Connect with us

ព័ត៌មានអន្ដរជាតិ

ប៉ាគីស្ថាន ព្រមានថា សង្គ្រាមនុយក្លេអ៊ែរ អាចផ្ទុះឡើងគ្រប់ពេល

បានផុស

នៅ

មិនត្រឹមការផ្ទុះអាវុធដាក់គ្នាទេ ឥណ្ឌានិងប៉ាគីស្ថានក៏កំពុងផ្ទុះសង្គ្រាមពាក្យសម្តីយ៉ាងក្តៅគគុកផងដែរ ដោយភាគីទាំងពីរបានគំរាមគ្នាទៅវិញទៅមក ហើយនាពេលនេះ ទីក្រុងអ៊ីស្លាម៉ាបាដ ព្រមានថា សង្គ្រាមនុយក្លេអ៊ែរ អាចកើតឡើងគ្រប់ពេលវេលា។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

រដ្ឋមន្ត្រីការពារជាតិប៉ាគីស្ថាន Khawaja Asif បានប្រាប់ទៅទូរទស្សន៍ Geo News កាលពីរាត្រីថ្ងៃពុធទី៧ខែឧសភាថា «បើឥណ្ឌា បង្កាត់ភ្លើងសង្រ្គាមធំក្នុងតំបន់នេះមែន ហើយបង្កជាគ្រោះថ្នាក់នោះ សង្រ្គាមនុយក្លេអ៊ែរអាចផ្ទុះឡើងគ្រប់ពេល។ បើឥណ្ឌាបង្ករឿងកាន់តែធំ ឈានដល់ការបង្ខំឲ្យភាគីទាំងសងខាងនឹកដល់ការប្រើអាវុធនុយក្លេអ៊ែរនោះ ឥណ្ឌានឹងជាអ្នកទទួលខុសត្រូវចំពោះរឿងនេះ»។

ការព្រមានរបស់លោក Asif កើតឡើងស្របពេលឥណ្ឌាក៏គំរាមដែរថា បើទីក្រុងអ៊ីស្លាម៉ាបាដ ហ៊ានសងសឹកចំពោះប្រតិបត្តិការ Sindoor វិញមែននោះ ទីក្រុងញូវដែលីនឹងបន្តបាញ់ថែមទៀត ដែលរឿងនេះធ្វើឲ្យពិភពលោកព្រួយកាន់តែខ្លាំងអំពីការរីកធំនៃសង្គ្រាមរវាងប្រទេសអាស៊ីខាងត្បូងប្រដាប់ដោយអាវុធនុយក្លេអ៊ែរទាំងពីរ។ 

(រូបថត៖ Reuters)

ក្នុងអំឡុងពេលថ្លែងទៅកាន់ប្រេសិតមកពី១៣ប្រទេស ដែលជួបប្រជុំគ្នាក្នុងទីក្រុងញូវដែលី រដ្ឋមន្ត្រីការបរទេសឥណ្ឌា Vikram Misri បញ្ជាក់ថា ការវាយប្រហាររបស់ឥណ្ឌា មិនមែនជាការបញ្ឆេះជម្លោះអ្វីទេ ប៉ុន្តែគឺជាការឆ្លើយតបទៅអំពើភេរវកម្មដ៏សាហាវនៅតំបន់ Pahalgam ដែលផ្តាច់ជីវិតជនស៊ីវិលចំនួន២៦នាក់។ យ៉ាងណា បើប៉ាគីស្ថាន ពិតជាឆ្លើយតបវិញមែន ឥណ្ឌាក៏នឹងវាយបកដូចគ្នា។

ជុំវិញភាពតានតឹងដែលឈានដល់កម្រិតខ្ពស់គួរឲ្យបារម្ភនេះដែរ បណ្តាមេដឹកនាំពិភពលោក បានចេញការអំពាវនាវព្រោងព្រាតឲ្យភាគីទាំងសងខាងរក្សាភាពអត់ធ្មត់ឲ្យបានខ្លាំងបំផុត ខណៈប្រធានាធិបតីអាមេរិក ដូណាល់ ត្រាំ ឯណោះប្រកាសសុំចូលខ្លួនដោះស្រាយជម្លោះ។

(រូបថត៖ Reuters)

លោក ត្រាំ ថ្លែងចេញពីការិយាល័យរាងពងក្រពើថា «វាពិតជាអាក្រក់មែនទែន! ខ្ញុំមិនកាន់ជើងខាងណាទេ។ ខ្ញុំស្គាល់ភាគីទាំងពីរនេះច្បាស់ណាស់ ហើយខ្ញុំចង់ឃើញពួកគេធ្វើការជាមួយគ្នា។ ខ្ញុំចង់ឃើញពួកគេឈប់ ហើយសង្ឃឹមថាពួកគេអាចបញ្ឈប់វាឥឡូវនេះ។ ប្រសិនបើខ្ញុំអាចជួយបាន ខ្ញុំនឹងចូលខ្លួនទៅជួយ។ ឥណ្ឌានិងប៉ាគីស្ថាន ត្រូវតែធ្វើការដើម្បីបញ្ចប់វិបត្តិនេះដោយសន្តិវិធី»។

