ព័ត៌មានជាតិ
រដ្ឋមន្ត្រីក្រសួងបរិស្ថានថា ដាំដើមត្នោតមានតម្លៃសេដ្ឋកិច្ចជាងដាំដូងប្រេង
រដ្ឋមន្ត្រីក្រសួងបរិស្ថានបានធ្វើការប្រៀបធៀបរវាងអត្ថប្រយោជន៍នៃការដាំដើមត្នោត និងការដាំដូងប្រេង ដែលដើមត្នោតផ្តល់គុណប្រយោជន៍ជួយថែរក្សាអត្តសញ្ញាណជាតិ រួមទាំងផ្តល់គុណតម្លៃខ្ពស់ដល់សេដ្ឋកិច្ចបើធៀបការដាំដូងប្រេង។
ផ្តល់បទសម្ភាសន៍ដល់អ្នកសារព័ត៌មាន ក្នុងឱកាសចូលរួមកម្មវិធី មាគ៌ាបៃតងនៅព្រឹកមិញនេះ លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថានបានថ្លែងថា បើប្រៀបធៀបការដាំដើមត្នោត និងដូងប្រេង ដើមត្នោតផ្តល់ផលប្រយោជន៍ក្រៅពីជារុក្ខជាតិតំណាងជាតិ ក៏ជួយបង្កើនតម្លៃដល់សេដ្ឋកិច្ច។

លោកថា ទឹកត្នោតអាចប្រើប្រាស់កែច្នៃជាផលិតផលផ្សេងៗបានទាំងស្ករ ទឹកត្នោតជូរ ស្រា ទឹកសេរ៉ូម និងអាចកែច្នៃជាផលិតផលផ្សេងៗជាច្រើនទៀត។
បើតាមលោករដ្ឋមន្រ្តី តាមការសិក្សារបស់លោក ទឹកត្នោតអាចទាញយកផលប្រយោជន៍ផ្នែកពាណិជ្ជកម្មបានច្រើនជាងការដាំដូងប្រេង ហើយបើដាំជាចម្ការធំៗ ក៏នឹងបង្កើនតម្លៃខ្ពស់ដល់សេដ្ឋកិច្ច។
ពាក់ព័ន្ធការដាំដើមត្នោតនេះដែរ លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានក៏កំពុងជំរុញការដាំដើមត្នោតនៅតាមបណ្ដោយព្រំដែនកម្ពុជាវៀតណាម ស្ថិតនៅក្នុងខេត្តត្បូងឃ្មុំ ដែលមានប្រវែងជាង ១០០ គីឡូម៉ែត្រ ដែលជាផ្នែកមួយក្នុងជួយការពារអត្តសញ្ញាណជាតិតជំនាន់ទៅមុខទៀត៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoផ្លូវជាតិថ្មីកាត់ពីខេត្តបាត់ដំបងទៅខេត្តសៀមរាប និង ផ្លូវជាតិលេខ ៦០បេ កំពុងជំរុញឈានទៅបើកការដ្ឋានសាងសង់នៅពេលខាងមុខ
-
ចរាចរណ៍៣ ថ្ងៃ agoករណីគ្រោះថ្នាក់រថយន្ដដឹកកម្មកររោងចក្រនៅកំពង់ឆ្នាំង និងស្វាយរៀង មានជនរងគ្រោះស្លាប់សរុប ១៣នាក់ និងរបួសធ្ងន់ស្រាលជាង៣០នាក់
-
សេដ្ឋកិច្ច៥ ថ្ងៃ agoអគារប្រណីតពន្ធដារថ្មី ដាក់ឱ្យប្រើប្រាស់នៅថ្ងៃនេះ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoសុខភាពបុត្រីស្ដេចថៃ ធ្លាក់ចុះដុនដាបខ្លាំង ដោយសារការឆ្លងមេរោគធ្ងន់ធ្ងរ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoអភិបាលខេត្ត និងតំណាងរាស្ត្រ ចុះពិនិត្យដល់ទីតាំងភ្លាមៗក្រោយមានគ្រោះថ្នាក់ចរាចរណ៍នៅស្រុកកំពង់ត្រឡាច
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិក ជំរុញឱ្យសម្ព័ន្ធមិត្តណាតូ ជួយរួមដៃគ្នាបញ្ចប់សង្គ្រាមអ៊ីរ៉ង់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាជ្ញាធរចិន ដាក់ក្រុមហ៊ុនថៃនាំចេញសាច់មាន់១៧ ក្នុង«បញ្ជីខ្មៅ»
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរជាតិអប្សរា ប្រើពេល៦ខែ ជួសជុលកំពង់ទឹកនៅលើទំនប់ខាងលិចបារាយណ៍យសោធរតដាក ឱ្យរឹងមាំឡើងវិញ


