ព័ត៌មានជាតិ
កម្ពុជាអំពាវនាវដល់វិនិយោគិនជប៉ុនចាប់យកអត្ថប្រយោជន៍នានាដែលខ្លួនកំពុងទទួលពីកិច្ចព្រមព្រៀងពាណិជ្ជកម្ម
ប្រមុខដឹកនាំនៃកម្ពុជាបានអំពាវនាវដល់បណ្តាវិនិយោគិន និងធុរជនជប៉ុនបន្តចាប់យកឪកាសនៃការពង្រីកអាជីវកម្ម និងការវិនិយោគរបស់ខ្លួននៅប្រទេសកម្ពុជា ដើម្បីចាប់យកនូវអត្ថប្រយោជន៍នានាពីការអនុវត្តកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីទាំងក្នុងតំបន់ ទ្វេរភាគី ពហុភាគី និងការអនុគ្រោះពន្ធនានាដែលកម្ពុជាកំពុងអនុវត្តន៍ ខណៈរដ្ឋភិបាលបានកំពុងបន្តលើកកម្ពស់បរិយាការធុកិច្ច និងវិនិយោគឱ្យកាន់តែប្រសើរបន្ថែមទៀត។

សម្តេចធិបតីនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត បានលើកឡើងនៅក្នុងវេទិកាធុរកិច្ចកម្ពុជា-ជប៉ុន នៅក្នុងសណ្ឋាគារ New Otani ទីក្រុង តូក្យូ ប្រទេសជប៉ុននៅថ្ងៃទី២៩ ខែឧសភា ឆ្នាំ២០២៥ ថា កិច្ចសហការ និងការដោះដូរពាណិជ្ជកម្មរវាងប្រទេសកម្ពុជា-ជប៉ុនមានកំណើនពី១ឆ្នាំទៅ១ឆ្នាំ។ សម្តេចបានមានប្រសាសន៍ថា កាលពីឆ្នាំ២០២៤ ការដោះដូរទំនិញរវាងប្រទេសទាំងពីរសម្រេចបានជាង២ លានដុល្លារ។

សម្តេចបានគូសបញ្ជាក់បន្ថែមទៀតថា ៖«ការណ៍នេះបង្ហាញឱ្យឃើញថា ជប៉ុនមិនត្រឹមតែជាដៃគូរពាណិជ្ជកម្មប៉ុណ្ណោះទេ ប៉ុន្តែក៏ចូលរួមចំណែកដល់ការបង្កើនកំណើនសេដ្ឋកិច្ចកម្ពុជាផងដែរ»។ ជាមួយគ្នានេះដែរ ការវិនិយោគរបស់ជប៉ុនក៏បានជួយធ្វើពិពិធកម្មវិស័យឧស្សាហកម្មក្នុងស្រុករបស់កម្ពុជាចាប់តាំងពីគ្រឿងបន្លាស់អេឡិចត្រូនិក បច្ចេកវិទ្យា យានយន្ត និងវិស័ថាមពលកកើតឡើងវិញផងដែរ។
«ខ្ញុំសូមអញ្ជើញវិនិយោគិនជប៉ុនមកវិនិយោគនៅកម្ពុជាទាំងសម្រាប់តម្រូវការក្នុងស្រុកផង និងនាំចេញផង»។ នេះបើយោងតាមសម្តេចធិបតី។
សម្តេចក៏បានថ្លែងបញ្ជាក់ផងដែរ កត្តាដែលអំណោយផលរបស់កម្ពុជាគឺមានស្ថេរភាពនយោបាយ អត្រាកំណើនសេដ្ឋកិច្ចល្អ ការលើកកម្ពស់ការធ្វើធុរកិច្ច និងការផ្តល់តម្លាភាពដល់វិនិយោគិន និងបង្កើតយន្តការនានាដើម្បីដោះស្រាយដល់ក្តីកង្វល់ បញ្ហាប្រឈមនានារបស់វិនិយោគិនជប៉ុន។ ជាមួយគ្នានោះដែរ សម្តេចក៏បានលើកឡើងអំពីផែនការនៃការបង្កើតតំបនសេដ្ឋកិច្ចពិសេសកម្ពុជា-ជប៉ុន សម្រាប់ផ្តល់ទំនុកចិត្ត និងប្រព័ន្ធអេកូស៊ីស្តេមមួយដែលវិនិយោគិនជប៉ុនអាចចាត់ទុកដូចផ្ទះរបស់ខ្លួន នៅពេលបោះទុនវិនិយោគនៅកម្ពុជា។

