កីឡា
យុវជនឆ្នើម Yamal បានចាត់ទុក Ronaldo ជាវីរបុរស មុនជួបគ្នាវគ្គផ្តាច់ព្រ័ត្រ Nations League
ខ្សែប្រយុទ្ធវ័យក្មេងរបស់ក្រុមគោជល់ អេស្ប៉ាញ កីឡាករ Lamine Yamal បានបង្ហាញការគោរពចំពោះ Cristiano Ronaldo ដោយចាត់ទុកប្រធានក្រុមរបស់ជម្រើសជាតិ ព័រទុយហ្គាល់ រូបនេះជាវីរបុរសក្នុងបាល់ទាត់ មុនពួកគេត្រូវជួបគ្នាក្នុងវគ្គផ្តាច់ព្រ័ត្រពាន UEFA Nations League។

Yamal ដែលបច្ចុប្បន្នមានវ័យ ១៧ ឆ្នាំ កំពុងបង្ហាញសមត្ថភាពបានយ៉ាងល្អជាមួយក្រុមជម្រើសជាតិ អេស្ប៉ាញ ដោយកាលពីយប់រំលងអាធ្រាត្រឈានចូលថ្ងៃ សុក្រ ទី ៦ ខែ មិថុនា នេះ រូបគេបានរួមចំណែកស៊ុត ២ គ្រាប់ជួយឱ្យ អេស្ប៉ាញ យកឈ្នះ បារាំង ក្នុងលទ្ធផល ៥-៤ និងទទួលបានកៅអីឡើងទៅជួបក្រុមជម្រើសជាតិ ព័រទុយហ្គាល់ ក្នុងវគ្គផ្តាច់ព្រ័ត្រពាន Nations League។
មុនជំនួបដ៏ធំនេះមកដល់ Yamal បាននិយាយខ្លះៗអំពី Ronaldo ដោយគេបានចាត់ទុកខ្សែប្រយុទ្ធវ័យ ៤០ ឆ្នាំរូបនេះ ជាវីរបុរសបាល់ទាត់។ មិនត្រឹមតែប៉ុណ្ណោះ គេក៏បានបង្ហាញក្តីរំភើបផងដែរ ដែលអាចលេងវគ្គផ្តាច់ព្រ័ត្រទល់នឹង ព័រទុយហ្គាល់ និង Ronaldo ហើយជឿជាក់ថា ការប្រកួតនេះ នឹងអាចឱ្យខ្លួនវាស់ស្ទង់ពីសមត្ថភាពរបស់ខ្លួនបាន។

ទាក់ទងនឹងរឿងនេះ Yamal បាននិយាយថា៖ «វាជាការប្រកួតដ៏ពិសេស ដែលវគ្គផ្តាច់ព្រ័ត្រត្រូវលេងទល់នឹងក្រុមមួយ ដែលត្រូវឱ្យយើងមានការបត់បែនខ្ពស់។ នេះជាប្រភេទនៃការប្រកួតមួយ ដែលខ្ញុំចង់លេង ដើម្បីវាស់ស្ទង់ពីខ្លួនឯង ថា ខ្ញុំជានរណា។ គាត់ (Ronaldo) គឺជាវីរបុសបាល់ទាត់។ ខ្ញុំចូលចិត្តកីឡាករទាំងអស់ ហើយមានការគោរពយ៉ាងធំធេងចំពោះ Cristiano។ ខ្ញុំនឹងប្រឹងធ្វើការងាររបស់ខ្ញុំ ដើម្បីអាចទទួលបានជ័យជម្នះក្នុងការប្រកួតនេះ»។
គួរបញ្ជាក់ថា ការប្រកួតវគ្គផ្តាច់ព្រ័ត្រពាន Nations League រវាង អេស្ប៉ាញ និងព័រទុយហ្គាល់ នឹងធ្វើឡើងនៅយប់រំលងអាធ្រាត្រថ្ងៃ អាទិត្យ ឈានចូលថ្ងៃ ចន្ទ ទី ៩ ខែ មិថុនា ឆ្នាំ ២០២៥៕

ប្រែសម្រួល៖ សេម កុសល
ប្រភព៖ Indian Express
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


