ព័ត៌មានជាតិ
នាយករដ្ឋមន្ត្រីថាកម្ពុជាធានាស្បៀងគ្រប់គ្រាន់ដល់ទាហានតែការគាំទ្រពីពលរដ្ឋគឺជារឿងសំខាន់
នាយករដ្ឋមន្ត្រីកម្ពុជា សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងអំណរគុណដល់ពលរដ្ឋខ្មែរគ្រប់រូបដែលបង្ហាញនូវគាំទ្រទាំងសម្ភារៈ និងថវិកាជូនដល់កងទ័ពជួរខាងមុខ។ សម្ដេចថានេះជាតម្លៃនៃទឹកចិត្តដែលធ្វើឱ្យកងទ័ពមានភាពកក់ក្ដៅក្នុងការការពារទឹកដី។

ថ្លែងក្នុងជំនួបជាមួយពលរដ្ឋខ្មែរជាង១ពាន់៦រយនាក់នៅប្រទេសជប៉ុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានបញ្ជាក់ថាកម្ពុជាមានស្បៀងអាហារ ប្រេង អាវុធ ផ្គត់ផ្គង់គ្រប់គ្រាន់សម្រាប់ប្រយុទ្ធ តែការចូលរួមរបស់ពលរដ្ឋខ្មែរសម្រាប់កងទ័ពគឺធំធេងលើសពីភស្ភភាទាំងនេះទៀត។
សម្ដេចថា៖ «តម្លៃជាសម្ភារៈ និងថវិកាយើងវាស់បានតែអ្វីដែលសំខាន់គឺទាហានយើងមានទឹកចិត្តនៅពេលដែលឃើញប្រជាជននៅខាងក្រោយគាំទ្រពួកគាត់ការពារទឹកដីនេះគឺជាតម្លៃនៃការចូលរួមហើយសូមអរគុណណាស់»។

សម្ដេចថាពេលដែលទាហានចេញច្បាំងគឺការពារទឹកដីកម្ពុជា ប្រជាជនកម្ពុជាទាំងអស់ មិនមែនការពារបក្សប្រជាជន និងក្រុមណាមួយនោះទេ។ សម្ដេចក៏មើលឃើញដែរមនុស្សមួយចំនួនវាយប្រហារលើមេទ័ពខ្មែរ និងយករូបភាពប្រៀបធៀបជាមួយកូនទាហានក្នុងចេតនាបំបាក់ទឹកចិត្តកូនទ័ពថាជាទង្វើមួយមិនសមសោះក្នុងពេលដែលកម្ពុជាមានបញ្ហាប្រទេសរួមគ្នា។
សម្ដេចថា៖ «ដើម្បីវ៉ៃបានទាល់តែកត្តាសំខាន់បំផុតគឺទឹកចិត្តមុះមុតមិនមែនពេលដែលបង្អាប់គ្នាទេ! វាគ្មានអ្វីល្អឥតខ្ចោះទេ តែអ្វីដែលសំខាន់បំផុតគឺការងារធំត្រូវរួមគ្នា»។
សម្ដេចនាយករដ្ឋមន្ត្រីជំរុញកុំឱ្យបំផ្លាញស្មារតីកងទ័ពឱ្យសោះក្នុងពេលជិតប្រយុទ្ធព្រោះគោលដៅធំគឺជ័យជម្នះ។ ការយកព័ត៌មានពីសត្រូវមកផ្សព្វផ្សាយគឺជាការចូលក្នុងសង្គ្រាមចិត្តសាស្ត្ររបស់គេហើយ៕

អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
សន្តិសុខសង្គម១ សប្តាហ៍ agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន
-
កីឡា៣ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoតើរោងចក្រសហគ្រាសបែបណា តម្រូវបំពាក់ប្រព័ន្ធប្រព្រឹត្តកម្មទឹកកខ្វក់ការពារបរិស្ថាន?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអភិបាលស្រុកសំរោង ចុះពិនិត្យស្ពាន «កាប់នឹម» បាក់ស្រុតធ្ងន់ សិក្សាលទ្ធភាពជួសជុលឡើងវិញ ដើម្បីធានាសុវត្ថិភាពពលរដ្ឋ
-
កីឡា៧ ថ្ងៃ agoស្មាត់ឆ្នើម វឿន វាសនា បន្តកុងត្រាថ្មីជាមួយក្លិប Win Streak ត្រូវអ្នកគាំទ្រ តៃវ៉ាន់ សាទរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៣ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ


