ព័ត៌មានជាតិ
សម្ដេចធិបតី៖ កុំធ្វើប្រសិនជាការអភិវឌ្ឍណាបំផ្លាញនូវផលប្រយោជន៍ និងជីវភាពរស់នៅរបស់សហគមន៍
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថារាល់ការអភិវឌ្ឍន៍ទាំងអស់ត្រូវដាក់ប្រជាពលរដ្ឋជាគោល ហើយប្រសិនជាការអភិវឌ្ឍណាដែលធ្វើឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋសហគមន៍នោះសូមកុំធ្វើឱ្យសោះ។

ថ្លែងពីខេត្តកំពង់ស្ពឺក្នុងពេលអញ្ជើញសម្ពោធបើកឱ្យដំណើរការ រោងចក្រផលិតស៊ីម៉ង់ត៍ខនស៍ ព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៥ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងពីក្ដីបារម្ភរបស់ប្រជាសហគមន៍ដែលបានលើកឡើងថា ការចូលមកវិនិយោគរបស់ក្រុមហ៊ុនឯកជនមួយចំនួននៅសហគមន៍ទេសចរណ៍មិនអាចធ្វើជីវភាពប្រជាសហកមន៍ប្រសើរទេ មានតែធ្វើឱ្យពិបាកវិញ ដោយសម្ដេចបានសម្រេចថា ទោះបីជាការអភិវឌ្ឍន៍មានអទិភាពយ៉ាងណាក៏ដោយសូមកុំធ្វើប្រសិនជាធ្វើឱ្យប៉ះពាល់ដល់ប្រយោជន៍និងការរស់នៅរបស់ពលរដ្ឋមូលដ្ឋាននោះ។
សម្ដេចថា៖ «ការអភិវឌ្ឍត្រូវដាក់ប្រជាពលរដ្ឋនៅមូលដ្ឋានជាគោល។ ទោះជាការអភិវឌ្ឍន៍មានអទិភាពអ្វីក៏ដោយគឺកុំធ្វើប្រសិនជាវាបំផ្លាញនូវផលប្រយោជន៍ និងជីវភាពរស់នៅរបស់សហគមន៍តែផ្ទុយទៅវិញធ្វើអីក៏ដោយត្រូវលើកកម្ពស់នូវជីវភាពរបស់ប្រជាពលរដ្ឋ»។

សម្ដេចបញ្ជាក់ថារដ្ឋមិនរារាំងក្នុងការអភិវឌ្ឍទេតែចាំបាច់ការអភិវឌ្ឍទាំងនោះត្រូវរក្សាតម្លៃនៃទីតាំងដែលអភិវឌ្ឍន៍។ ជាមួយគ្នានោះសម្ដេចបានបញ្ជាក់ថាសម្ដេចបានបញ្ជាឱ្យដកអាជ្ញាបណ្ណអាជីវកម្មរបស់ក្រុមហ៊ុនឯកជនមួយចំនួនដែលគ្រោងទៅអភិវឌ្ឍន៍នៅតំបន់ខ្នងផ្សា និងតេទឹកពុះផងដែរ ដោយថាវាបានប៉ះពាល់ខ្លាំងដល់សហគមន៍ និងធម្មជាតិ។
សម្ដេចនាយករដ្ឋមន្ត្រីបានណែនាំដល់អាជ្ញាធរសូមបង្រៀនប្រជាសហគមន៍ឱ្យចេះរកស៊ីនៅទីតាំងរបស់គាត់ផ្ទាល់ ជាជាងនាំអ្នកវិនិយោគពីខាងក្រៅចូលទៅក្នុងសហគមន៍របស់គាត់៕

អត្ថបទដោយ៖ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច២ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានជាតិ២ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យក១ដុល្លារ ជួលដីពីអ៊ីស្រាអែល ៩៩ឆ្នាំ ដើម្បីសង់ស្ថានទូតអចិន្ត្រៃយ៍នៅហ្សេរុយសាឡឹម


