Connect with us

ព័ត៌មានអន្ដរជាតិ

​អង់គ្លេស-បារាំង​-កាណាដា​ ព្រមានចាត់វិធានការ​ខ្លាំងលើ​​អ៊ីស្រាអែល​ បើ​មិន​បញ្ឈប់​គម្រោង​កាន់កាប់​ហ្គាហ្សា

បានផុស

នៅ

ចក្រភពអង់គ្លេស បារាំង និងកាណាដា កាល​ពី​ថ្ងៃ​ទី​១៩​ខែ​ឧសភា​បានចេញសេចក្តីថ្លែងការណ៍រួមមួយព្រមានអ៊ីស្រាអែលអំពី«វិធានការ​តឹងរឹង​​បន្ថែមទៀត» រួមទាំងការដាក់ទណ្ឌកម្មផង​ដែរ បើ​អ៊ីស្រាអែល​មិនបញ្ឈប់ការវាយលុករបស់ខ្លួននៅតំបន់ហ្គាហ្សា និងការរឹតបន្តឹងលើជំនួយមនុស្សធម៌។

តំបន់​ហ្គាហ្សា (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លោក Keir Starmer នាយករដ្ឋមន្ត្រី​អង់គ្លេស, លោក Emmanuel Macron ប្រធានាធិបតី​បារាំង និង​លោក Mark Carney នាយករដ្ឋមន្ត្រី​កាណាដា បានថ្កោលទោសសកម្មភាពរបស់អ៊ីស្រាអែលថាជាសកម្មភាព​ហួសហេតុ ហើយបានទាមទារ​ឲ្យ​បញ្ចប់ជាបន្ទាន់ចំពោះប្រតិបត្តិការ​​យោធាជាថ្មី និងការរឹតបន្តឹងលើជំនួយ។ ពួកគេបានសង្កត់ធ្ងន់ថា ជំនួយមានកម្រិតដែលអនុញ្ញាត​​ឲ្យ​ចូលទៅក្នុងហ្គាហ្សាគឺមិនគ្រប់គ្រាន់ ចំពេលមានការព្រមានអំពីគ្រោះទុរ្ភិក្សដែលជិតមកដល់។

នាយករដ្ឋមន្ត្រីអ៊ីស្រាអែល លោក បេនចាមីន ណេតាន់យ៉ាហ៊ូ បានប្រកាសផែនការ​គ្រប់គ្រងទាំងស្រុងលើតំបន់​ហ្គាហ្សាស្ទ្រីប ហើយទន្ទឹម​​គ្នា​នេះ​ដែរ លោក​ក៏​បាន​​អ​នុញ្ញាត​ឲ្យ​មាន​ការ​បើក​ជំនួយ​ចូល​ហ្គាហ្សាឡើ​ង​វិញ តែ​នៅ​ក្នុង​ចំនួន​មាន​កម្រិត​ប៉ុណ្ណោះ។ សហគមន៍អន្តរជាតិ រួមទាំងអង់គ្លេស បារាំង និងកាណាដា បានរិះគន់វិធានការទាំងនេះថាមិនគ្រប់គ្រាន់ និង​រំលោភលើច្បាប់មនុស្សធម៌អន្តរជាតិ។

មេដឹក​នាំ​ទាំង​បី​ បាន​លើក​ឡើង​រួម​គ្នា​ថា «យើង​នឹង​មិនគាំទ្រ​ខណៈ​រដ្ឋាភិបាល​លោក ណេតាន់យ៉ាហ៊ូ នៅ​តែ​បន្ត​សកម្មភាព​ដ៏​ឃោរឃៅ​​ទាំង​នេះ​ទេ។ បើ​​អ៊ីស្រាអែល​មិន​បញ្ឈប់​ការ​វាយ​លុក​យោធា​ជា​ថ្មី ហើយ​ដក​ការ​រឹត​បន្តឹង​លើ​ជំនួយ​មនុស្សធម៌ យើង​នឹង​ចាត់វិធានការ​ដ៏​ខ្លាំង​ក្លា​បន្ថែមទៀត​ជា​ការ​ឆ្លើយតប»។

លោក Mark Carney, លោក Emmanuel Macron និង​លោក Keir Starmer (រូបថត៖ Reuters)

កាល​ពី​ថ្ងៃចន្ទ ឡានដឹកទំនិញ​ដឹក​ជំនួយ​របស់អង្គការសហប្រជាជាតិចំនួន​៩​គ្រឿង ត្រូវបាន​អាជ្ញាធរអ៊ីស្រាអែល​អនុញ្ញាត​ឲ្យ​​ចូលទៅកាន់តំបន់ហ្គាហ្សា ជាកន្លែងដែលអង្គការអន្តរជាតិបានព្រមានថានឹងមានទុរ្ភិក្សកើតឡើង។ វាជាលើកដំបូងក្នុងរយៈពេល​១១​សប្តាហ៍​​បន្ទាប់​ពី​ការផ្គត់ផ្គង់​ជំនួយ​ត្រូវបានបិទ​ទាំង​ស្រុង​​ដោយ​អ៊ីស្រាអែល។

សូម​ជម្រាប​ថា ក្រោយ​កេណ្ឌ​ទ័ព​បម្រុង​​ជាច្រើន​ថ្ងៃ យោធាអ៊ីស្រាអែលបានប្រកាស​​កាល​ពី​ថ្ងៃ​អាទិត្យ​​អំពីការលុកលុយលើ​​សមរភូមិ​ផ្លូវ​គោក​ដ៏សំខាន់មួយចូលទៅក្នុងតំបន់ជាច្រើននៅហ្គាហ្សា ខណៈចំនួនប្រជាជនប៉ាឡេស្ទីនស្លាប់បន្តកើនឡើង។

