ព័ត៌មានអន្ដរជាតិ
រដ្ឋាភិបាលបណ្តោះអាសន្នបង់ក្លាដែស បើកសវនាការកាត់ទោសអតីតនាយករដ្ឋមន្ត្រី
យោងតាមកាចេញផ្សាយរបស់សារព័ត៌មាន CNA ដែលមានមូលដ្ឋាននៅសិង្ហបុរី កាលពីថ្ងៃទី១ខែមិថុនា ប្រទេសបង់ក្លាដែស បានបើកការកាត់ក្តីសំណុំរឿងដ៏ល្បីមួយប្រឆាំងនឹងអតីតនាយករដ្ឋមន្ត្រី Sheikh Hasina ដោយចោទប្រកាន់លោកស្រីពីបទរៀបចំ «ការវាយប្រហារជាប្រព័ន្ធ» ក្នុងអំឡុងពេលការបង្រ្កាបដ៏សាហាវលើការតវ៉ាប្រឆាំងរដ្ឋាភិបាលក្នុងខែកក្កដាដល់ខែសីហាឆ្នាំ២០២៤ ដែលបណ្ដាលឲ្យមនុស្សរហូតដល់ ១៤០០ នាក់ស្លាប់ក្នុងអំឡុងពេលនោះ។ នេះបើយោងតាមអង្គការសហប្រជាជាតិ។

អតីតនាយករដ្ឋមន្ត្រី លោកស្រី Hasina អាយុ ៧៧ឆ្នាំ បានភៀសខ្លួនទៅប្រទេសឥណ្ឌា បន្ទាប់ពីការតវ៉ាដែលដឹកនាំដោយនិស្សិតបានបញ្ចប់ការគ្រប់គ្រងរយៈពេល ១៥ឆ្នាំរបស់លោកស្រី ហើយបានបដិសេធមិនត្រលប់មកវិញដោយច្រានចោលការចោទប្រកាន់នោះថាជា«ហេតុផលនយោបាយ»។
លោកស្រីនិងអតីតមន្ត្រីពីរនាក់ត្រូវបានចោទប្រកាន់ពីបទរំលោភបំពាន ការសមគំនិត និងឧក្រិដ្ឋកម្មប្រឆាំងមនុស្សជាតិ។ ការកាត់ក្តីនេះកំពុងធ្វើឡើងដោយតុលាការឧក្រិដ្ឋកម្មអន្តរជាតិ (ICT) ដែល លោកស្រី Hasina បង្កើតឡើងដំបូងក្នុងឆ្នាំ ២០០៩។

រដ្ឋអាជ្ញា បានអះអាងថា លោកស្រីបានប្រើ អ្នកអនុវត្តច្បាប់ និងសមាជិកបក្សប្រដាប់អាវុធដើម្បីគាបសង្កត់អ្នកប្រឆាំង។ សាលាក្តីបានប្រមូលវីដេអូ សំឡេង កំណត់ត្រាហោះហើរ និងសក្ខីកម្មពីសំណាក់សាក្សីធ្វើជាភស្តុតាងរួចរាល់ហើយ។ ទន្ទឹមនឹងនេះ គណបក្ស Awami League ដែលលោកស្រីដឹកនាំ ក៏នៅតែស្ថិតក្រោមការត្រួតពិនិត្យតាមផ្លូវច្បាប់ដែរ។
រដ្ឋាភិបាលបណ្តោះអាសន្នរបស់ប្រទេសបង់ក្លាដែស បានសន្យាផ្ដល់យុត្តិធម៌មិនលំអៀង និងបានសន្យាថា នឹងមានការបោះឆ្នោតនៅខែមិថុនា ឆ្នាំ ២០២៦។ ទោះយ៉ាងណាក៏ដោយ ក្រុមអ្នករិះគន់ បានព្រមានថា ការកាត់ក្តីនេះអាចធ្វើឱ្យការបែកបាក់ផ្នែកនយោបាយកាន់តែធ្ងន់ធ្ងរ នៅក្នុងទិដ្ឋភាពដែលកំពុងប្រែប្រួលរួចទៅហើយ៕


អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


