Connect with us

ព័ត៌មានអន្ដរជាតិ

កុបកម្មនៅ LA៖ ត្រាំ ចេញបញ្ជាចាប់ខ្លួននរណាក៏ដោយ ឲ្យតែពាក់ស្រោមមុខ

បានផុស

នៅ

ទីក្រុង Los Angeles (LA) នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក កំពុងត្រូវដុតបំផ្លាញដោយភ្លើងកុបកម្មយ៉ាងសន្ធោសន្ធៅ ដល់ថ្នាក់ប្រមុខសេតវិមាន ដូណាល់ ត្រាំ បញ្ជូនឆ្មាំជាតិ ២ ០០០នាក់ទៅបង្ក្រាប និងចេញបញ្ជាឲ្យចាប់ខ្លួនរាល់អ្នកទាំងឡាយណា ដែលពាក់ស្រោមមុខទៀតផង។

លោក ត្រាំ (រូបថត៖ Reuters)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

កុបកម្មនេះផ្តើមចេញពីការតវ៉ាកាលពីចុងសប្តាហ៍ បន្ទាប់ពីមន្ត្រីអន្តោប្រវេសន៍ បើកប្រតិបត្តិការជាបន្តបន្ទាប់ វាយឆ្មក់ចាប់ខ្លួនជនអន្តោប្រវេសន៍នៅក្នុងទីក្រុងនេះ ខណៈអភិបាលរដ្ឋលោក Gavin Newsom ជំរុញឲ្យលោក ត្រាំ ដកបញ្ជាដាក់ពង្រាយកងទ័ពវិញ ហើយថែមគំរាមប្តឹងរដ្ឋបាលទៀតផង ជុំវិញអ្វីដែលលោកហៅថាជា «ទង្វើខុសច្បាប់»។

យ៉ាងណា លោក ត្រាំ មិនអើពើឡើយ ដោយនៅតែចេញបញ្ជាឲ្យបង្ក្រាបលើកុបកម្មនិងបង្ហោះសារលើបណ្តាញសង្គម Truth Social ថា «ត្រូវចាប់ខ្លួនអ្នកពាក់ស្រោមមុខឥឡូវនេះ!»។

បាតុករនៅ LA (រូបថត៖ Reuters)

ជុំវិញរឿងនេះ លោកត្រាំបានព្រមានរួចមកហើយថា ដាច់ខាតមិនឲ្យមានការពាក់ស្រោមមុខឡើយពេលធ្វើបាតុកម្ម ព្រោះមន្ត្រីសហព័ន្ធនឹងពិបាកកំណត់អត្តសញ្ញាណបាតុករ។ 

ពាក់ព័ន្ធសេចក្តីសម្រេចចុងក្រោយរបស់លោកត្រាំ បានបង្កឲ្យមានពាក្យរិះគន់មិនសំចៃមាត់ពីបុគ្គលមួយចំនួន ក្នុងនោះរួមមានទាំងព្រឹទ្ធសមាជិក លោក Bernie Sanders ផងដែរ ដែលនិយាយថា ប្រធានាធិបតីអាមេរិក កំពុងប្រើអំណាចហួសហេតុ ដូចជាជនផ្តាច់ការ។

បាតុកម្មនៅ LA (រូបថត៖ Reuters)

ទោះបែបនេះក្តី មេដឹកនាំ​គណបក្ស​សាធារណរដ្ឋ​ជាច្រើនរូប ​បានចេញ​គាំទ្រ​ការសម្រេចចិត្ត​របស់​លោក ត្រាំ​ ដោយ​និយាយថា ការពង្រាយកងទ័ពគឺ​ចាំបាច់​ដើម្បី​រក្សាសណ្ដាប់ធ្នាប់។

សូមជម្រាបថា ការបញ្ជូនឆ្មាំជាតិលើកនេះ គឺជាវត្តមានឆ្មាំជាតិច្រើនបំផុតមិនធ្លាប់មានសោះនៅក្នុងទីក្រុង Los Angeles ចាប់តាំងពីកុបកម្មឆ្នាំ ១៩៩២មក បន្ទាប់ពីឧប្បត្តិហេតុ Rodney King៕ 

អត្ថបទ៖ សុខ សុវណ្ណ

ចុចអាន៖ លោក ត្រាំ បញ្ជា​​​​​បញ្ជូន​​កងកម្លាំង​សហព័ន្ធ​​២០០០នាក់ បង្រ្កាប​ការតវ៉ា​ហិង្សា នៅ​ Los Angeles

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានជាតិ៣ នាទីutes មុន

អាជ្ញាធរខេត្តក្រចេះ ប្រជុំដាក់​ផែនការត្រៀមឆ្លើយ​តបគ្រោះមហន្តរាយទឹកជំនន់ និងរាំងស្ងួត

កីឡា៩ នាទីutes មុន

សិស្ស​ចម្បង Ronaldo សរសើរយុវជន Lamine Yamal ជាកីឡាករដ៏អស្ចារ្យ

ព័ត៌មានជាតិ១៣ នាទីutes មុន

អាជ្ញាធរខណ្ឌទួលគោក ជួសជុលជង្ហុកសំបុកមាន់នៅលើកំណាត់ផ្លូវ ៦០៨

សន្តិសុខសង្គម១៨ នាទីutes មុន

បង្ក្រាប​​ភោជនីយដ្ឋាន​ និង​ខារ៉ាអូខេ​ ដាយ​មិន​ស្តារ​ ​ទួល​ពង្រ ឃាត់ខ្លួនមនុស្សប្រុសស្រី១២១នាក់ ពាក់ព័ន្ធករណីបង្កប់​សេវាកម្ម​ផ្លូវភេទ

ព័ត៌មានអន្ដរជាតិ២៨ នាទីutes មុន

ប្រមុខ​ណាតូ អំពាវនាវ​ឲ្យ​សមាជិក​បង្កើនចំណាយ​៤០០%​លើវិស័យការពារអាកាស និងមីស៊ីល

ព័ត៌មានជាតិ២៣ ម៉ោង មុន

នៅពេលលឺថាថៃចង់ប្រើទ័ពការពារអធិបតេយ្យភាពខ្លួន អតីតប្រមុខការទូតកម្ពុជាសួរថា តើអធិបតេយ្យភាពថៃនៅឯណា?

ព័ត៌មានអន្ដរជាតិ៩ ម៉ោង មុន

ផ្ទុះគ្រាប់បែក២គ្រាប់ នៅកណ្តាលផ្សារ ភាគខាងត្បូងប្រទេសថៃ

សន្តិសុខសង្គម២ ម៉ោង មុន

រយៈពេល ៣ ខែចុងក្រោយឆ្នាំនេះ ខេត្តក្រចេះមានគ្រោះថ្នាក់ចរាចរណ៍កើត​ឡើង​ ២០ ករណី

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

អ៊ីស្រាអែល ប្រកាស​ថារក​ឃើញ​សាកសព​មេ​ដឹកនាំ​ហាម៉ាស​​នៅរូង​ជម្រៅ​៨ម៉ែត្រ​ក្រោម​ដី​មន្ទីរ​ពេទ្យ

ព័ត៌មានអន្ដរជាតិ៧ ម៉ោង មុន

ហ្សេលេនស្គី៖ ជំនួយដែលរដ្ឋបាលអាមេរិកចាស់ សន្យាជួយអ៊ុយក្រែន បែរជា ត្រាំ យកទៅជួយនៅមជ្ឈិមបូព៌ាទៅវិញ

Sokha Hotels

ព័ត៌មានពេញនិយម