Connect with us

ព័ត៌មានអន្ដរជាតិ

លោក Lee Jae-myung ផ្ដើមពី​កម្មករ​រោងចក្រ​ក្លាយទៅ​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង

បានផុស

នៅ

ដំណើរដ៏គួរឱ្យកត់សម្គាល់របស់លោក Lee Jae-myung ពីការចាប់ផ្តើមនៅក្នុងភាពក្រីក្ររហូតក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូងទី២១ ឆ្លុះបញ្ចាំងមិនត្រឹមតែភាពធន់ផ្ទាល់ខ្លួនរបស់លោកប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងការផ្លាស់ប្តូររបស់ប្រទេសពីប្រទេសក្រីក្របំផុតមួយរបស់ពិភពលោកទៅជាប្រទេស​ដែល​មាន​សេដ្ឋកិច្ច​ឈាន​មុខ​គេ​មួយ​ផងដែរ។

(រូបភាព៖ AP)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កើតនៅឆ្នាំ១៩៦៣ ក្នុងគ្រួសារក្រីក្រខ្លាំង ជីវិតដំបូងរបស់លោក Lee ត្រូវរស់នៅក្នុងភាពលំបាក។ ថ្ងៃខែឆ្នាំកំណើតពិតប្រាកដរបស់លោកនៅតែមិនច្បាស់លាស់ដោយសារតែការចុះឈ្មោះយឺតយ៉ាវនៅក្នុងយុគសម័យដែលមានទារកស្លាប់ខ្ពស់។ ធំឡើងជាកូនទីប្រាំក្នុងចំណោមកូនប្រាំពីរនាក់ លោក Lee បានឈប់រៀននៅវ័យជំទង់ ដើម្បីផ្គត់ផ្គង់គ្រួសារដោយធ្វើការនៅក្នុងរោងចក្រផលិតស្រោមដៃកីឡាបាល់ទះ។

ទើបតែអាយុ ១៥ឆ្នាំ លោក Lee បានជួបគ្រោះថ្នាក់នៅកន្លែងធ្វើការធ្វើឱ្យដៃឆ្វេងរបស់គាត់មិនអាចដាក់ត្រង់បាន។ ទោះបីជាការអប់រំផ្លូវការមានកម្រិតក៏ដោយលោក Lee បានបញ្ចប់ការប្រឡងថ្នាក់វិទ្យាល័យ ហើយទីបំផុតបានចូលរៀននៅសាកលវិទ្យាល័យ Chung-Ang ផ្នែកច្បាប់។ លោកបានប្រឡងជាប់ក្លាយជាមេធាវីនៅឆ្នាំ ១៩៨៦ ហើយបានចាប់ផ្តើមអាជីពក្នុងការតស៊ូមតិសម្រាប់កម្មករ ជនរងគ្រោះនៃគ្រោះថ្នាក់ឧស្សាហកម្ម និងប្រជាជនដែលមានប្រាក់ចំណូលទាបដែលត្រូវបានផ្លាស់ទីលំនៅដោយគម្រោងអភិវឌ្ឍន៍ឡើងវិញ។

លោក Lee បានចាប់ផ្តើមអាជីពនយោបាយក្នុងឆ្នាំ ២០០៦ ប៉ុន្តែការព្យាយាមដំបូងរបស់លោកក្នុងការក្លាយជាអភិបាលក្រុង Seongnam មិនបានជោគជ័យទេ។ លោក ក៏បានបរាជ័យក្នុងការឈ្នះអាសនៈក្នុងសភាក្នុងឆ្នាំ ២០០៨ថែមទៀត។ ទោះយ៉ាងណាក៏ដោយ លោកមិនបានចុះចាញ់ឡើយដោយក្នុងឆ្នាំ ២០១០ លោកត្រូវបានជ្រើសរើសជាអភិបាលក្រុង Seongnam ហើយត្រូវបានជាប់ឆ្នោតឡើងវិញនៅក្នុងឆ្នាំ ២០១៤។

ចាប់ពីឆ្នាំ ២០១៨​ ដល់ឆ្នាំ ២០២១ លោក Lee បានបម្រើការជាអភិបាលខេត្ត Gyeonggi ដែលមានប្រជាជនច្រើនជាងគេនៅក្នុងប្រទេសកូរ៉េខាងត្បូង ជាកន្លែងដែលលោកបានពង្រីកទម្រង់នយោបាយរបស់លោកទូទាំងប្រទេស។

