ព័ត៌មានជាតិ
មេបញ្ជាការកងរាជអាវុធហត្ថខេត្តសៀមរាប ផ្តាំសិក្ខាកាមឱ្យខិតខំស្តាប់គ្រូ និងអំណត់ក្នុងការហ្វឹកហាត់
ដើមី្បបង្កើនសមត្ថភាពលើការងារសន្តិសុខ សណ្តាប់ធ្នាប់សាធារណៈ កងកម្លាំងរាជអាវុធហត្តខេត្តសៀមរាប បានបើការហ្វឹកហ្វឺន និង យុទ្ធវិធីទ័ពព្រៃ ជូនដល់នាយ ពលអាវុធហត្ថ ក្នុងធានាសន្តិសុខ សុវត្ថិភាពជូនដល់ប្រជាពលរដ្ឋ និង ភ្ញៀវជាតិ អន្តរជាតិ ។

ក្នុងសកម្មភាពនៃការហ្វឹកហាត់ នូវលំហាត់ទ័ពព្រៃនេះ នៅពេលថ្មីៗកន្លងទៅនេះ លោកឧត្តមសេនីយ៍ត្រី សៀ ទីន មេបញ្ជាការកងរាជអាវុធហត្ថខេត្ត បានចុះត្រួតពិនិត្យសកម្មភាពហ្វឹកហ្វឺនដោយផ្ទាល់ របស់កម្លាំងកងអនុសេនាធំចល័ត ដែលបានបន្តធ្វើការហ្វឹកហាត់បំប៉ននៅលើទីលានជាក់ស្ដែង ក្នុងមេរៀនយុទ្ធវិធីទ័ពព្រៃ នៅកងពលធំអន្តរាគមន៍លេខ២ ដើម្បីបង្កើនភាពស្ទាត់ជំនាញ ក្នុងការបង្ក្រាបបទល្មើសគ្រប់ប្រភេទ ឲ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ។

ក្នុងនោះ លោកមេបញ្ជាការ បានធ្វើការសំណេះសំណាល ណែនាំ និងផ្តល់នូវអនុសាសន៍មួយចំនួន ព្រមទាំងបានផ្តាំផ្ញើដល់សិក្ខាកាមទាំងអស់ ឲ្យយកចិត្តទុកដាក់ក្នុងការហ្វឹកហាត់ និង ស្តាប់ការទូន្មានរបស់គ្រូយោធាចារ្យ និងត្រូវមានការអំណត់អត់ធ្មត់នៅលើទីលានហ្វឹកហាត់ និង ត្រូវសិក្សាលើខ្លឹមសារមេរៀន មានលំហាត់របៀប វិន័យច្បាប់យោធា និង យុទ្ធវិធីជំនាញទ័ពព្រៃ និងអប់រំចិត្តសាស្ត្រ។ លោកមេបញ្ជាការ បានគូសបញ្ជាក់ពីគោលបំណង សារៈសំខាន់ការហ្វឹកហ្វឺនបំប៉ននាយ ពលអាវុធហត្ថនេះ និងតួនាទីភារកិច្ចជំនាញទ័ពព្រៃ សម្តៅធ្វើឲ្យយោធិនគ្រប់រូបទទួលបាននូវចំណេះដឹង ចំណេះធ្វើពិតប្រាកដ និងបង្កើនដល់សមត្ថភាព គុណភាពជំនាញគ្រប់គ្រាន់ ក្នុងការដឹកនាំបញ្ជា ក៏ដូចជាកិច្ចសហប្រតិបត្តិការ វិស័យការពារជាតិ ដែលជាកត្តាចំបងរបស់កងយោធពលខេមរភូមិន្ទ ក្នុងវិស័យការពារជាតិ និងរួមចំណែកកសាង និងអភិវឌ្ឃន៍សង្គមជាតិ ហើយក៏ជាឪកាសសម្រាប់កងទ័ព ដើម្បីហ្វឹកហាត់នូវបណ្តារជំនាញផ្សេងៗដើម្បីបង្កើន និងពង្រឹងសមត្ថភាព ក្នុងការការពារ សន្តិសុខ សុវត្ថិភាពជូនប្រជាពលរដ្ឋ ៕
ដោយ៖ គឿនវេត


-
ព័ត៌មានជាតិ១៩ ម៉ោង ago
អគ្គនាយកស៊ីម៉ាក់បង្ហាញរូបភាពទ័ពថៃជីកដីដាក់មីនខណៈនៅឡាំប៉ាចោទកម្ពុជា
-
បច្ចេកវិទ្យា៤ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម២១ ម៉ោង ago
ជនមិនស្គាល់មុខ លីបារី ១០៥ សុង ឆ្លងកាត់ច្រកអន្តរជាតិភ្នំដី ត្រូវកម្លាំងគយចាប់បាន
-
សន្តិសុខសង្គម៦ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