យោធាអ៊ីស្រាអែលបានឲ្យដឹងថា កងកម្លាំងថ្មើរជើង​​ រួមទាំងក្រុមទាហានបម្រុង បានចាប់ផ្តើមប្រតិបត្តិការយ៉ាងទូលំទូលាយ ទាំងភាគខាងជើង និងភាគខាងត្បូងនៃតំបន់ហ្គាហ្សា ដោយប្រើរថពាសដែក។ យុទ្ធនាការនេះគឺជាដំណាក់កាលថ្មីមួយនៅក្នុងសង្គ្រាមរយៈពេល​២០ខែរបស់អ៊ីស្រាអែលប្រឆាំងនឹងក្រុមហាម៉ាស។

អាជ្ញាធរសុខាភិបាលក្នុងតំបន់ហ្គាហ្សា បានបញ្ជាក់ថា ចំនួនអ្នកស្លាប់ជាជនជាតិប៉ាឡេស្ទីន ពីការវាយលុករបស់អ៊ីស្រាអែល ចាប់តាំងពីខែតុលាឆ្នាំ២០២៣ បានកើនឡើងដល់ ៥៣ ៣៣៩នាក់ និងរបួសចំនួន ១២១ ០៤៣នាក់ ដោយអ្នក​រង​គ្រោះ​ភាគ​ច្រើន​ជា​ស្ត្រី និង​កុមារ។ ចំណែកតួលេខអ្នកស្លាប់ចាប់តាំងពីការកើតឡើងជាថ្មីនៃអរិភាពរបស់អ៊ីស្រាអែលនៅថ្ងៃទី១៨ខែមីនា បន្ទាប់ពីបទឈប់បាញ់រយៈពេលពីរខែដួលរលំ បានកើនឡើងដល់ ៣ ១៩៣ នាក់ និង ៨ ៩៩៣នាក់ផ្សេងទៀតបានរងរបួស៕

ដោយ៖ ឈាង

ចុចអាន៖ អ៊ីស្រាអែលបើកការវាយប្រហារ​ថ្មើរជើង​នៅ​ទូទាំងតំបន់ហ្គាហ្សា ក្រោយ​កេណ្ឌទ័ព​រួច​​

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៦ វិនាទី មុន

​អង់គ្លេស-បារាំង​-កាណាដា​ ព្រមានចាត់វិធានការ​ខ្លាំងលើ​​អ៊ីស្រាអែល​ បើ​មិន​បញ្ឈប់​គម្រោង​កាន់កាប់​ហ្គាហ្សា

ព័ត៌មានជាតិ៩ នាទីutes មុន

សម្ដេចធិបតី៖ កុំធ្វើប្រសិនជាការអភិវឌ្ឍណាបំផ្លាញនូវផលប្រយោជន៍ និងជីវភាពរស់នៅរបស់សហគមន៍

សេចក្ដីជូនដំណឹង១៤ នាទីutes មុន

IDP រៀបចំពិព័រណ៍សិក្សានៅអាមេរិក និងកាណាដា ជួយសិស្សនិស្សិតសម្រេចបំណងបន្តការសិក្សានៅបរទេស

ព័ត៌មានអន្ដរជាតិ១៥ នាទីutes មុន

ថៃទម្លាក់ការព្យាករកំណើនសេដ្ឋកិច្ចទាបបំផុតត្រឹម ១,៣%​

ព័ត៌មានអន្ដរជាតិ១៧ នាទីutes មុន

អតីតឧបនាយករដ្ឋមន្ត្រីថៃ ប្រាវីត វង្សសុវណ្ណ រអិល​ជើង​ធ្លាក់​​ពី​កាំ​​ជណ្តើរ​នៅ​ក្នុងវត្ត​

សន្តិសុខសង្គម១៩ ម៉ោង មុន

ស្នងការរាជធានី ប្រកាសតែងតាំងលោកវរសេនីយ៍ទោ ប៉ាង សាវឿន ឲ្យគ្រប់គ្រងការិយា​ល័យគណនេយ្យ ចំណុះផែនការងារភស្តុភារ និងហិរញ្ញវត្ថុ

ចរាចរណ៍១៥ ម៉ោង មុន

រថយន្ត​បុក​ម៉ូតូសណ្តោង រួច​ទៅ​បុករថយន្តមួយទៀត បណ្តាល​ឱ្យស្លាប់២នាក់និងរបួសធ្ងន់ ស្រាល១១នាក់

ព័ត៌មានអន្ដរជាតិ១៩ ម៉ោង មុន

អាមេរិក បញ្ជូនដ្រូនឈ្លបយកការណ៍ទៅសមុទ្រខ្មៅជាថ្មី ក្រោយកិច្ចប្រជុំរុស្ស៊ី-អ៊ុយក្រែន គ្មានបានផល

ព័ត៌មានជាតិ១៩ ម៉ោង មុន

តារាចម្រៀង ឱក សុគន្ធកញ្ញា ក្លាយជាទូតសុច្ឆន្ទៈ នៃកាយរឹទិ្ធជាតិកម្ពុជា ដើម្បីលើកកម្ពស់ការអប់រំយុវជន

ព័ត៌មានអន្ដរជាតិ២០ ម៉ោង មុន

ត្រី Oarfish បង្ហាញវត្តមាននៅវៀតណាម តើជាប្រផ្នូលអាក្រក់ឬយ៉ាងណា?

Sokha Hotels

ព័ត៌មានពេញនិយម