នៅឆ្នាំ ២០២២ លោក Lee បានចាញ់​ការប្រជែងតំណែងប្រធានាធិបតីជាលើកដំបូងទៅលោក Yoon Suk-yeol ដោយទទួលបានសម្លេងត្រឹមតែ ០.៧៣% ប៉ុណ្ណោះ ជាចំនួនតិចបំផុតក្នុងប្រវត្តិសាស្ត្រកូរ៉េខាងត្បូង។

(រូបភាព៖ Reuters)

ក្រោយមកលោកមានជាប់ពាក់ព័ន្ធនឹងការស៊ើបអង្កេតឧក្រិដ្ឋកម្មចំនួន ៥ ដែលពាក់ព័ន្ធនឹងការចោទប្រកាន់ពីការរំលោភច្បាប់បោះឆ្នោត និងអំពើពុករលួយ។ ទោះបីជាមានបញ្ហាផ្លូវច្បាប់ដែលកំពុងបន្ត លោក Lee នៅតែជាបុគ្គលលេចធ្លោម្នាក់។ ការបង្ហាញភាពដ៏រឹងមាំរបស់គណបក្សប្រជាធិបតេយ្យរបស់លោកនៅក្នុងការបោះឆ្នោតសភាឆ្នាំ ២០២៤បានពង្រឹងជំហររបស់លោក ដែលទីបំផុតនាំឱ្យលោកទទួលបានជ័យជម្នះភ្លូកទឹកភ្លូកដីនៅក្នុងការបោះឆ្នោតប្រធានាធិបតីឆ្នាំ២០២៥ បន្ទាប់ពីលោក Yoon ត្រូវបានចោទប្រកាន់ជុំវិញការប្រកាសច្បាប់អាជ្ញាសឹកដ៏ចម្រូងចម្រាស។

លោក Lee ជាធម្មតាត្រូវបានគេហៅថា «អ្នកអនុវត្តជាក់ស្តែងដ៏ជឿនលឿន» ដែលមានន័យថាគាត់គាំទ្រគំនិតឆ្វេងនិយម ប៉ុន្តែក៏អាចបត់បែនបាន និងធ្វើជាក់ស្តែងផងដែរ។ ក្នុង​អំឡុង​ពេល​ឃោសនា​បោះឆ្នោត លោក​បាន​បន្ទន់​សារ​វឌ្ឍនភាព​របស់​លោក​ដើម្បីទាក់ទាញ​អ្នក​បោះឆ្នោត​បន្ថែម​ទៀតដូចជា ផែនការជាក់ស្តែងរួមមាន ការវិនិយោគបន្ថែមលើបញ្ញាសិប្បនិម្មិត(​AI) កាត់បន្ថយថ្ងៃធ្វើការមកត្រឹម ៤.៥ ថ្ងៃក្នុងមួយសប្ដាហ៍ និងផ្តល់ការសម្រាលពន្ធដល់គ្រួសារដោយផ្អែកលើចំនួនកូនដែលពួកគេមាន។

(រូបភាព៖ Reuters)

ចំពោះគោលនយោបាយការបរទេស លោកតស៊ូមតិសម្រាប់ការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងជាមួយកូរ៉េខាងជើង ខណៈពេលដែលរក្សាសម្ព័ន្ធភាពរបស់កូរ៉េខាងត្បូងជាមួយសហរដ្ឋអាមេរិក និងមានបំណងរក្សាទំនាក់ទំនងប្រកបដោយតុល្យភាពជាមួយចិន និងរុស្ស៊ី។

ទោះយ៉ាងណាលោក Lee កំពុងក្លាយជាប្រធានាធិបតីក្នុងពេលដ៏លំបាកមួយ។ ប្រជាជននៅកូរ៉េខាងត្បូងមានការបែកបាក់គ្នាយ៉ាងខ្លាំង ហើយពិភពលោកកំពុងប្រឈមមុខនឹងបញ្ហាធ្ងន់ធ្ងរដូចជាសង្រ្គាមនៅក្នុងតំបន់ផ្សេងទៀត សេដ្ឋកិច្ចពិភពលោកដ៏រង្គោះរង្គើ និងការផ្លាស់ប្តូរគោលនយោបាយរបស់សហរដ្ឋអាមេរិកឥឡូវនេះក្រោមការដឹកនាំរបស់លោក Donald Trump។

ទោះបីជាលោក Lee ជាប់ពាក់ព័ន្ធក្នុងសំណុំរឿងផ្លូវច្បាប់មួយចំនួនក៏ដោយ ប៉ុន្តែលោកនឹងមិនត្រូវប្រឈមមុខនឹងការកាត់ក្តីក្នុងពេលលោកជាប្រធានាធិបតីនោះទេ។ រដ្ឋធម្មនុញ្ញកូរ៉េខាងត្បូងនឹងការពារប្រធានាធិបតីដែលកំពុងអង្គុយកាន់តំណែងពីការកាត់ទោស។

