ព័ត៌មានជាតិ
ផ្លូវថ្នល់ក្នុងប្រទេសកម្ពុជា បែងចែកកំណត់ជា ៦ ប្រភេទ តាមស្ថានភាពប្រើប្រាស់
យោងតាមច្បាប់ស្ដីពីផ្លូវថ្នល់ ឆ្នាំ២០១៤ ផ្លូវថ្នល់នៅក្នុងប្រទេសកម្ពុជា ត្រូវបានកំណត់បែងចែកជា ៦ប្រភេទ តាមស្ថានភាពនៃការប្រើប្រាស់។ ក្នុងនោះមាន ១. ផ្លូវល្បឿនលឿន ២. ផ្លូវជាតិ ៣. ផ្លូវខេត្ត ៤. ផ្លូវជនបទ ៥. ផ្លូវរាជធានី ផ្លូវក្រុង និងផ្លូវទីប្រជុំជននានាក្នុងខេត្ត ៦. ប្រភេទផ្លូវផ្សេងៗទៀត ដែលកំណត់ដោយរាជរដ្ឋាភិបាល។
១. ផ្លូវល្បឿនលឿន
ផ្លូវល្បឿនលឿន សំដៅដល់ផ្លូវសម្រាប់យានយន្តធ្វើចរាចរណ៍ មានបរិក្ខារចែកទ្រូងផ្លូវជាពីរចំណែកខុសទិសគ្នា ឬចែកជាគន្លងផ្លូវ គ្មានកន្លែងផ្លូវប្រសព្វលើផ្ទៃរាបមួយ ឬត្រូវមានផ្លូវប្រសព្វតិចបំផុតក្នុងករណីចាំបាច់ និងបំពាក់គ្រប់គ្រាន់នូវបរិក្ខារផ្លូវថ្នល់ ដើម្បីធានាលំហូរចរាចរណ៍អត់ឈប់ សុវត្ថិភាព និងដើម្បីបន្ថយពេលវេលាធ្វើដំណើរ និងមានកន្លែងកំណត់ សម្រាប់ឱ្យយានយន្តចេញ និងចូលផ្លូវល្បឿនលឿន។

២. ផ្លូវជាតិ
ផ្លូវជាតិ សំដៅដល់ផ្លូវដែលមានចរាចរណ៍ច្រើន រួមមាន៖
ក. ផ្លូវភ្ជាប់ចេញពីរាជធានីភ្នំពេញ ឆ្ពោះទៅកាន់ក្រុងនៃខេត្តនីមួយៗ នៅទូទាំងប្រទេស។
ខ. ផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយ ឆ្ពោះទៅកាន់ក្រុងនៃខេត្តមួយទៀត។
គ. ផ្លូវភ្ជាប់ចេញពីផ្លូវជាតិ ឆ្ពោះទៅកាន់ផ្លូវជាតិ។
ឃ. ផ្លូវបែកចេញពីផ្លូវជាតិ ឆ្ពោះទៅកាន់ក្រុងនៃខេត្តមួយ។
ង. ផ្លូវបែកចេញពីផ្លូវជាតិ ឬផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយឆ្ពោះទៅកាន់តំបន់សំខាន់ៗ ដូចជាកំពង់ផែ ស្ថានីយរថភ្លើង អាកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស រមណីយដ្ឋានទេសចរណ៍ ច្រកទ្វារព្រំដែន តំបន់មានសក្តានុពលសេដ្ឋកិច្ចសំខាន់ៗផ្សេងទៀត។ ច. ផ្លូវសំខាន់ៗរបស់ជាតិ មានចរាចរណ៍ច្រើនដែលកំណត់ដោយរាជរដ្ឋាភិបាលតាមសំណើរបស់ក្រសួងសាធារណការ និងដឹកជញ្ជូន។

៣. ផ្លូវខេត្ត
ផ្លូវខេត្ត សំដៅដល់ផ្លូវដែលមានចរាចរណ៍មធ្យម រួមមាន៖
ក. ផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយ ឆ្ពោះទៅកាន់ទីរួមស្រុក ខណ្ឌ។
ខ. ផ្លូវបែកចេញពីផ្លូវជាតិ ឆ្ពោះទៅកាន់ផ្លូវខេត្ត។
គ. ផ្លូវបែកចេញពីផ្លូវខេត្ត ឬផ្លូវក្រុង ឆ្ពោះទៅកាន់ទីរួមស្រុក ខណ្ឌ។
ឃ. ផ្លូវភ្ជាប់ចេញពីក្រុងនៃខេត្តមួយ ឆ្ពោះទៅកាន់ផ្លូវខេត្ត។
ង. ផ្លូវបែកចេញពីផ្លូវខេត្ត ឆ្ពោះទៅកាន់ផ្លូវខេត្ត។
ច. ផ្លូវបែកចេញពីផ្លូវខេត្ត ឬផ្លូវក្រុង ឬផ្លូវទីប្រជុំជននានាក្នុងខេត្តទៅកាន់តំបន់សំខាន់ៗដូចជា កំពង់ផែ ស្ថានីយរថភ្លើង អាកាសយានដ្ឋាន តំបន់សេដ្ឋកិច្ចពិសេស រមណីយដ្ឋានទេសចរណ៍ ច្រកទ្វារព្រំដែនទ្វេភាគី តំបន់មានសក្តានុពលសេដ្ឋកិច្ចមធ្យមផ្សេងទៀត។

