Connect with us

ជីវិតកម្សាន្ដ

ដោយសារជីវភាព តួហុងកុង Peter បង្ខំចិត្តច្រៀងនៅក្លឹបកម្សាន្ត ទាំំងស្ពាយជំងឺមហារីកជាប់កាយ

បានផុស

នៅ

តារាសម្ដែងហុងកុងលោក Peter Pang បានចែករំលែកអំពីជីវិតផ្ទាល់ខ្លួនថា គាត់បានសម្រេចចិត្តច្រៀងនៅក្លឹបរាត្រីមួយក្នុងប្រទេសចិន ដើម្បីដោះស្រាយហិរញ្ញវត្ថុដែលកំពុងយ៉ាប់យ៉ឺន និងកាន់តែធ្ងន់ធ្ងរទៅៗ ដោយសារការចំណាយលើថ្លៃព្យាបាលជំងឺមហារីករបស់គាត់។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត
រូបភាព៖instagram

យោងតាម ​​The Star តួសម្ដែងហុងកុងរូបនេះបានធ្វើបច្ចុប្បន្នភាពអ្នកតាមដានរបស់គាត់ នៅលើបណ្ដាញ Xiaohongshu ដោយបង្ហោះវីដេអូពីការសម្តែងនៅឯក្លឹបរាត្រីមួយដែលគាត់បានច្រៀងនៅលើឆាក ខណៈហ្វូងអ្នកគាំទ្របាន​ច្រៀងអមសំឡេង​យ៉ាង​រីករាយជាមួយលោកដែរ។

តួសម្ដែងក្នុងរឿង «Legend of the Demigods» ត្រូវគេធ្វើរោគវិនិច្ឆ័យថា មានជំងឺមហារីករន្ធគូថដំណាក់កាលទី ៣ ក្នុងខែកក្កដា ឆ្នាំ ២០២៣ ហើយបានប្រឈមមុខនឹងការលំបាកផ្នែកហិរញ្ញវត្ថុយ៉ាងខ្លាំងចាប់តាំងពីពេលនោះមក ដោយបានសម្រាកពីការងារមួយឆ្នាំ ដើម្បីផ្តោតលើការព្យាបាល។ គាត់បានបង្ហាញថា គាត់បានខ្ចីប្រាក់ចំនួន៦ម៉ឺនដុល្លារអាមេរិក ដើម្បីរ៉ាប់រងថ្លៃព្យាបាល និងការរស់នៅ ប៉ុន្តែឥឡូវនេះគាត់បានអស់ថវិកាហើយ។

តារាប្រុសវ័យ៥៤ឆ្នាំថែមទាំងត្អូញត្អែរទៀតថា «គ្មានការងារមានន័យថាគ្មានប្រាក់ចំណូល ប្រពន្ធរបស់ខ្ញុំកំពុងធ្វើការ ប៉ុន្តែវាពិបាកសម្រាប់នាងក្នុងការធ្វើអី្វៗគ្រប់យ៉ាងតែម្នាក់ឯង។ ចំណែកលុយ​ដែលពួក​យើង​ខ្ចីគេក៏​ជិត​អស់​ដែរ បើ​នៅ​តែ​បន្តបែបនេះទៀត ពួកយើង​ប្រាកដជាដាច់ពោះស្លាប់ទាំងអស់គ្នាមិនខានឡើយ»។

យ៉ាងណាមិញ ទោះ​បី​ជា​លោកជួបបញ្ហា​ប្រឈម​ទាំង​នេះ​ក៏​ដោយ ប៉ុន្តែតារាប្រុសនៅ​តែ​មាន​សុទិដ្ឋិនិយមក្នុងការរស់បន្តទៀត។ ថ្វីដ្បិតតែមានជំងឺជាប់កាយយ៉ាងណាក្ដី លោកនៅតែចង់ឲ្យមនុស្សដឹងថា ដោយសារតែខ្លួនឈឺមិនមែនមានន័យថា មិនអាចធ្វើការបានទេ។ លោកនៅតែមានជីវិតពេញលេញ និងមានក្ដីសង្ឃឹមទៅមុខជានិច្ច៕

រូបភាព៖instagram

អត្ថបទ៖ សាង ស្រីល័ក្ខ

ចុចអាន៖លោកណាវ៉ាត់ វាយបកទៅកាន់អតីតម្ចាស់មកុដ MGI ផាំងៗថា នាងមានក្លិនខ្លួននិងស្អុយក្លៀកខ្លាំង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម