ព័ត៌មានជាតិ
មន្ទីរសាធារណការរាជធានី និងរដ្ឋបាលខណ្ឌចំនួន៣ ផ្តល់អំណោយជូនកងទ័ពនៅខេត្តព្រះវិហារ និងចូលរួមបុណ្យសពព្រឹន្ទបាលឯកដែលទាហានថៃបាញ់ស្លាប់
លោក សាំ ពិសិដ្ឋ ប្រធានមន្ទីរសាធារណការ និងដឹកជញ្ជូនរាជធានីភ្នំពេញ លោក សក់ ច័ន្ទកញ្ញារិទ្ធ អភិបាលខណ្ឌ ពោធិសែនជ័យ តំណាងលោក ធឹម សំអាន អភិបាលខណ្ឌព្រែកព្នៅ និងតំណាងលោក ឃឹម ស៊ុនសូដា អភិបាលខណ្ឌកំបូល បានដឹកនាំគណៈប្រតិភូ អញ្ជើញទៅសួរសុខទុក្ខ និងនាំយកនូវសម្ភារៈ គ្រឿងឧបភោគ បរិភោគ និងថវិកាមួយចំនួន ទៅចែកជូនដល់កម្លាំងនគរបាលវរៈសេនាតូចការពារព្រំដែនលេខ ៧៩៣ ដែលកំពុងឈរជើង នៅសមរភូមិខេត្តព្រះវិហារ ។

អំណោយដែលនាំយកទៅចែកជូនកងទ័ពខាងលើនេះរួមមាន៖ ថវិកា មី ស្រាបៀរ ទឹកក្រូច ទឹកសុទ្ធ ទឹកត្រីបង្កង ទឹកស៊ីអ៊ីវសណ្តែកសៀង សរុបជាទឹកប្រាក់ចំនួន១៧៤៧៨០០០រៀល។ ឧបត្ថម្ភជាសម្ភារប្រើប្រាស់មានចបកាប់ ដែកស្បែង ពូថៅ កាំបិតផ្គាក់ ត្រសេះ ញញូរ ប៉ែល បង្គំ សរុបទឹកប្រាក់ចំនួន៧៥៨០០០០រៀល។ ឧបត្ថម្ភជាថវិកាជូនអង្គភាព និងកងកម្លាំងនគរបាលចំនួន ៩លានរៀល។ ជាមួយគ្នានេះ ដោយមានសំណូមពរពីមេបញ្ជាការ ក្រុមប្រតិភូនឹងជួយសាងសង់ផ្លូវបេតុងចូលបន្ទាយប្រវែង ៨៥ម ទទឹង ១០ម ផងដែរ បន្ថែមលើការផ្តល់អាងទឹកបេតុងចំនួន ៤ នៅទីតាំងឈរជើងតាមខ្សែបន្ទាត់ព្រំដែន។

បន្ទាប់មក ក្រុមប្រតិភូក៏បានចូលរួមគោរពវិញ្ញាណក្ខន្ធសពលោកព្រឹន្ទបាលឯក សួន រោន នៅបញ្ជាការដ្ឋានកងពលតូចលេខ ៩ ព្រមទាំងបច្ច័យបុណ្យសពចំនួន ២លានរៀល៕
អត្ថបទ៖ ស្រីរ័ត្ន






-
ព័ត៌មានជាតិ៦ ថ្ងៃ ago
សពទ័ពមួកខៀវកម្ពុជា២រូប កំពុងត្រូវបានបញ្ចូនមកកម្ពុជាតាមយន្តហោះ ដែលនឹងមកដល់មាតុភូមិឆាប់ៗនេះ
-
ព័ត៌មានជាតិ១៣ ម៉ោង ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
នគរបាលជំនាញព្រមានចាត់វិធានការលើម្ចាស់គណនីហ្វេសប៊ុកមួយ ដែលតែងបង្ហោះព័ត៌មានក្លែងក្លាយសុំជំនួយដើម្បីផលប្រយោជន៍ផ្ទាល់ខ្លួន
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
សពកងទ័ពមួកខៀវកម្ពុជាទាំង២រូប មកដល់មាតុភូមិកំណើតវិញហើយនៅល្ងាចថ្ងៃទី២៦ ខែឧសភា នេះ
-
សន្តិសុខសង្គម៥ ថ្ងៃ ago
តុលាការសម្រេចឃុំខ្លួនអតីតអ្នកឧកញ៉ា ហេង សិទ្ធី ដាក់ពន្ធនាគារព្រៃស
-
ព័ត៌មានជាតិ២២ ម៉ោង ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
ព័ត៌មានជាតិ២ ថ្ងៃ ago
អ្នកនាំពាក្យថាកម្ពុជាកំពុងមានចំណាត់ការលើករណីថៃចូលបាញ់ដែលធ្វើឱ្យស្លាប់ទាហានខ្មែរ
-
សន្តិសុខសង្គម៣ ថ្ងៃ ago
មន្ទីរធម្មការនិងសាសនា ចុះធើ្វកិច្ចសន្យាបុគ្គល២នាក់ តាំងខ្លួនជាអ្នកស្នងបារមី