សុខភាព
CDC អះអាងថា ជំងឺផ្ដាសាយបានឆ្លងពីបក្សីទៅថនិកសត្វ និងបារម្ភអាចឆ្លងទៅមនុស្ស
កន្លងមកនេះ ជំងឺផ្ដាសាយបក្សីមានការឆ្លងតែទៅលេីសត្វបក្សីព្រៃ និងឆ្លងមកបក្សីស្រុក និងឆ្លងមកមនុស្ស តាមរយៈការប៉ះពាល់ផ្ទាល់ជាមួយសត្វបក្សីឈឺឬស្លាប់។ តែកន្លងមក និងថ្មីៗនេះ មានការរកឃេីញជាបន្តបន្ទាប់នៃមេរោគផ្តាសាយបក្សី លេីប្រភេទថនិកសត្វមួយចំនួនដូចជា សត្វខ្លា ឆ្មា ឆ្កែ គោ សេះ ជ្រូកជាដើម។ នេះបើតាមនាយកដ្ឋានប្រយុទ្ធជំងឺឆ្លងនៃក្រសួងសុខាភិបាលកម្ពុជា (CDC)។

អ្នកវិទ្យាសាស្ត្រមួយចំនួន មានការព្រួយបារម្មពីការអាចងាយឆ្លងពីថនិកសត្វមកមនុស្ស និងពីមនុស្សទៅមនុស្ស និងឈានទៅរកការរាត្បាតនិងរាតត្បាតសកលជាថ្មី។
យ៉ាងណាមិញ បើតាមនាយកដ្ឋានប្រយុទ្ធជំងឺឆ្លងកម្ពុជា ផ្អែកតាមការវាយតំលៃកំរិតហានិភ័យរបស់អង្គការសុខភាពពិភពលោក (WHO) មេរោគជំងឺផ្តាសាយបក្សី H5N1 ហានិភ័យសុខភាពសាធារណៈជាសកលនាពេលបច្ចុប្បន្ននេះ នៅមានកម្រិតទាប ខណៈពេលដែលហានិភ័យនៃការឆ្លងសម្រាប់អ្នកប៉ះពាល់ផ្ទាល់ការងារមានកម្រិតពីទាបទៅមធ្យម អាស្រ័យទៅលើវិធានការកាត់បន្ថយហានិភ័យ និងលក្ខខណ្ឌការងារ។
ការវាយតម្លៃកត់សម្គាល់ទៀតថា ការឆ្លងរវាងសត្វនិងសត្វនៅតែបន្ត និងការកើនឡើងនៃការឆ្លងទៅមនុស្សនៅតែមានជាបន្តបន្ទាប់ ប៉ុន្តែផលប៉ះពាល់សុខភាពសាធារណៈជាសកលនៅតែចាត់ទុកថាតិចតួច និងមានកំតិតទាបនៅឡេីយនៅពេលនេះ។ CDC បញ្ជាក់បន្ថែម៕
-
ព័ត៌មានជាតិ៧ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា២ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
សន្តិសុខសង្គម១៤ ម៉ោង agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ២ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា៣ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026


