Connect with us

កីឡា

ក្រុម​បាល់ទាត់​ Wild Cats ក្លាយ​ជា​ជើងឯក​ CamEd Women’s Futsal 2025

បានផុស

នៅ

ក្រោយ​ចំណាយ​ពេល​ប្រហែល​មួយ​ខែ​មក​នេះ​ពាន​រង្វាន់​បាល់ទាត់​ក្នុង​សាល​ CamEd Women’s Futsal Tournament 2025 រក​ឃើញ​ម្ចាស់​ជើងឯក​ហើយ​គឺ​លើ​ក្រុម​ Wild Cats បន្ទាប់​ពី​យក​ឈ្នះ​វគ្គ​ផ្ដាច់ព្រ័ត្រ​លើ​ក្រុម​ Xiongmei FT។​

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ទិដ្ឋភាពប្រកួតវគ្គផ្ដាច់ព្រ័ត្រ

តំណាង​ក្រុម​ Wild Cats និស្សិត​ ឃុន ចន្ទរ៉ូសិកា បាន​ឲ្យ​ដឹង​ថា​ ពិត​ជា​រីករាយ​ដែល​បាន​ចូលរួម​ប្រកួត​ពាន​រង្វាន់​Futsal តាំង​ពី​ប្រកួត​ដំបូង​រហូត​វគ្គ​ផ្ដាច់​ព្រ័ត្រ​នេះ។​ ចំណុច​ដែល​ខ្លួន​ចាប់​អារម្មណ៍​ការ​លេង​ពាន​មួយ​នេះ​គឺ​ការ​យល់ចិត្ត​ និង​ភាព​សហការ​គ្នា​បើ​ទោះ​ជា​សមាជិក​ក្រុម​ខ្លះ​មិន​ដែល​បាន​លេង​កីឡា​នោះ​ក៏ដោយ​ ប៉ុន្តែ​ពួកគេ​ខំប្រឹង​ព្យាយាម​រហូត​អាច​ឈ្នះ​ពាន​។​

ទិដ្ឋភាពបញ្ចប់ការប្រកួត

ចំណែក​សមាជិក​ក្រុម​ផ្សេង​​ទៀត​លើក​ឡើង​ដែរ​ថា​ ការ​ប្រកួត​ពាន​រង្វាន់​​មួយ​នេះ​បាន​ធ្វើ​ឲ្យ​រូប​គេ​បាន​ជម្នះ​ចំពោះ​ខ្លួនឯង​ផង​ និង​ជា​មួយ​អ្នក​ដទៃ​ផង​។​ លើស​ពី​នេះ​បាន​បង្កើន​មិត្តភាព​ និង​ស្គាល់​មិត្តភ័ក្ដិ​ថ្មីៗ​ដែល​រៀន​នៅ​សាលា​ជា​មួយ​គ្នា​ថែម​ទៀត។​

ក្រុម Wild Cats

បញ្ជាក់​ដែរ​ថា​ ពានរង្វាន់​ CamEd Women’s Futsal Tournament 2025 ផ្នែក​នារី​ដែល​រៀបចំ​ឡើង​ដោយ​វិទ្យាស្ថាន​ខេមអេដ បាន​បិទ​បញ្ចប់​ហើយ​កាល​ពី​ល្ងាច​ថ្ងៃ​ទី១​ ខែ​មិថុនា​ ឆ្នាំ​២០២៥​ នៅ​សាល​មជ្ឈមណ្ឌល​ហ្វឹកហ្វឺន​កីឡា​នៃ​ពហុ​កីឡដ្ឋាន​ជាតិ។​ ក្រុម​ឈ្នះ​ជើងឯក​បាន​ទៅ​លើ​ Wild Cats ចំណាត់​ថ្នាក់លេខ២​ បាន​លើ​ក្រុម​ Xiongmei FT លេខ៣​ បាន​លើ​ក្រុម​ Powerpuff Girls និង​លេខ៤​ បាន​លើ​ក្រុម​ Supernova៕​

ទិដ្ឋភាពបញ្ចប់ការប្រកួត

អត្ថបទដោយ៖ នួន​ ស៊ីណា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៥ ម៉ោង មុន

គណៈកម្មការ​ចំពោះ​កិច្ច​ប្រយុទ្ធប្រឆាំងការឆបោក​តាមប្រព័ន្ធបច្ចេកវិទ្យា បង្ហាញ​លទ្ធផល​បង្ក្រាប នៅថ្ងៃទី២២ខែកក្កដា ឆ្នាំ២០២៥ នេះ

ព័ត៌មានជាតិ៦ ម៉ោង មុន

ក្រសួងបរិស្ថាន÷ ស្ត្រីម្នាក់នៅស្រុកកំពង់លែង ខេត្តកំពង់ឆ្នាំង ត្រូវតុលាការឃាត់ខ្លួន និងឃុំខ្លួន ព្រោះតែឈូសឆាយដីរដ្ឋ

សន្តិសុខសង្គម៧ ម៉ោង មុន

សមត្ថកិច្ចបង្ក្រាបទីតាំង បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ឃាត់ខ្លួនបាន ១២៧នាក់

ព័ត៌មានជាតិ៨ ម៉ោង មុន

ពេលប្រទេសជាតិមានជម្លោះព្រំដែនមានតែ បក្សប្រជាជនតែមួយគត់ ចេញមុខការពារបូរណភាពទឹកដី

ព័ត៌មានជាតិ៩ ម៉ោង មុន

ស្របនឹងមានការលើកឡើងពីការធ្វើទុក្ខបុកម្នេញនៅថៃ ក្រសួងការងារ អំពាវនាវឱ្យពលករខ្មែរវិលមកស្រុកកំណើតវិញ

ព័ត៌មានអន្ដរជាតិ២១ ម៉ោង មុន

រដ្ឋមន្ត្រីអប់រំថៃ ស្លៀកខោខូវប៊យរហែកជង្គង់ ពេលធ្វើគណអធិបតីអង្គប្រជុំ ត្រូវគេរិះគន់ពេញប្រទេស

ព័ត៌មានជាតិ១៧ ម៉ោង មុន

កម្ពុជាប្រាប់ថៃឱ្យបញ្ឈប់រាល់សកម្មភាពឯកតោភាគីនៅក្នុងតំបន់ជម្លោះ

ព័ត៌មានអន្ដរជាតិ១២ ម៉ោង មុន

ដំបូង ថៃថា មីនដែលទាហានខ្លួនជាន់ ជាមីនចាស់ពិបាករាវរក ចុះម្តេចឥឡូវរកឃើញមីនថ្មីៗ ស្រួលម្ល៉េះ?

ព័ត៌មានអន្ដរជាតិ១៣ ម៉ោង មុន

ភូមិភាគ២ថៃ ប្តូរវិធីសាស្រ្តល្បាត ប្រហែលខ្លាចជាន់មីន បង្កប់ដោយខ្លួនឯង

ព័ត៌មានអន្ដរជាតិ១៧ ម៉ោង មុន

ជនលួចវាយទាហាន​ខ្មែរហើយរត់ ជាប់គុក​តែ១៥ថ្ងៃ និង​ពិន័យ​​ប្រាក់តិចតួចប៉ុណ្ណោះ​

Sokha Hotels

ព័ត៌មានពេញនិយម