ព័ត៌មានជាតិ
កម្ពុជាផ្តួចផ្តើម និងប្តេជ្ញាចិត្តជំរុញកិច្ចសហការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ និងអន្តរជាតិឱ្យមានប្រសិទ្ធភាព និងប្រសិទ្ធផល
ក្នុងកិច្ចប្រជុំរដ្ឋមន្ត្រីព័ត៌មានអាស៊ាន លើកទី១៧ (ASEAN Ministers Responsible for Information) និងកិច្ចប្រជុំពាក់ព័ន្ធ នៅប្រទេសព្រុយណេដារូស្សាឡាម រដ្ឋមន្ត្រី នេត្រ ភក្ត្រា បានបង្ហាញពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការជំរុញកិច្ចសហការប្រព័ន្ធផ្សព្វផ្សាយក្នុងតំបន់ ដោយបានលើកឡើងនូវគំនិតផ្តួចផ្តើមសំខាន់ៗមួយចំនួន ដូចជា ការពង្រឹងមជ្ឈមណ្ឌលផ្លាស់ប្តូរខ្លឹមសារប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ការពង្រីកកម្មវិធីអក្ខរកម្មឌីជីថល និងកម្មវិធីភាពធន់នឹងប្រព័ន្ធផ្សព្វផ្សាយ ការបង្កើតមណ្ឌលប្រព័ន្ធផ្សព្វផ្សាយយុវជន (Youth Media Lab) ការអភិវឌ្ឍក្របខ័ណ្ឌទំនាក់ទំនងតំបន់ក្នុងពេលនៃវិបត្តិ និងការពង្រឹងកិច្ចខិតខំប្រឹងប្រែងឆ្លងព្រំដែន ដើម្បីប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

រដ្ឋមន្ត្រី នេត្រ ភក្ត្រា ក៏បានលើកឡើងជូនថ្នាក់ដឹកនាំមកពីបណ្តាលប្រទេសអាស៊ាន និងប្រទេសទីម័រខាងកើត ពីហានិភ័យនៃការកើនឡើងនៃព័ត៌មានកែ្លងក្លាយដែលបង្កើតឡើងដោយបញ្ញាសិប្បនិម្មិត (AI) និងបានអំពាវនាវដល់កិច្ចប្រជុំឱ្យពិនិត្យពិចារណាលើការរៀបចំរចនាសម្ព័ន្ធក្រុមការងារប្រព័ន្ធផ្សព្វផ្សាយអាស៊ាន ដើម្បីផ្តល់អាទិភាពដល់កិច្ចខិតខំប្រឹងប្រែងលើការប្រយុទ្ធប្រឆាំងនឹងព័ត៌មានក្លែងក្លាយ។

ឆ្លៀតក្នុងឱកាសនេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជា ក៏បានបង្ហាញរបាយការណ៍ស្តីពីសេរីភាពសារព័ត៌មានឆ្នាំ ២០២៥ របស់កម្ពុជា ដោយកត់សម្គាល់ថា អ្នកសារព័ត៌មានជាង ៨១% បានចាត់ទុកសេរីភាពសារព័ត៌មានមាននៅកម្ពុជាមានលក្ខណៈល្អប្រសើរ។ ជាមួយគ្នានេះ រដ្ឋមន្ត្រីក្រសួងព័ត៌មានកម្ពុជាត្រៀមខ្លួនក្នុងការចែករំលែកបទពិសោធលើការរៀបចំរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាន និងបានស្នើឱ្យសមាជិកអាស៊ានពិចារណារៀបចំរបាយការណ៍ស្តីពីស្ថានភាពសេរីភាពសារព័ត៌មាននៅក្នុងតំបន់ ដើម្បីបង្ហាញពីបរិស្ថានបច្ចុប្បន្ននៃលំហសេរីភាពសារព័ត៌មានក្នុងបណ្តាប្រទេសរៀងៗខ្លួន។

គួរគូសបញ្ជាក់ថា កិច្ចប្រជុំរដ្ឋមន្ត្រីទទួលបន្ទុកព័ត៌មានអាស៊ានលើកទី១៧ ត្រូវបានរៀបចំប្រព្រឹត្តិធ្វើឡើងក្រោមប្រធានបទ «ប្រព័ន្ធផ្សព្វផ្សាយជំរុញការយល់ដឹងរួម៖ ការផ្លាស់ប្តូរតួនាទីរបស់ប្រព័ន្ធផ្សព្វផ្សាយក្នុងការជំរុញកិច្ចសហប្រតិបត្តិការ និងការយល់ដឹងគ្នាទៅវិញទៅមកនៅក្នុងអាស៊ាន MAJU» ដែលសង្កត់ធ្ងន់ទៅលើតួនាទីវិវត្តនៃប្រព័ន្ធផ្សព្វផ្សាយក្នុងការពង្រឹងកិច្ចសហប្រតិបត្តិការក្នុងតំបន់ អត្តសញ្ញាណ និងការយោគយល់គ្នាទៅវិញទៅមក។ កិច្ចប្រជុំនេះ មានការចូលរួមពីសំណាក់រដ្ឋសមាជិកអាស៊ានទាំងអស់ ប្រទេសទីម័រខាងកើត ប្រទេសចិន ជប៉ុន សាធារណៈរដ្ឋកូរ៉េ និងលេខាធិការដ្ឋានអាស៊ាន៕



-
ព័ត៌មានជាតិ១ សប្តាហ៍ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២០ ម៉ោង agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


