Connect with us

ជីវិតកម្សាន្ដ

ឃើញ G-Dragon ស្លៀករញ៉េរញ៉ៃ ពាក់់គ្រឿងអលង្ការស្អេកស្កះ ១តួខ្លួន បើគិតជាលុយចូលខ្ទង់លានដុល្លារ

បានផុស

នៅ

បន្ទាប់ពីទទួលបាននូវរហស្សនាមជា King of K-pop តារាចម្រៀងកូរ៉េ G-Dragon ក៏មានភាពល្បីល្បាញដោយសារសោភ័ណភាពពិសេសផ្ទាល់ខ្លួនប្លែកពីតារាផ្សេងៗក្នុងវិស័យកម្សាន្ត ជាពិសេសនោះគឺការប្រមូលគ្រឿងអលង្ការការប្រណីត ដែលមានតម្លៃរាប់លានដុល្លារឯ​ណោះ​។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ថ្វីដ្បិតតែតារាកូរ៉េរូបនេះនិយមលេងខ្លួនប្លែកៗ ស្លៀកពាក់សំលៀកបំពាក់រញ៉េរញ៉ៃ និងពាក់់គ្រឿងអលង្ការស្អេកស្កះជ្រែកខ្លួនក្ដី ប៉ុន្តែបើរាប់ចូលជាលុយវិញ មួយឈុតៗ​នៃ​គ្រឿ​ងអលង្ការនោះ​គឺ​ច្បាស់ជា​ចូល​ខ្ទង់លានដុល្លារអាមេរិកឯណោះ។

នៅក្នុង MV មួយក្រោមចំណងជើងថា «Power» តារាចម្រៀងប្រុសបានបង្ហាញខ្លួនជាមួយនឹងចិញ្ចៀនពេជ្រ និងត្បូងចំនួន​បី ពីម៉ាកយីហោលំដាប់ខ្ពស់ Jacob & Co ភ្លាមៗនោះតម្លៃចិញ្ចៀនទាំងបីបានក្លាយជាប្រធានបទនៃការពិភាក្សាយ៉ាង​ក្តៅគគុក ដោយសារតែតម្លៃដ៏ធំរបស់ពួកវា ពោលគឺគ្រឿងអលង្ការមួយដុំនោះ មានតម្លៃ ៦.៤ លានដុល្លារអាមេរិក ។

លើសពីនេះ មេក្រុម BIGBANG ក៏ជា​ម្ចាស់​ខ្សែក្រវាត់ផ្ការំយោល ដែលជាការសហការរវាងម៉ាកយីហោ Peace​minusone របស់ G-Dragon និងក្រុមហ៊ុនផលិតនាឡិកាប្រណីត Jacob & Co។ គ្រឿងដ៏ពិសេសនេះ ផលិតឡើង​ដោយមាសស 18K និងមានត្បូងពេជ្រពណ៌សទំហំ ៩.៣១ការ៉ាត់ ត្បូងកណ្តៀងពណ៌លឿង ១.៩៤ ការ៉ាត់ និងសារធាតុរ៉ែដ៏កម្រ charoite ចំនួន ៤.២ ការ៉ាត់។ គ្រឿងនេះមានតម្លៃប្រហែល ១១២,៥០០ដុល្លារអាមេរិក ។

ក្រៅ​ពី​ការ​បង្ហាញ​ខ្លួន​ដ៏​គួរ​ឲ្យ​ចាប់​អារម្មណ៍​លើ​ឆាក និង​តាមទូរទស្សន៍ G-Dragon តែង​តែ​ទាក់​ទាញ​ការ​ចាប់​អារម្មណ៍​ជាមួយ​នឹង​ម៉ូដ​ប្លែកនៅពេលលោកធ្វើដំណើរទៅកាន់​ព្រលានយន្តហោះ។ នៅខែវិច្ឆិកា ឆ្នាំ ២០២៤ តារាចម្រៀងប្រុសបានទាក់ទាញការចាប់អារម្មណ៍នៅពេលដែលគាត់បានស្ពាយកាបូបម៉ាក Cha​nel ពណ៌ខ្មៅដែលមានគំនូរផ្កាលម្អពីលើវា។ គាត់​បានស្ពាយ​កាបូប​នោះ​ជាមួយ​នឹង​អាវ​កាក់​ពណ៌​ក្រហម​ក្នុងម៉ាក​ដូច​គ្នា។ កាបូបព​ណ៌ខ្មៅនោះ មានតម្លៃខ្ពស់​មិនធម្មតា​។

គន្លាស់អាវ គឺជាគ្រឿងបន្ទាប់បន្សំដ៏សំខាន់នៅក្នុងការ​រចនាសម្លៀក​បំពាក់ភាគច្រើនរបស់តារារ៉េប។ មួយ​ក្នុង​ចំណោម​ខ្សែ​ក​ដែល​មាន​តម្លៃ​ថ្លៃ​បំផុត​របស់​តារា​ចម្រៀង​ គឺ​គន្លាស់អាវរូប​សត្វ​តោ​ដែលបាន​ពី​ការ​ប្រមូលក្នុងកម្មវិធី Timeless របស់យីហោ Chanel។ គន្លាស់នេះត្រូវបានឆ្លាក់ចេញពីមាសស 18k និងស្រោបដោយពេជ្រ ដែលមានតម្លៃប្រហែល ៧៤,២០០ដុល្លារ ។

