ព័ត៌មានជាតិ
សម្ដេចតេជោនិងគ្រួសារសម្រេចផ្ដល់ដី ២ហិកតានៅជ្រោយចង្វារសាងសង់អាគារអន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រី
ប្រធានព្រឹទ្ធសភា សម្ដេចតេជោ ហ៊ុន សែន បានឱ្យដឹងថាបន្ទាប់ពីបានពិភាក្សាជាមួយភរិយា និងកូនស្រី បានសម្រេចផ្ដល់ដី២ហិកតានៅជ្រោយចង្វារប្រគល់ឱ្យក្រសួងកិច្ចការនារីដើម្បីយកទៅសាងសង់អន្តេវាសិកដ្ឋានសម្រាប់និស្សិតស្រីមកពីបណ្ដាខេត្តដើម្បីបន្តការសិក្សានៅរាជធានីភ្នំពេញ។

ដី២ហិកតាដែលយកមកសាងសង់នេះគឺជាដីរបស់ស្ថានីយទូរទស្សន៍បាយ័នដែលមានតម្លៃជាង១០លានដុល្លារ។
តាមការបង្ហោះលើបណ្ដាញសង្គមនៅរសៀលថ្ងៃទី៤ ខែមិថុនា ឆ្នាំ២០២៥នេះ សម្ដេចតេជោ បានបញ្ជាក់ថា អាគារអន្តេវាសិកដ្ឋានមានចំនួន១២០បន្ទប់ ដែលអាចទទួលនិស្សិតស្នាក់នៅបាន៥០០នាក់ ព្រមទាំងមានប៉ុស្ដិសុខភាពនៅជាន់ផ្ទាល់ដីសម្រាប់ពិនិត្យជម្ងឺ និងបន្ទប់សម្រាប់គ្រូពេទ្យប្រចាំការផងដែរ។
អ្នកនាំពាក្យព្រឹទ្ធសភាលោក ជា ធីរិទ្ធ បានឱ្យដឹងថាការបង្កើតអន្តរវាសិកដ្ឋាននេះគឺជាបន្ទុកចំណាយរបស់ក្រុមគ្រួសារសម្ដេចតេជោទាំងស្រុងមិនពាក់ព័ន្ធនឹងថវិការរបស់រដ្ឋាភិបាលទេ ហើយក្រោយពីសាងសង់រួចសម្ដេចនឹងប្រគល់ឱ្យក្រសួងកិច្ចការនារីដើម្បីគ្រប់គ្រង និងទទួលនិស្សិតស្រីដើម្បីស្នាក់នៅ។

លោកថា៖ «ការរៀបចំអន្តេវាសិកដ្ឋាននេះគឺមិនពាក់ព័ន្ធនឹងថវិការបស់រដ្ឋាភិបាលនោះទេ! គឺជាថវិការនៃក្រុមគ្រួសាររបស់លោកដែលសម្ដេចតេជោ ក្នុងឋានៈលោកជាប្រធានព្រឹទ្ធសភា និងក្នុងឋានៈជាអ្នកធ្លាប់ពលីកម្មជូនប្រទេសជាតិ។ លោកចង់បង្កើតនូវមរតកនេះបន្ថែមទៀតសម្រាប់និស្សិតស្រីក្នុងព្រះរាជាណាចក្រកម្ពុជាដើម្បីទទួលបាននូវរស់នៅល្អប្រសើរពេលគេរស់នៅសិក្សាក្នុងរាជធានីភ្នំពេញ»។
គួរឱ្យដឹងដែលថាការសម្រេចនេះគឺក្នុងពេលដែលសម្ដេចតេជោ ហ៊ុន សែន ដឹកនាំការប្រជុំក្រុមប្រឹក្សាជាតិដើម្បីស្ត្រីនៅព្រឹកថ្ងៃពុធនេះ ដោយសម្ដេចតេជោសង្ឃឹមថាអន្តេវសិកដ្ឋាននេះនឹងជួយកាត់បន្ថយការលំបាករបស់និស្សិតជាស្ត្រី និងជួយពន្លឿនដល់ការវិយោគកសាងសមត្ថភាពរបស់ស្រ្តី និងការចូលរួមរបស់ស្រ្តីក្នុងការកសាងប្រទេសជាតិ៕


អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


