ព័ត៌មានជាតិ
រដ្ឋមន្រ្តីក្រសួងបរិស្ថាន បង្ហាញនីតិវិធីចុះវាយតម្លៃតាមរោងចក្រសហគ្រាស បង្កប៉ះពាល់ដល់បរិស្ថាន
ក្រោយរកឃើញក្រុមហ៊ុនប្រមាណ ៣០ ដែលបញ្ចេញទឹកកខ្វក់ចូលក្នុងប្រឡាយទឹកធម្មជាតិ ដែលនាំឲ្យប៉ះពាល់ដល់បរិស្ថាន រដ្ឋមន្រ្តីក្រសួងបរិស្ថានបានបង្ហាញពីដំណើរការចុះពិនិត្យវាយតម្លៃតាមរោងចក្រសហគ្រាស ដើម្បីជំរុញការអនុវត្តនីតិវិធីស្តង់ដាលើការគោរពក្រមបរិស្ថាន។

លោក អ៊ាង សុផល្លែត រដ្ឋមន្រ្តីក្រសួងបរិស្ថានបានបញ្ជាក់ថា ក្រុមហ៊ុនដែលមានបំណងមកវិនិយោគនៅក្នុងប្រទេសកម្ពុជា ត្រូវឆ្លងកាត់ច្រកចេញចូលតែមួយនៅក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា។
ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានឹងចុះពិនិត្យទីតាំងរោងចក្រសហគ្រាស និងប្រជុំសម្រេចតើក្រុមហ៊ុនត្រូវឆ្លងកាត់ការវាយតម្លៃផលប៉ះពាល់បរិស្ថានឬអត់ (EIA) ? បើអត់ទេ ត្រូវធ្វើកិច្ចសន្យានឹងមិនបំពុលដល់បរិស្ថាននោះទេ។
បើតាមលោករដ្ឋមន្រ្តី ការវាយតម្លៃផលប៉ះពាល់បរិស្ថាន (EIA) មានពីរ គឺបឋម និងពេញលេញ។ ការអនុវត្តនីតិវិធីវាយតម្លៃផលប៉ះពាល់ដល់បរិស្ថាន EIA ដើម្បីធានាបានថាដំណើរការខ្សែផលិតកម្មរបស់ក្រមហ៊ុន នឹងមិនបង្កផលប៉ះពាល់ដល់បរិស្ថាន និងសុខភាពប្រជាពលរដ្ឋនោះទេ។
យ៉ាងណាមិញ បើតាមលោករដ្ឋមន្រ្តី រោងចក្រមួយចំនួនគេចវេសមិនចង់ធ្វើ EIA ដោយលើកហេតុផលថាថ្លៃ និងចាយពេលយូរ។ ប៉ុន្តែលោករដ្ឋមន្រ្តីបានឆ្លើយតបថា ការធ្វើ EIA របស់ប្រទេសកម្ពុជាលឿនជាងប្រទេសមួយចំនួន ហើយតម្លៃក៏មិនថ្លៃនោះដែរ៕

-
ព័ត៌មានជាតិ២៣ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម១ ថ្ងៃ ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