ព័ត៌មានអន្ដរជាតិ
ធ្លាក់យន្តហោះល្បាតមួយគ្រឿងដែលកំពុងហោះហ្វឹកហ្វឺន នៅកូរ៉េខាងត្បូង
យន្តហោះល្បាត P-3C Orion របស់កងទ័ពជើងទឹកកូរ៉េខាងត្បូង បានធ្លាក់ក្នុងអំឡុងពេលហោះហើរហ្វឹកហាត់នៅថ្ងៃព្រហស្បតិ៍ទី២៩ខែឧសភានេះ នៅជិតទីក្រុង Pohang ដោយមានមនុស្ស៤នាក់នៅលើនោះ។ យន្តហោះនេះបានចាកចេញពីមូលដ្ឋានរបស់ខ្លួននៅវេលាម៉ោង១និង៤៣នាទីរសៀលម៉ោងក្នុងស្រុក ហើយមិនប៉ុន្មាននាទីផងក៏បានធ្លាក់ទាំងមិនទាន់ដឹងមូលហេតុច្បាស់លាស់។

គ្រោះថ្នាក់នេះ បានកើតឡើងនៅលើភ្នំក្បែរតំបន់លំនៅឋានមួយកន្លែង ដែលបង្កជាការឆាបឆេះភ្លាមៗ។ ក្រុមអ្នកពន្លត់អគ្គិភ័យ និងក្រុមជួយសង្គ្រោះ កំពុងត្រូវបានបញ្ជូនទៅកាន់កន្លែងកើតហេតុ ដើម្បីធ្វើការពន្លត់ភ្លើង និងស្វែងរកអ្នកដែលនៅរស់។
មកទល់ពេលនេះ ស្ថានភាពសមាជិកលើយន្តហោះទាំង៤នាក់នៅមិនទាន់បញ្ជាក់ថាស្លាប់ឬក៏នៅរស់នៅឡើយទេ។ យ៉ាងណាមិញ អាជ្ញាធរបានរាយការណ៍ថា ពុំមានជនស៊ីវិលណាម្នាក់រងរបួសដោយសារការធ្លាក់យន្តហោះនោះឡើយ។
P-3C Orion គឺជាយន្តហោះល្បាតដែនសមុទ្រ ដែលប្រើប្រាស់សម្រាប់សង្គ្រាមប្រឆាំងនាវាមុជទឹក បេសកកម្មឈ្លបយកការណ៍ និងបេសកកម្មឃ្លាំមើល។ ឧបទ្ទវហេតុនេះ កើតឡើងបន្ទាប់ពីឧបទ្ទវហេតុអាកាសចរណ៍ជាបន្តបន្ទាប់នៅក្នុងប្រទេសកូរ៉េខាងត្បូង រួមទាំងការធ្លាក់យន្តហោះដឹកអ្នកដំណើរ Jeju Air ក្នុងខែធ្នូឆ្នាំ២០២៤ ដែលបណ្តាលឲ្យមនុស្ស១៧៩នាក់បាត់បង់ជីវិត៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ១ សប្តាហ៍ agoពិធី “រៀបមង្គលការលេង” មួយគូ នៅវត្តបឹងត្រាវ ប្រមូលថវិកាសាងសង់វត្ត អបអរបុណ្យចូលឆ្នាំខ្មែរ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago៦ថ្ងៃក្នុងព្រឹត្តិការណ៍ «នគរសង្ក្រាន្ត» មន្ទីរសុខាភិបាលរាជធានីភ្នំពេញ បានពិនិត្យ និងព្យាបាលជូនពលរដ្ឋជាង២ពាន់នាក់
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoខេត្ត Kochi នៅជប៉ុនផ្តល់ប្រាក់ ១២៥ដុល្លារឲ្យអ្នកនៅលីវ ចំណាយលើការណាត់ចួបបង្កើតស្នេហា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoត្រាំ ពន្លះ WSJ ថា ជាសារព័ត៌មានវង្វេងផ្លូវ និងជាកាកសំណល់នយោបាយ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoវិមានក្រឹមឡាំង៖ ពូទីន ត្រៀមជួបហ្សេលេនស្គី ទាល់តែមានការចុះហត្ថលេខាលើកិច្ចព្រមព្រៀងសន្តិភាព
-
ព័ត៌មានជាតិ១ សប្តាហ៍ agoបដិសេធមិនឱ្យ សម រង្ស៊ី ចូលរួមការជួបជុំសមាគមខ្មែរនៅប៉ារីស គឺដើម្បីបញ្ចៀសការភ្ជាប់ជាមួយបុគ្គលនេះកំពុងជាប់ទោស
-
សន្តិសុខសង្គម២ ថ្ងៃ agoតុលាការខេត្តកំពត បង្គាប់ឲ្យឃុំខ្លួនមន្ត្រីនគរបាលដែលគប់កែវស្រាលើអ្នកចាប់ទឹកកកដាក់ពន្ធនាគារ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoមន្រ្តីបរិស្ថានស្នើពលរដ្ឋកុំបរិភោគត្រីងាប់ និងផ្អាកប្រើប្រាស់ទឹកព្រែកត្រែង នៅស្រុករតនៈមណ្ឌល ខេត្តបាត់ដំបង


