ព័ត៌មានអន្ដរជាតិ
ឥណ្ឌា បញ្ជាឲ្យពលរដ្ឋកាស្មៀរ ជម្លៀសចេញជាបន្ទាន់ ឯខាងប៉ាគីស្ថាន អ្នកភូមិរត់ចោលផ្ទះសម្បែង ព្រោះសង្គ្រាម
ប្រទេសឥណ្ឌា បានចេញបញ្ជាឲ្យអាជ្ញាធរនៅក្នុងតំបន់កាស្មៀរ ត្រូវជម្លៀសពលរដ្ឋចេញពីតំបន់មានហានិភ័យគ្រោះថ្នាក់ទៅកាន់ទីសុវត្ថិភាពជាបន្ទាន់បំផុត ព្រោះថា សភាពការណ៍រវាងទីក្រុងញូវដែលីនិងអ៊ីស្លាម៉ាបាដ កាន់តែឡើងកម្លាំងខ្លាំងមិនងាយនឹងចុះត្រជាក់វិញឡើយ។

ពាក់ព័ន្ធរឿងនេះ អភិបាលតំបន់ Jammu & Kashmir លោក Manoj Sinha បានបង្ហោះលើបណ្តាញសង្គម X នៅថ្ងៃពុធទី៧ខែឧសភាឆ្នាំ២០២៥ថា អ្នកភូមិត្រូវតែជម្លៀសទៅកន្លែងសុវត្ថិភាពជាបន្ទាន់ ហើយកុំបារម្ភអំពីស្បៀងអាហារនិងថ្នាំសង្កូវ! ពួកគេនឹងទទួលបាន។
ងាកទៅមើលតំបន់កាស្មៀរខាងប៉ាគីស្ថានឯណោះវិញ ពលរដ្ឋនៅទីនោះ ក៏ត្រូវបង្ខំចិត្តរត់ចោលផ្ទះសម្បែងរបស់ពួកគេផងដែរ ក្រោយឥណ្ឌាបើកការវាយប្រហារឆ្លងដែន ក្រោមហេតុផល កំណត់គោលដៅលើជំរំភេរវករ។

ឥណ្ឌាបានបើកប្រតិបត្តិការយោធា «Sindoor» ដោយកំណត់គោលដៅលើជំរំភេរវករនៅក្នុងទឹកដីប៉ាគីស្ថាន ឆ្លើយតបទៅការបាញ់សម្លាប់អ្នកទេសចរហិណ្ឌូ២៦នាក់ នៅតំបន់កាស្មៀរ កាលពីថ្ងៃទី២២ខែមេសា។
ក្នុងការវាយប្រហារទាំងនោះ ឥណ្ឌាអះអាងថាបានចាយពេលអស់២៥នាទី ហើយកម្ទេចគោលដៅបានយ៉ាងជោគជ័យ។

ទោះបីជាយ៉ាងណាក៏ដោយ នាយករដ្ឋមន្ត្រីប៉ាគីស្ថាន បានប្តេជ្ញាសងសឹកទៅវិញ តាមពេលវេលានិងទីកន្លែងដែលខ្លួនជ្រើសរើស ដោយហៅការវាយប្រហារនេះថាជា «ទង្វើនៃសង្គ្រាម»។
លើសពីនេះ ប៉ាគីស្ថាន ក៏បានបាញ់ទម្លាក់យន្តហោះចម្បាំងឥណ្ឌាចំនួន៥គ្រឿងនិងដ្រូនមួយគ្រឿងផងដែរ ដូចជាយន្តហោះចម្បាំង Rafale ផលិតដោយបារាំងចំនួន៣គ្រឿង, យន្តហោះចម្បាំង MiG-29 មួយគ្រឿងនិងយន្តហោះចម្បាំង SU-30 មួយគ្រឿង ចំណែកដ្រូននោះគឺជាប្រភេទ Heron៕
អត្ថបទ៖ សុខ សុវណ្ណ
ចុចអាន៖ រឿងកាន់តែធំ! ប៉ាគីស្ថាន ថា ជនស៊ីវិលស្លាប់កើនដល់៣១នាក់ ខណៈយន្តហោះមួយគ្រឿងធ្លាក់នៅ ឥណ្ឌា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


