Connect with us

ជីវិតកម្សាន្ដ

មាស សុខសោភា ស្នើមហាជនផុសផុលចូលរួមគាំទ្រព្រឹត្តិការណ៍ប្រកួតបាល់ទាត់ នាចុងខែឧសភានេះ

បានផុស

នៅ

តារាចម្រៀងសូរសៀវពីរោះរណ្តំ អ្នកនាងមាស សុខ សោភា ស្នើមហាជនពិសេសអ្នកស្នេហាវិស័យបាល់ទាត់ ចូលរួមទស្សនាការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥ ឱ្យផុសផុល ដែលនឹងរៀបចំប្រកួត នាថ្ងៃទី៣១ ចុងខែឧសភានេះ នៅពហុកីឡដ្ឋានជាតិអូឡាំពិក។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ការចេញមុខបំផុសពីសំណាក់កំពូលតារាចម្រៀងអ្នក នាង មាស សុខសោភា ពេលនេះគឺក្នុងគោលបំណងដើម្បីជាចូលរួមលើកទឹកចិត្តដល់ក្រុមកីឡាករបាល់ទាត់ និងគាំទ្រដល់វិស័យកីឡាបាល់ទាត់នៅកម្ពុជា ខណ:ថ្ងៃនោះអ្នកនាងក៏នឹងមានវត្តមានច្រៀងផ្តល់ភាពសប្បាយរីករាយដល់អ្នកគាំទ្រផងដែរ។

អ្នកនាង មាស សុខសោភា បានឱ្យដឹងដែរថា ក្នុងកម្មវិធីបើកព្រឹត្តិការណ៍ការប្រកួតបាល់ទាត់ពានរង្វាន់ SOCCER LEAGUE លើកទី៨នេះ អ្នកនាងនឹងមានការសម្ដែងពិសេសបទចម្រៀង «រះឡើងជាមួយគ្នា» បង្ហាញជូនដល់អ្នកគាំទ្រផងដែរ។

តារាចម្រៀងស្រីល្បីឈ្មោះរូបនេះ ស្នើដូច្នេះថា “សូមបងប្អូនចូលរួមគាំទ្រនិងទស្សនាការប្រកួតបាល់ទាត់ឱ្យបានគ្រប់គ្នាហើយពិសេសថែមទៀតក៏នឹងមានវត្តមានរបស់អ្នកនាងចូលរួមច្រៀងអបអរគាំទ្រដល់ក្រុមកីឡាករបាល់នៅពហុកីឡដ្ឋានជាតិអូឡាំពិកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥ ឆាប់ៗនេះផងដែរ”។

គួរជម្រាបថា SOCCER LEAGUE លើកទី៨ ឆ្នាំ២០២៥ ជាសកម្មភាពមួយក្នុងការរួមចំណែកក្នុងការលើកស្ទួយវិស័យបាល់ទាត់នៅកម្ពុជា ៕ អត្ថបទ៖ ចាន់រ៉ា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ជីវិតកម្សាន្ដ១៧ វិនាទី មុន

មាស សុខសោភា ស្នើមហាជនផុសផុលចូលរួមគាំទ្រព្រឹត្តិការណ៍ប្រកួតបាល់ទាត់ នាចុងខែឧសភានេះ

ព័ត៌មានជាតិ១ នាទីute មុន

ទំនាក់ទំនង​ផ្នែក​ច្បាប់​កម្ពុជា-រុស្ស៊ីកាន់តែរឹងមាំ ២ថ្ងៃបន្ទាប់ពីលោក ហេង សិទ្ធី ត្រូវបានបញ្ជូនដល់កម្ពុជា

KPT+៦ នាទីutes មុន

មើលតែ២ចំណុចប៉ុណ្ណោះ គេ​អាច​ដឹងថា ទុរេន​​នោះ​ទុំតាម​ធម្មជាតិ ឬប្រើ​ជាតិគីមី

ព័ត៌មានជាតិ១១ នាទីutes មុន

ជួបរាជវង្សអូម៉ង់ សម្ដេចធិបតី ថា កម្ពុជាកំពុងរកឱកាសពង្រីកការធ្វើពាណិជ្ជកម្មជាមួយមជ្ឈិមបូព៌ា

ព័ត៌មានអន្ដរជាតិ១២ នាទីutes មុន

ចិន និងវៀតណាម បើកដំណើរការ​ផ្លូវរថភ្លើងហាណូយ-ណាននីង​ ចំពេល​​ទេសចរកើន​​​

Sokha Hotels

ព័ត៌មានពេញនិយម