សូមបញ្ជាក់ថាដំណើររបស់លោក Lee Jae-myung ដើម្បីក្លាយជាប្រធានាធិបតីកូរ៉េខាងត្បូង បង្ហាញពីការប្តេជ្ញាចិត្តដ៏មុតមាំរបស់លោក ជំនាញនយោបាយដ៏ឆ្លាតវៃ និងការប្តេជ្ញាចិត្តយ៉ាងជ្រាលជ្រៅក្នុងការជួយអ្នកដទៃដែលប្រឈមមុខនឹងការលំបាកដូចគ្នា​ទៅ​នឹង​អ្វី​ដែល​លោកធ្លាប់ជួបប្រទះ។

យ៉ាងណាតំណែងប្រធានាធិបតីរបស់លោកនឹងត្រូវបានឃ្លាំមើលយ៉ាងដិតដល់ ទាំងផលប៉ះពាល់ក្នុងស្រុក និងពីរបៀបដែលលោកជ្រៀតចូលឆាកអន្តរជាតិដែលកំពុងមានការប្រែប្រួល៕

(រូបភាព៖ AP)
(រូបភាព៖ AP)

អត្ថបទ៖ ប៊ុន សុភាព

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៣៦ វិនាទី មុន

លោក Lee Jae-myung ផ្ដើមពី​កម្មករ​រោងចក្រ​ក្លាយទៅ​ជា​ប្រធានាធិបតី​កូរ៉េខាងត្បូង

ជីវិតកម្សាន្ដ១ នាទីute មុន

ខ្លាចផ្ទុះចម្រូងចម្រាសនយោបាយ តារា​កូរ៉េ​ប៉ុន្មានរូប មិនហ៊ានសូម្បីបញ្ចេញកាយវិការ

ព័ត៌មានជាតិ២ នាទីutes មុន

សម្ដេចតេជោ៖«ស្តូបមិត្តភាពកម្ពុជា-វៀតណាម»បង្ហាញពីការជួយគ្នាទៅវិញមក,វៀតណាមគ្រោងសង់ស្តូបនេះលើដីខ្លួនដែរ

ព័ត៌មានអន្ដរជាតិ៥ នាទីutes មុន

វៀតណាម​​បារម្ភពីការចែកចាយ​ទឹកដោះគោ​ក្លែងក្លាយ និង​​អាហារបំប៉នគ្មានការបញ្ជាក់ត្រឹមត្រូវ

ព័ត៌មានអន្ដរជាតិ១៤ នាទីutes មុន

អង់គ្លេស សន្យា​ផ្គត់ផ្គង់​ដ្រូន​១០ម៉ឺន​គ្រឿង​ឲ្យ​អ៊ុយក្រែន​ត្រឹម​​ខែ​មេសា​ឆ្នាំ​២០២៦

សន្តិសុខសង្គម២៣ ម៉ោង មុន

តុលាការសម្រេចឃុំខ្លួនលោក ហង្ស សំណាង និងបក្ខពួកដាក់ពន្ធនាគារពីបទ ធ្វើឲ្យខូចទឹកចិត្តកងទ័ព

ព័ត៌មានជាតិ២០ ម៉ោង មុន

យោធភូមិភាគទី៣ បើកវគ្គហ្វឹកហ្វឺនពលទាហានថ្មីបំពេញឱ្យក្របខណ្ឌកងទ័ពជើងគោក

ព័ត៌មានអន្ដរជាតិ២៣ ម៉ោង មុន

បុរសជនជាតិឥណ្ឌារត់ពន្ធពស់វែក ៤៧ក្បាលក្នុងវ៉ាលី ត្រូវបានចាប់ខ្លួននៅអាកាសយានដ្ឋាន Mumbai

ព័ត៌មានជាតិ២០ ម៉ោង មុន

សម្តេចតេជោ ថ្លែងថានេះជាពេលដែលពលរដ្ឋកម្ពុជាគួរទទួលបានអាហារមានគុណភាពគ្មានជាតិគីមី

ព័ត៌មានអន្ដរជាតិ១៨ ម៉ោង មុន

រុស្ស៊ី សងសឹកចាស់ដៃ ក្រោយអ៊ុយក្រែន វាយប្រហារមូលដ្ឋានទ័ព កម្ទេចយន្តហោះចម្បាំង

Sokha Hotels

ព័ត៌មានពេញនិយម