងចំណោមប្រព័ន្ធ SAM ដែលទំនើបបំផុតលើពិភពលោក។

ប៉ាគីស្ថាន
១. មីស៊ីលបាលីស្ទិក Ababeel ដែលមានរយៈចម្ងាយ២ ២០០គីឡូម៉ែត្រ បំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរច្រើនគ្រាប់។ មីស៊ីលនេះត្រូវបានប៉ាគីស្ថានអួតថា ទុកកម្ទេចខែលការពារ BMD និង S-400 របស់ឥណ្ឌា។

២. មីស៊ីលគ្រូស Babur ដែលមានសមត្ថភាពបាញ់ចេញពីនាវាមុជទឹក។ វាហោះបានចម្ងាយពី៤៥០ទៅ៧០០គីឡូម៉ែត្រ បំពាក់ជាមួយក្បាលគ្រាប់នុយក្លេអ៊ែរ។

៣. មីស៊ីលបាញ់ពីអាកាស Ra’ad-II ដែលមានសមត្ថភាពហោះបាន៦០០គីឡូម៉ែត្រ បំពាក់ជាមួយយន្តហោះ Mirage III ឬ V និង JF-17។ វាអាចបំពាក់ជាមួយអាវុធនុយក្លេអ៊ែរបាន ហើយវាយប្រហារចំគោលដៅច្បាស់ៗ និងចូលជ្រៅក្នុងទឹកដីសត្រូវបាន។

៤. យន្តហោះចម្បាំងពហុមុខងារ JF-17 Thunder Block III ដែលសហការណ៍ផលិតជាមួយប្រទេសចិន។ វាភ្ជាប់ជាមួយរ៉ាដា AESA និងមីស៊ីល PL-15 មានរយៈចម្ងាយ ២០០គីឡូម៉ែត្រ។ យន្តហោះនេះ ត្រូវគេឲ្យឈ្មោះថា «ស្តេចលើអាកាស» ដោយសារតែភាពខ្លាំងរបស់វា។

៥. ប្រព័ន្ធបាញ់រ៉ុកកែត Fatah-II ដែលមានរយៈចម្ងាយ១២០គីឡូម៉ែត្រ ភ្ជាប់ជាមួយ GPS និងInertial។ វាអាចជួយប្រយុទ្ធនៅក្នុងសមរភូមិនិងអាចដាក់ពង្រាយក្នុងល្បឿនដ៏លឿន៕

អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ ប៉ាគីស្ថាន បាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌា៥គ្រឿង ខណៈជនស៊ីវិលស្លាប់កើនឡើងជាបន្ត
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


