សេដ្ឋកិច្ច
ក្រុមហ៊ុនគ្រឿងបង្គំផ្នែកនៃរថយន្ត Mercedes អាចនឹងបើករោងចក្រនៅកម្ពុជា
នាយករដ្ឋមន្ត្រី សម្ដេចធិបតី ហ៊ុន ម៉ាណែត បង្ហើបថានៅពេលខាងមុខក្រុមហ៊ុនមួយនឹងនឹងបើកនូវកម្ពុជាដើម្បីតម្លើងផ្គុំតួរថយន្ត Mercedes នាំចេញទៅក្រៅប្រទេស ដែលសម្ដេចថានេះគឺបានបង្ហាញសមត្ថភាពរបស់កូនខ្មែរដែលធ្វើឱ្យក្រុមហ៊ុនអន្តរជាតិធំៗចាប់អារម្មណ៍។

ថ្លែងក្នុងពិធីជួបពលរដ្ឋខ្មែរនៅទីក្រុងតូក្យូប្រទែសជប៉ុន ព្រឹកថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៥នេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថាជាមោទនភាពរបស់កម្ពុជាដែលអាចផលិតផលិតផលដាក់ផ្លាក Made in Cambodia ដើម្បីនាំទៅលក់នៅបរទេស។
សម្ដេចបង្ហើបថា៖ «ឥឡូវយើងមាននូវរថយន្តដែលផ្គុំនៅស្រុកខ្មែរដើម្បីទីផ្សារក្នុងស្រុក ហើយទៅមុខទៀត ក្រុមហ៊ុនមួយនឹងយករថយន្ត Mercedes ដើម្បីយកមកតម្លើងតួផ្នែកមួយចំនួននៅកម្ពុជាដើម្បីនាំចេញទៅក្រៅ។ នេះគឺជាសមត្ថភាពរបស់កូនខ្មែរ បើសិនជាកូនខ្មែរគ្មានចំណេះដឹង គ្មាននណារមកបើករោងចក្របញ្ជារ៉ូបូតបានទេ»។

សម្ដេចថានេះបង្ហាញពីសមត្ថភាពរបស់កម្ពុជាដែលពីមុនត្រឹមបើករោងចក្រកាត់ដេរកម្រិតទាប រហូតអាចទទួលបាននូវឧស្សាហកម្មធុនធ្ងន់ ខណៈរដ្ឋកំពុងដាក់គោលដៅក្នុងការជំរុញផ្នែកឌីជីថលបច្ចេកវិទ្យាបន្ថែមទៀតផងដែរ៕
អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