ព័ត៌មានអន្ដរជាតិ
អ្នកស្លាប់នៅហ្គាហ្សា កើនយ៉ាងគំហុកដល់ជាង៥៣០០០នាក់ក្នុងសង្គ្រាម១ឆ្នាំកន្លះ
ការវាយប្រហារតាមអាកាសរបស់អ៊ីស្រាអែលបានសម្លាប់មនុស្សរាប់រយនាក់បន្ថែមទៀតនៅហ្គាហ្សាក្នុងរយៈពេលប៉ុន្មានថ្ងៃថ្មីៗនេះ ដែលនាំឲ្យចំនួនអ្នកស្លាប់កើនដល់៥៣០០០នាក់។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Al Jazeera នៅថ្ងៃទី១៧ខែឧសភានេះ។

ទោះបីជារបាយការណ៍មានភាពខុសប្លែកគ្នាក៏ដោយ មន្ត្រីសុខាភិបាលនៅហ្គាហ្សា បានឲ្យដឹងថា យ៉ាងហោចណាស់មនុស្ស ១០០នាក់ ត្រូវបានសម្លាប់ដោយសារការវាយប្រហាររបស់អ៊ីស្រាអែលកាលពីថ្ងៃសុក្រនិងមានមនុស្សជាច្រើននាក់ទៀតបាត់ខ្លួននៅក្រោមគំនរបាក់បែក។
ចំនួននេះបានបន្ថែមទៅលើចំនួនអ្នកស្លាប់កាលពីថ្ងៃមុន១៤៣នាក់ ដែលបានបង្កើនចំនួនអ្នកស្លាប់សរុបនៅក្នុងទឹកដីប៉ាឡេស្ទីនកើនដល់ជាង ៥៣,០០០ចាប់តាំងពីអ៊ីស្រាអែលបានចាប់ផ្តើមការវាយលុករបស់ខ្លួនក្នុងខែតុលា ឆ្នាំ ២០២៣ បន្ទាប់ពីការវាយប្រហាររបស់ពួកហាម៉ាសដែលបានសម្លាប់ជនជាតិអ៊ីស្រាអែលប្រហែល ១២០០ នាក់ និងចាប់ជាចំណាប់ខ្មាំងចំនួន២៥០នាក់។

សង្គ្រាមរបស់អ៊ីស្រាអែលលើតំបន់ហ្គាហ្សាបានសម្លាប់ជនជាតិប៉ាឡេស្ទីនយ៉ាងតិច ៥៣,០១០នាក់ និងរបួស ១១៩,៩១៩នាក់ នេះបើយោងតាមក្រសួងសុខាភិបាលរបស់ហ្គាហ្សា។ ប៉ុន្តែបើតាមការិយាល័យប្រព័ន្ធផ្សព្វផ្សាយរបស់រដ្ឋាភិបាលក្នុងតំបន់បានធ្វើបច្ចុប្បន្នភាពចំនួនអ្នកស្លាប់របស់ខ្លួនដល់ជាង ៦១,៧០០ ខណៈមនុស្សរាប់ពាន់នាក់ផ្សេងទៀតដែលបាត់ខ្លួននៅក្រោមគំនរបាក់បែកត្រូវបានសន្មត់ថាបានបាត់បង់ជីវិត។
ចាប់តាំងពីថ្ងៃទី ០២ ខែមីនាអ៊ីស្រាអែលបានបញ្ឈប់ការនាំចូលស្បៀងអាហារ ថ្នាំពេទ្យ និងរបស់ចាំបាច់ផ្សេងទៀតចូលទៅក្នុងហ្គាហ្សា ក្នុងបំណងបង្ខំក្រុមហាម៉ាសឱ្យដោះលែងជនជាតិអ៊ីស្រាអែលដែលនៅសេសសល់។
ទោះបីជាយ៉ាងណាក៏ដោយ មន្ត្រីជាន់ខ្ពស់របស់ហាម៉ាស់ លោក Basem Naim បានរំលឹកឡើងវិញនៅថ្ងៃព្រហស្បតិ៍ពីគោលជំហររបស់ក្រុមហាម៉ាសថា ការបញ្ចូលជំនួយទៅកាន់តំបន់ហ្គាហ្សា គឺជាតម្រូវការចាំបាច់សម្រាប់កិច្ចពិភាក្សាណាមួយជាមួយអ៊ីស្រាអែល។
សហរដ្ឋអាមេរិក និងអ៊ីស្រាអែលកំពុងរៀបចំផែនការមួយដែលពួកគេនិយាយថានឹងអនុញ្ញាតឱ្យមានការផ្តល់ជំនួយឡើងវិញដោយអង្គការក្រៅរដ្ឋាភិបាលមួយនៅក្នុងខែនេះ ដើម្បីដកការផ្គត់ផ្គង់ចេញពីដៃរបស់ក្រុមហាម៉ាស។ ទោះជាយ៉ាងណាក៏ដោយ អង្គការសហប្រជាជាតិ និងអង្គការជំនួយផ្សេងទៀតបានច្រានចោលការជាប់ពាក់ព័ន្ធក្នុងគំនិតផ្តួចផ្តើមនេះ ដោយលើកឡើងពីភាពលំអៀង មិនអព្យាក្រឹតភាព និងមិនមានឯករាជ្យភាពក្នុងហប្រតិបត្តិការផ្ដល់ជំនួយ៕


អត្ថបទ៖ ប៊ុន សុភាព
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៦ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ១ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


