ព័ត៌មានអន្ដរជាតិ
ផ្ទុះភ្នំភ្លើងបង្ខំឱ្យមានការជម្លៀសប្រជាជននៅហ្គាតេម៉ាឡា
យោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មាន AFP នៅថ្ងៃទី០៦ខែឧសភានេះ អាជ្ញាធរប្រទេសហ្គាតេម៉ាឡាបានផ្តួចផ្តើមការជម្លៀសអ្នកស្រុកជាង ៥០០នាក់ បន្ទាប់ពីភ្នំភ្លើង Fuego ដែលជាភ្នំភ្លើងសកម្មបំផុតរបស់អាមេរិកកណ្តាលបានផ្ទុះ បញ្ចេញផេះ និងផ្សែងពុលទៅក្នុងបរិយាកាស។

សហគមន៍ដែលរងផលប៉ះពាល់ដែលមានទីតាំងនៅជិតភ្នំភ្លើងប្រហែល ៣៥គីឡូម៉ែត្រពីទីក្រុង Guatemala ត្រូវបានផ្លាស់ប្តូរយ៉ាងលឿនទៅកាន់ជម្រកសង្គ្រោះបន្ទាន់ដើម្បីធានាសុវត្ថិភាពរបស់ពួកគេ។
ការផ្ទុះនេះបានជំរុញឱ្យរដ្ឋាភិបាលផ្អាកសកម្មភាពសាលារៀនក្នុងតំបន់ និងបិទផ្លូវធំដែលតភ្ជាប់ភាគខាងត្បូងហ្គាតេម៉ាឡាទៅកាន់ទីក្រុងប្រវត្តិសាស្ត្រ Antigua ដែលជាតំបន់បេតិកភណ្ឌពិភពលោករបស់អង្គការយូណេស្កូ។ ការជម្លៀសនេះដើម្បីប្រុងប្រយ័ត្ន និងជាវិធានការបង្ការដែលបានធ្វើឡើង ដើម្បីជៀសវាងការស្លាប់ និងរបួស ខណៈដែលអ្នកស្រុកភ៧យខ្លាចពីផលវិបាកដ៏សាហាវនៃការផ្ទុះកាលពីអតីតកាល។
ភ្នំភ្លើង Fuego មានប្រវត្តិផ្ទុះខ្លាំងកាលពីឆ្នាំ ២០១៨ ដែលបានឆក់យកជីវិតមនុស្ស ២១៥ នាក់ ដោយចំនួនស្រដៀងគ្នានេះត្រូវបានគេរាយការណ៍ថាបានបាត់ខ្លួនបន្ទាប់ពីលំហូរកម្អែភ្នំភ្លើងបានគ្របដណ្តប់ភូមិក្បែរនោះ។ ការជម្លៀសស្រដៀងគ្នានេះក៏បានកើតឡើងក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ រួមទាំងមួយកាលពីដើមខែមីនា ដោយគូសបញ្ជាក់ពីការគំរាមកំហែងជាបន្តបន្ទាប់ដែលភ្នំភ្លើងបង្កឡើងដល់សហគមន៍ក្បែរនោះ។
មកដល់ពេលនេះអាជ្ញាធរហ្គាតេម៉ាឡានៅតែបន្តតាមដានស្ថានការណ៍យ៉ាងដិតដល់ ខណៈដែលក្រុមសង្គ្រោះបន្ទាន់សម្របសម្រួលកិច្ចខិតខំប្រឹងប្រែងជួយសង្គ្រោះ និងវាយតម្លៃសកម្មភាពភ្នំភ្លើងដែលកំពុងបន្ត៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