មិនតែប៉ុណ្ណោះ G-Dragon មានចំណង់ចំណូលចិត្តក្នុងការប្រមូលកន្សែង និងមួក។ ក្នុង​ព្រឹត្តិការណ៍​សម្ពោធ​ម៉ាក​យីហោ​ប្រណីត​មួយ គាត់​បាន​បង្ហាញ​ខ្លួន​យ៉ាង​ឡូយឆាយ​ក្នុង​ឈុត YSL។ លោក បានពាក់មួកចំបើងយីហោ Celine ដើម្បី​បំពេញសម្លៀកបំពាក់ឲ្យកាន់តែស៊ីវិល័យ។ មួក Canotier មានតម្លៃប្រហែល ៨៩០ ដុល្លារ ដែលផ្តល់ឲ្យតារាចម្រៀងប្រុសរូប​នេះ​​នូវរូបរាងដ៏​​អស្ចារ្យ​សម្បើម និងឆើតឆាយបំផុត។

មួក Canotier មានតម្លៃប្រហែល ៨៩០ ដុល្លារ

ចាប់តាំងពីការចេញផ្សាយបទចម្រៀង «Power» មក G-Dragon បានក្លាយជាតារាកំពូលពេញនិយម នៅពេលនិយាយអំពីការពាក់កន្សែងនៅលើក្បាលដូចមនុស្សស្រី។ ក្នុង MV លោកបានប្រើរចនាប័ទ្មក្រមា Louis Vuitton X Jonas Wood ជាមួយនឹងខោខ្មៅ។ កន្សែង​សូត្រ​នេះ​គឺ​ជា​ផ្នែក​មួយ​នៃ​ការ​ប្រមូល​ទិញ​មាន​កំណត់​រវាង Jonas Wood និងយីហោ LV ដែល​មាន​តម្លៃ ៣,0០០៤ ដុល្លារ ។

ម៉ូដសំលៀកបំពាក់មួយ ដែលស្ថិតក្នុងចំណោមគ្រឿងថ្លៃបំផុតរបស់ G-Dragon គឺវ៉ែនតា Kuboraum Mask Z18 ពណ៌ទឹកក្រូច។ កំពូលតារា K-pop ជាម្ចាស់វ៉ែនតាជាច្រើនគូក្នុងទម្រង់ និងពណ៌ភ្នែកខុសៗគ្នា ប៉ុន្តែវ៉ែនតា Kuboraum គឺជាវត្ថុដ៏មានតម្លៃបំផុតមួយរបស់គាត់។ Kuboraum Mask Z18 មានតម្លៃប្រហែល ៨១៩ ដុល្លារ ។

ឥទ្ធិពលរបស់ G-Dragon ក្នុងនាមជាតារាបង្ហាញម៉ូដ ត្រូវបានបង្ហាញឲ្យឃើញនៅពេលដែលវ៉ែនតា Jacques Marie Mage ដែលគាត់បានពាក់នៅពេលគាត់បង្ហាញខ្លួននៅប៉ុស្តិ៍ប៉ូលិសក្នុងឆ្នាំ ២០២៣ លក់អស់ក្នុងរយៈពេលប៉ុន្មានម៉ោងនៃការបង្ហាញខ្លួនរបស់គាត់។ វ៉ែនតាមួយគូនេះមានតម្លៃដល់ទៅ ១,៣០០ ដុល្លារអាមេរិក។ អ្នក​គាំទ្រ​ក៏​បាន​កត់​​សម្គាល់​ឃើញ​ភ្លាម​ថា វ៉ែនតា​ក៏​បាន​បង្ហាញ​ខ្លួន​ក្នុង​វីដេអូ​ចម្រៀង​ដែល​ទើប​ចេញ​ថ្មី​របស់​លោក​សម្រាប់​បទ «Power»​ដែរ​៕

វ៉ែនតា Jacques Marie Mage ដែលពាក់ពេលបង្ហាញខ្លួននៅប៉ុស្តិ៍បូលិស
ឈុតមួយនៅក្នុង MV «Power»

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖មេធាវីតំណាង​គ្រួសារ Kim Sae ron ត្រូវ​ដាក់ក្រោម​ការ​ស៊ើបអង្កេត ក្រោយផ្តល់ព័ត៌មានមិនពិតជាច្រើន​ដង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣៦ វិនាទី មុន

តារាចម្រៀង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំយុវជន

ជីវិតកម្សាន្ដ៤០ វិនាទី មុន

ឃើញ G-Dragon ស្លៀករញ៉េរញ៉ៃ ពាក់់គ្រឿងអលង្ការស្អេកស្កះ ១តួខ្លួន បើគិតជាលុយចូលខ្ទង់លានដុល្លារ

ព័ត៌មានជាតិ១ នាទីute មុន

ខេត្តឧត្ដរមានជ័យជាខេត្តទី ៧ ប្រកាស​​បញ្ចប់ការវាស់វែង និង​ចុះបញ្ជីដីធ្លីមានលក្ខណៈជាប្រព័ន្ធ

ព័ត៌មានអន្ដរជាតិ៣ នាទីutes មុន

ស្លាប់​៦​នាក់ បាត់ខ្លួន​១៤​នាក់ ក្រោយ​បាក់ដី​អណ្ដូង​រ៉ែមាស​​នៅ​ឥណ្ឌូណេស៊ី

សេដ្ឋកិច្ច១៤ នាទីutes មុន

កម្ពុជារកចំណូលបានជិត $១៥០ លាន ពីការនាំចេញជ័រកៅស៊ូ

Sokha Hotels

ព័ត៌មានពេញនិយម