Connect with us

កីឡា

ស្វាយរៀង​ខាប់ លើក​ទី៧ រក​ឃើញ​៤​ក្រុម​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ

បានផុស

នៅ

ការ​ប្រកួត ស្វាយរៀង​ខាប់ លើក​ទី​៧ បាន​រក​ឃើញ​ក្រុមចំនួន​៤​ឡើង​វគ្គ​៨​ក្រុម​ចុង​ក្រោយ​ហើយ បន្ទាប់ពី​ប្រកួត​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​​កាល​ពី​ចុង​សប្តាហ៍​កន្លង​ទៅ​នេះ។

ក្រុម​កាំ​ភ្លើង​ធំ បាន​ឡើង​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ តាម​រយៈ​ជ័យជម្នះ​ដ៏​ធំ​ធេង ១៣-១ លើ​ក្រុម ហនុមានពោធិ៍​ថ្មី កាល​ពី​ព្រឹក​ថ្ងៃ​សៅរ៍ ទី​៧ ខែ​មិថុនា ខណៈនៅ​ពេល​រសៀល​ថ្ងៃ​ដដែល ក្រុម គោព្រៃភូមិ​ស្វាយធំ ក៏​បាន​កក់​កៅអី​ឡើង​ទៅ​ជុំ​បន្ទាប់​ដែរ បន្ទាប់​ពី​ឈ្នះ​លើ​ក្រុម ស្វាយទាប​ អេហ្វស៊ី ដោយលទ្ធផល ៤-០។

នៅ​ព្រឹក​ថ្ងៃ​អាទិត្យ ទី​៨ ខែ​មិថុនា ក្រុម​លីងគួយ អេហ្វស៊ី បាន​យក​ឈ្នះ ក្រុមភូមិ​កណ្តាល​ខាង​លិច ដោយ​លទ្ធផល ១១-០ ដើម្បី​បន្ត​ដំណើរ​ទៅ​កាន់​វគ្គ​៨​ក្រុម​ចុង​ក្រោយ ហើយ​នៅ​ពេល​រសៀល ក្រុម​សសយក ស្រុក​ចន្ទ្រា ទទួល​បាន​ជ័យជម្នះ​យ៉ាង​តឹង​តែង​ក្នុង​លទ្ធផ ១-០ លើ​ក្រុម Team យើង ដើម្បី​កក់​កៅអី​ឡើង​ទៅ​វគ្គ​បន្ត។

នៅ​ចុង​សប្តាហ៍​នេះ មាន​ការ​ប្រកួត​៤​គូ​ទៀត​ក្នុង​វគ្គ​១៦​ក្រុម​ចុង​ក្រោយ​ដើម្បី​ស្វែង​រក​៤​ក្រុម​បន្ថែម​ទៀត​ឡើង​ទៅ​វគ្គ​៨​ក្រុម​ចុង​ក្រោយ៕

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

អត្ថបទ៖ វីរបុត្រ

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ១៧ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានជាតិ២១ ម៉ោង មុន

ច្រកទ្វារអូរស្មាច់ ច្រកទ្វារជាំ និងច្រកទ្វារជប់គគីរខេត្តឧត្តរមានជ័យ ត្រូវថៃបិទជាឯកតោភាគី

នយោបាយ២៤ ម៉ោង មុន

បណ្ឌិត ឥន សុផល៖នាយករដ្ឋមន្ត្រីថៃនៅក្មេងខ្ចីផ្នែកនយោបាយពេក ត្រូវក្រុមអាមាត្យ និងយោធា ក្រឡុកឡើងវង្វេងប្រវត្តិសាស្ត្រហើយ!

ព័ត៌មានអន្ដរជាតិ៣ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

ព័ត៌មានជាតិ១៨ ម៉ោង មុន

មេរៀននៅតំបន់មុំ៣៖ បញ្ញវន្តខ្មែរផ្តាំទៅកងទ័ពនៅព្រំដែន​ ត្រូវប្រុងប្រយ័ត្នខ្ពស់ មុនធ្វើចិត្តធម៌ ធ្វើចិត្តល្អជាមួយកងទ័ពថៃ

Sokha Hotels

ព័ត៌មានពេញនិយម