លោក Norihiko Ishiguro ប្រធាន និងជានាយកប្រតិបត្តិ អង្គការពាណិជ្ជកម្មខាងក្រៅប្រទេសជប៉ុន បានលើកឡើងថា ទំនាក់ទំនងនៃការធ្វើពាណិជ្ជកម្ម និងរំហូរវិនិយោគរវាងប្រទេសទាំងពីរបានកំពុងមានកំណើនគួរឱ្យកត់សម្គាល់ ដែលបង្ហាញអំពីកិច្ចសហប្រតិបត្តការដ៏ល្អរវាងប្រទេសទាំងពីរ។
លោករំពឹងថា ជាមួយការយកចិត្តទុកដាក់របស់រដ្ឋាភិបាលកម្ពុជា ការកសាងនូវបរិយាកាសវិនិយោគកាន់តែល្អសម្រាប់វិនិយោគិនជប៉ុន និងការចូលរួមដោះស្រាយនូវបញ្ហាប្រឈមរួម ប្រទេសទាំងពីរនឹងអាចបង្កើននូវការដោះដូរពាណិជ្ជកម្ម និងទទួលបានវិនិយោគិនជប៉ុនកាន់តែច្រើនបន្ថែមទៀត។
អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានលើកឡើងនៅក្នុងវេទិកានោះថា ប្រទេសជប៉ុនគឺជាអ្នកវិនិយោគ និងដៃគូពាណិជ្ជកម្មដ៏ធំបំផុតនិងសំខាន់បំផុតមួយរបស់កម្ពុជា ដែលរួមចំណែកយ៉ាងសំខាន់ដល់ការរីកចម្រើនសេដ្ឋកិច្ច-សង្គមរបស់កម្ពុជា ខណៈពាណិជ្ជកម្មទ្វេភាគីមានកំណើនជាប់លាប់ក្នុងប៉ុន្មានឆ្នាំមកនេះ ឈានដល់ប្រហែល ២,៧ពាន់លានដុល្លារក្នុងឆ្នាំ២០២៤។ សម្រាប់ការវិនិយោគ ១១ខែដំបូងនៃឆ្នាំ២០២៤ មានក្រុមហ៊ុនជប៉ុនជិត ៩០ បានចុះបញ្ជីការវិនិយោគនៅកម្ពុជា ដែលតំណាងឱ្យការកើនឡើង ២០% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ ២០២៣។

អ្នកឧកញ៉ាបានលើកឡើងថា៖«ប្រទេសកម្ពុជាមើលឃើញសក្តានុពលដ៏អស្ចារ្យសម្រាប់ភាពជាដៃគូដែលផ្ដល់អត្ថប្រយោជន៍ទៅវិញទៅមកជាមួយសហគ្រាសជប៉ុននៅក្នុងវិស័យសំខាន់ៗជាច្រើន។ យើងជឿជាក់យ៉ាងមុតមាំថា សេដ្ឋកិច្ចរបស់ប្រទេសជប៉ុននិងកម្ពុជាមានការបំពេញបន្ថែមដ៏សំខាន់ដែលអាចជំរុញឱ្យមានវិបុលភាពរួមគ្នាសម្រាប់ប្រទេសយើងទាំងពីរ»៕

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