៤. ផ្លូវជនបទ ផ្លូវជនបទ សំដៅដល់៖
ក. ផ្លូវដែលភ្ជាប់ពីផ្លូវជាតិ ផ្លូវខេត្ត ឆ្ពោះទៅកាន់ក្រុង ទីរួមស្រុក ខណ្ឌ ទីប្រជុំជនឃុំសង្កាត់ និងទៅភូមិ។
ខ. ផ្លូវដែលភ្ជាប់ពីក្រុងទីរួមស្រុក ខណ្ឌ ឆ្ពោះទៅកាន់ក្រុង ទីរួមស្រុក ខណ្ឌ។
គ. ផ្លូវដែលភ្ជាប់ពីក្រុង ទីរួមស្រុក ខណ្ឌ ទៅទីប្រជុំជន ឃុំ សង្កាត់។
ឃ. ផ្លូវដែលភ្ជាប់ពីទីប្រជុំជនឃុំសង្កាត់ ទៅទីប្រជុំជនឃុំ សង្កាត់។
ង. ផ្លូវដែលភ្ជាប់ពីទីប្រជុំជនឃុំ សង្កាត់ ទៅភូមិ។
ច. ផ្លូវដែលភ្ជាប់ពីភូមិទៅភូមិ។ ឆ. ផ្លូវក្នុងភូមិ។

៥. ផ្លូវរាជធានី ផ្លូវក្រុង និងផ្លូវទីប្រជុំជននានាក្នុងខេត្ត
ផ្លូវនេះ សំដៅដល់ផ្លូវថ្នល់ដែលស្ថិតនៅក្នុងបរិវេណភូមិសាស្រ្តរដ្ឋបាលរាជធានី-ខេត្ត ដោយរួមមានទ្រូងផ្លូវ ចិញ្ចើមផ្លូវ និងផ្លូវថ្មើរជើង។

៦. ប្រភេទផ្លូវផ្សេងៗទៀត ដែលកំណត់ដោយរាជរដ្ឋាភិបាល។
កន្លងទៅ ក្រសួងសាធារណការ និងដឹកជញ្ជូន បានដាក់ឱ្យប្រើប្រាស់រួចរាល់នូវកម្មវិធីទូរសព្ទដៃមួយដែលមានឈ្មោះថា “កម្មវិធីថែទាំផ្លូវ (ROAD CARE Mobile App)” ដែលកម្មវិធីនេះនឹងផ្ដល់លទ្ធភាពដល់ប្រជាពលរដ្ឋអាចធ្វើការរាយការណ៍ពីបញ្ហាផ្លូវថ្នល់ ពិសេសផ្លូវជង្ហុកសំបុកមាន់ ដើម្បីឱ្យសមត្ថកិច្ចជំនាញចុះធ្វើការត្រួតពិនិត្យ និងជួសជុលបានទាន់ពេលវេលា៕

-
ជីវិតកម្សាន្ដ៦ ថ្ងៃ ago
មាស សុខសោភា ស្នើមហាជនទុកផ្លូវឱ្យខ្លួននិងតាសក់ស ក្រោយដឹងរឿងអតីតស្វាមីប្តឹង និងនៅតែមានការវែកញែក
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបង្កគ្រោះថ្នាក់បុករះនៅមុខក្រសួងមហាផ្ទៃ ជានាយការិយាល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ នៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ
-
ចរាចរណ៍២ ថ្ងៃ ago
Update៖ អ្នកបើករថយន្ដបុករះនៅមុខក្រសួងមហាផ្ទៃ ស្ថិតក្រោមជាតិអាល់កុល 0,35mg/L
-
សន្តិសុខសង្គម៣ ថ្ងៃ ago
ឃាត់ខ្លួនប្រធានផ្សារទួលពង្រ និងបក្ខពួក ពាក់ព័ន្ធករណីដើរយកភាស៊ីពីអាជីវករលក់ដូរតាមរ៉ឺម៉កម៉ូតូ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
រតនគិរី៖ ជនជាតិដើមភាគតិច ស្នើរដ្ឋាភិបាលសាងសង់ស្ពានឆ្លងកាត់ទន្លេសម្រួលដល់ការធ្វើដំណើរ
-
កីឡា១៩ ម៉ោង ago
លោក អេ ភូថង ប្រាប់ថា មិនដឹងរឿងផ្ទាល់ខ្លួនរបស់ ធឿន ធារ៉ា ខណៈបែកធ្លាយវីដេអូជក់បារីអេឡិចត្រូនិក
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ ago
ខែលអាកាសដែលឥណ្ឌាប្រើបាញ់ដ្រូនប៉ាគីស្ថាន តាមពិតលួចទិញពីរុស្ស៊ីក្នុងតម្លៃជាង៥ពាន់លានដុល្លារ
-
ចរាចរណ៍២ ថ្ងៃ ago
បឋម៖ ករណីបុករះបង្កឡើងដោយរថយន្ដឡិចសុីសមួយគ្រឿងបណ្ដាលឲ្យមានអ្នកស្លាប់នៅផ្លូវព្រះនរោត្ដម