សូមជម្រាបជាថ្មី ប្រតិបត្តិការ «Sindoor» ត្រូវឥណ្ឌាអះអាងថា កំណត់គោលដៅលើជំរំភេរវករនៅទីតាំងចំនួន៩កន្លែង ប៉ុន្តែជាបែរជាសម្លាប់ជនស៊ីវិល៣១នាក់ទៅវិញ នៅក្នុងទឹកដីកាស្មៀរខាងប៉ាគីស្ថាន ហើយក្នុងនោះក៏រួមមានទាំងកុមារផងដែរ។ ក្រោយមក ប៉ាគីស្ថាន ក៏គំរាមសងសឹកវិញ ដោយថានឹងវាយប្រហារទីតាំងឬពេលណាក៏បាន ស្រេចតែខ្លួនចង់៕

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ ឥណ្ឌា ផ្តាំទៅប៉ាគីស្ថានវិញ! បើហ៊ានសងសឹក ខ្លួននឹងបាញ់ថែមទៀត

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ២៨ វិនាទី មុន

ប៉ាគីស្ថាន អះអាងបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់ឥណ្ឌា ១២គ្រឿងទៀត

សេដ្ឋកិច្ច៤ នាទីutes មុន

ប្រាក់កម្ចីនៅក្នុងវិស័យមីក្រូហិរញ្ញវត្ថុកើនឡើងជាង ៤%

ព័ត៌មានជាតិ១៧ នាទីutes មុន

សម្ដេច ហ៊ុន សែន ចង់ឱ្យទីម័រយកប្រទេសកម្ពុជា ធ្វើជាមជ្ឈមណ្ឌលផ្គត់ផ្គង់ស្បៀង

ព័ត៌មានជាតិ២០ នាទីutes មុន

ស៊ុន ចាន់ថុល៖​ កម្ពុជាប្តេជ្ញាពង្រឹងនីតិវិធីបង្ការ និងទប់ស្កាត់ការក្លែងបន្លំដើមកំណើតទំនិញ ​សម្រាប់ការនាំចេញ​ទៅកាន់ទីផ្សារសហរដ្ឋអាម៉េរិ​ក

សេដ្ឋកិច្ច២៩ នាទីutes មុន

ពិព័រណ៍អាហារនិងភេសជ្ជៈដ៏ធំបំផុតនៅអាស៊ី THAIFEX-ANUGA ASIA 2025 ត្រលប់មកវិញ ថ្ងៃទី ២៧-៣១ ឧសភានេះ រំពឹងជំរុញសេដ្ឋកិច្ចដល់ ៣ពាន់លាន ដុល្លារ

ព័ត៌មានជាតិ៥ ម៉ោង មុន

ស្នងការខេត្តកំពង់ធំអះអាងថា ការចោទប្រកាន់របស់លោក សុន ឆ័យ គឺជាការបំផ្លើស គ្មានមូលដ្ឋានច្បាស់លាស់

ព័ត៌មានជាតិ១៨ ម៉ោង មុន

អាជ្ញាធរខណ្ឌ៧មករា ទុក​ឱសានវាទ​៣ថ្ងៃ ដល់​ក្រុម​អាជីវករ​លក់​ទុរេន នៅផ្លូវព្រះសីហនុ បង្ក​ភាព​អនាធិបតេយ្យ

ព័ត៌មានជាតិ២ ម៉ោង មុន

លោក សាន សាធុកា ត្រូវបានស្នើដកតំណែងមកជាមន្ត្រីធម្មតា ក្រោយរកឃើញទង្វើល្មើសវិន័យនគរបាល

ព័ត៌មានអន្ដរជាតិ៨ ម៉ោង មុន

ប៉ាគីស្ថាន ផ្តាំទៅឥណ្ឌា ឲ្យត្រៀមខ្លួនទទួលការសងសឹក ជាមួយកម្លាំងដ៏ខ្លាំងអស្ចារ្យ

ព័ត៌មានជាតិ៦ ម៉ោង មុន

​អគារ​​អង្គរមានជ័យ នៅសល់ ៤ គ្រួសារ​ទៀត ក្រសួង​​​​​ដែនដី​ដាក់​ឱសានវាទ​ ១៥ ថ្ងៃ ឲ្យចាកចេញ​

Sokha Hotels

ព័ត៌មានពេញនិយម