ព័ត៌មានអន្ដរជាតិ
អគ្គិភ័យឆេះអគារក្បែរប្រាសាទពុទ្ធសាសនាដ៏ធំនៅកូរ៉េខាងត្បូង
នៅថ្ងៃទី១០ខែមិថុនានេះ មានហេតុការណ៍អគ្គិភ័យបានឆាបឆេះអគារក្បែរប្រាសាទពុទ្ធសាសនា Jogye ជាប្រវត្តិសាស្ត្រក្នុងទីក្រុងសេអ៊ូល ប្រទេសកូរ៉េខាងត្បូង ប៉ុន្តែត្រូវបានគ្រប់គ្រងនិងពន្លត់ទៅវិញយ៉ាងឆាប់រហ័ស។ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន CNA។

មន្ត្រីពន្លត់អគ្គិភ័យបានបញ្ជាក់ថា មិនមានមនុស្សរងរបួស និងមិនមានទ្រព្យសម្បត្តិវប្បធម៌សំខាន់ៗណាខូចខាតនោះទេ។
ព្រះសង្ឃ និងអ្នកផ្សេងទៀតជាង ៣០០នាក់ត្រូវបានជម្លៀសចេញដោយសុវត្ថិភាព។ រថយន្តពន្លត់អគ្គីភ័យប្រមាណ ៣៦គ្រឿង បានឆ្លើយតបទៅកាន់កន្លែងកើតហេតុ បន្ទាប់ពីគេឃើញមានផ្សែងហុយចេញពីអគារ ដែលជាសារមន្ទីរពុទ្ធសាសនា មានផ្ទុកនូវសម្បត្តិជាតិ និងវត្ថុបុរាណវប្បធម៌ផងដែរ។
អ្នកពន្លត់អគ្គីភ័យ បានបាញ់ពន្លត់ដោយជោគជ័យ អណ្តាតភ្លើងមិនរាលដាលដល់សាលឈើសំខាន់របស់ប្រាសាទនោះទេ។ មូលហេតុនៃការឆេះនៅតែស្ថិតក្រោមការស៊ើបអង្កេតនៅឡើយ ហើយបុគ្គលិកសារមន្ទីរកំពុងរៀបចំផ្លាស់ទីវត្ថុមួយចំនួនជាបណ្តោះអាសន្នដើម្បីការពារពួកគេពីការខូចខាតដែលអាចកើតមាន៕



អត្ថបទ៖ ប៊ុន សុភាព
-
កីឡា៤ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៣ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
សន្តិសុខសង្គម២ ថ្ងៃ agoទើបរៀបការ ២ ខែ! នារីម្នាក់ ត្រូវបុរសស្គាល់តាម Facebook បោកមកធ្វើការនៅភ្នំពេញ សម្លាប់ក្នុងផ្ទះសំណាក់ ពេលនេះសមត្ថកិច្ចចាប់បានឃាតកហើយ
-
កីឡា៤ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
កីឡា៤ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី
-
កីឡា៤ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា៤ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026


